គម្រោង Marum Estate ឈ្នះរង្វាន់ពិសេស៤ ពីកម្មវិធី «អចលនទ្រព្យកម្ពុជា​ PropertyGuru Cambodia Property Awards 2023»

រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៣​ – ភាពជោគជ័យបានបង្ហាញឡើងនៅពិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru Cambodia Property Awards លើកទី៨ ខណៈដែល Marum Estate ដែលជាគម្រោងប្រកបដោយចក្ខុវិស័យដ៏ខ្ពស់របស់ក្រុមហ៊ុន Sir Stamford Raffles (Cambodia) Co. Ltd. ទទួលបានរង្វាន់ពិសេសចំនួនបួន ពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនជាសញ្ញានៃ នរានុវត្ត និង ឧត្តមភាពក្នុងវិស័យអាចលនទ្រព្យ។

ព្រឹត្តិការណ៍ដ៏ធំឱឡារិកនេះបានធ្វើឡើងនៅល្ងាចថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ នៅក្នុង Grand Ballroom ដ៏ប្រណិតនៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីល្បាញ និងមានកេរ្តិ៍ឈ្មោះ មកប្រកួតប្រជែងដណ្តើមយកពានរង្វាន់ដែលមានតាមប្រភេទរៀងៗខ្លួន។

គម្រោង Marum Estate មានភាពលេចធ្លោសម្រាប់វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតក្នុងការកសាងសហគមន៍ ការរចនាសំណង់ចម្រុះប្រភេទ និងការកសាងលំនៅដ្ឋានដែលមានបរិយាកាសប្រកបដោយភាពឆ្នៃប្រឌិត។  គម្រោងនេះត្រូវបានទទួលស្គាល់សម្រាប់បួនប្រភេទផ្សេងគ្នា៖

  • ការអភិវឌ្ឍន៍ទីក្រុងរណបល្អបំផុត ( Best Township Awards)
  • ការអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត ( Best Mixed Use Development)
  • ការរចនាទេសភាពលំនៅដ្ឋានផ្ទះល្អបំផុត ( Best Housing Landscape Design)
  • ការរចនាស្ថាបត្យកម្មលំនៅដ្ឋានល្អបំផុត ( Best Housing Architectural Design)

ស្ថាបនិក និងសមាជិកក្រុមនៃក្រុមហ៊ុន Sir Stamford Raffles (Cambodia) Co. Ltd. មានក្តីរីករាយ និងមោទនភាពជាខ្លាំងក្នុងការទទួលបានពានរង្វាន់ទាំងនេះ។

លោក Ng Aung San ស្ថាបនិក និងជាសហនាយកប្រតិបត្តិនៃក្រុមហ៊ុន Sir Stamford Raffles (Cambodia) Co. Ltd. បានបង្ហាញពីអារម្មណ៍រីករាយ យ៉ាងជ្រាលជ្រៅសម្រាប់ការទទួលបានពានរង្វាន់ទាំងនេះ។ លោកបានថ្លែងថា៖ «ពួកយើងពិតជាមានសេចក្តីត្រេកអរណាស់ក្នុងការទទួលបានពានរង្វាន់ដ៏ដ៏មានកិត្យានុភាពទាំងនេះ។ គម្រោង Marum Estate ឈរជាសក្ខីភាពមួយ នៃការខិតខំប្រឹងប្រែងឥតងាករេរចំពោះការរចនាសម្រាប់ការរស់នៅ តាមបែបទំនើប​ និងនិរន្តភាព។»

នៅក្នុងកិច្ចសម្ភាសន៍ លោកស្រី Phebe Len សហស្ថាបនិក និងជាសហនាយកប្រតិបត្តិនៃក្រុមហ៊ុន Sir Stamford Raffles (Cambodia) Co. Ltd. បានចែករំលែកពីអារម្មណ៍ដ៏រំភើបរីករាយរបស់លោកស្រី ក្នុងការទទួលបានពានរង្វាន់ទាំងនេះ និងតួនាទីរបស់ Marum Estate ក្នុងការរួមចំណែកអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា។

