គម្រោងNaga3 តម្លៃជិត ៤ពាន់លានដុល្លារ ប្រកាសពន្យារពេលបញ្ចប់ការសាងសង់ដល់ឆ្នាំ២០២៩

គម្រោងសាងសង់ Naga 3 នៅក្នុងរាជធានីភ្នំពេញ មានតម្លៃជិត ៤ពាន់លានដុល្លារ ត្រូវបានប្រកាសពន្យារពេលបញ្ចប់ការសាងសង់របស់ខ្លួនដែលគ្រោងក្នុងឆ្នាំ២០២៥ ដោយបន្តទៅឆ្នាំ២០២៩ វិញ ដោយសារកត្តាមួយចំនួន​។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន Naga Corp Ltd. កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣។

ការពន្យារពេលនេះ គឺដោយសារតែកត្តាម៉ាក្រូសេដ្ឋកិច្ចនៃភូមិសាស្ត្រនយោបាយសកល និងសម្ពាធដ៏តានតឹងនៃអតិផរណាពិភពលោកដែលបន្តនៅទ្រឹងដដែល។

បើទោះបីជាយ៉ាងនេះក៏ដោយ ក្រុមហ៊ុននៅតែមានទំនុកចិត្តថា ខ្លួនអាចបន្តអនុវត្តនូវកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនបាន ដោយសារមកទល់ពេលនេះ ទិសដៅ និងមូលដ្ឋានគ្រឹះរបស់ក្រុមហ៊ុន មិនមានការផ្លាស់ប្តូរឡើយ។

គម្រោងសាងសង់ Naga 3 នេះ បានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៩ មានអគារពាណិជ្ជកម្មចម្រុះ សម្រាប់ការកំសាន្ត​ផ្សេងៗ ដែលមានការច្របាច់បញ្ចូលគ្នាច្រើនបែបនៅក្នុងទីក្រុងភ្នំពេញ។

នៅពេលសាងសង់រួចរាល់ Naga ១ ២ និង ៣ នឹងមានបន្ទប់សណ្ឋាគាររួមគ្នាជាង ៥០០០ បន្ទប់ តុហ្គេម ១៣០០តុ និងម៉ាស៊ីនហ្គេមអេឡិចត្រូនិក ៤៥០០ម៉ាស៊ីន បូកនឹងសេវាកម្មដទៃទៀត។ (អានបន្ថែម)

គួរបញ្ជាក់ថា រយៈពេល​៣ខែ​ ដើម​ឆ្នាំ​២០២៣ ណាហ្គាវើលដ៍ ​រក​ចំណេញ​បានជាង​ ១១៧លាន​ដុល្លារ កើន​ឡើង