ឆ្នាំ២០២៣ គឺជាការកក់សម្គាល់ដ៏សំខាន់ថ្មីមួយសម្រាប់គម្រោង Marum Estate ខណៈដែលគម្រោងនេះកំពុងធ្វើការឆ្ពោះទៅកាន់ការអភិវឌ្ឍការរស់នៅប្រកបដោយនិរន្តភាព។ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុង​តំបន់​ទន្លេបាទី គម្រោង Marum Estate ស្ថិតនៅក្បែរអាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​តាខ្មៅ​ថ្មី។ គម្រោងនេះអាចធ្វើដំណើរបានយ៉ាងងាយស្រួលពីផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងផ្លូវក្រវ៉ាត់ក្រុងលេខ ៣ ។ គ្របដណ្តប់លើផ្ទៃដីទំហំ ២២,៦ហិកតា គម្រោងប្រកបដោយចក្ខុវិស័យនេះរួមបញ្ចូលគ្នានូវសោភ័ណភាពសហសម័យជាមួយនឹងគោលការណ៍នៃការរស់នៅដែលមិនប៉ះពាល់ដល់បរិស្ថាន ដោយផ្តល់នូវបទពិសោធន៍លំនៅដ្ឋានដ៏ប្លែក និងមិនអាចប្រៀបផ្ទឹមបាន។ គម្រោងនេះគឺនឹងបើកដំណើរការជាផ្លូវការនៅចុងឆ្នាំ២០២៣។

នៅក្នុងវិស័យអចលនទ្រព្យកម្ពុជា ពានរង្វាន់ PropertyGuru Cambodia Property Awards បានផ្តល់ការទទួលស្គាល់ សម្រាប់សមិទ្ធិផលពិសេសក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ និងសិប្បកម្មអចលនទ្រព្យ។

អំពីគម្រោង Marum Estate:

គម្រោង Marum Estate គឹមានភាពប្លែកខុសពីគេក្នុងការប្តេជ្ញាជាគម្រោងលំនៅដ្ឋានចម្រុះដែលត្រូវបានគ្រោងយ៉ាងល្អហ្មត់ចត់ ស្ថិតនៅភាគខាងត្បូងនៃខេត្តកណ្តាល។ ជាភូមិមូយដែលយកការរស់នៅជាសហគមន៍ជាធំ ដែលមានមហាវិថីដែលមានផ្លូវសងខាងសម្រាប់ការដើរថ្មើរជើង និងសួនច្បារទេសភាពធម្មជាតិដ៏ធំទូលំទូលាយ។

គម្រោងនេះ មានការផ្តល់ជូនជាច្រើនរាប់ចាប់ពី Shop Houses, Terraced Houses ដល់ Villa Residences ដែលត្រូវបានកែលម្អដោយមានការឬួមបញ្ចូលមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏រស់រវើកជាមួយនឹងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ មជ្ឈមណ្ឌលអប់រំ កន្លែងលក់អាហារ និងគ្រឿងបរិក្ខារសម្រាប់សហគមន៍ផ្សេងៗដើម្បីបម្រើអ្នករស់នៅ។

ដោយផ្តោតលើបទពិសោធន៍របស់អ្នកប្រើប្រាស់ ភាពងាយស្រួល ទំនើប និងកន្លែងដែលបានរចនាយ៉ាងល្អ ការរចនាស្ថាបត្យកម្មដែលមិនចេះចប់មិនចេះហើយ និងសហសម័យបានលើកទឹកចិត្តដល់ការរស់នៅប្រកបដោយនិរន្តរភាព ជាមួយនឹងការរស់នៅដ៏សម្បូរបែប និងភាពទំនាក់ទំនងជាមួយធម្មជាតិ។

អំពីក្រុមហ៊ុន Sir Stamford Raffles (Cambodia) Co. Ltd.:

មានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី ក្រុមហ៊ុន Sir Stamford Raffles (Cambodia) Co. Ltd. (SSRC) ត្រូវបានបង្កើតឡើងដោយអ្នកជំនួញដែលមានបទពិសោធន៍ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងអតីតយុទ្ធជនផ្នែកបដិសណ្ឋារកិច្ចដែលមានជំនាញខ្ពស់។

ដោយសហការជាមួយស្ថាបត្យករ អ្នករចនា និងអ្នកសាងសង់ដែលឈ្នះពានរង្វាន់របស់យើងនៅអាស៊ី និងកម្ពុជា គោលដៅឯកវចនៈរបស់ SSRC គឺដើម្បីចាគន្លឹះតម្លៃសេដ្ឋកិច្ច និងសង្គមដ៏ពិសេស និងប្រកបដោយនិរន្តរភាពនៅក្នុងទីផ្សារឱកាសដែលសំបូរបែបនៅអាស៊ី។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ information@marum-estate.com

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]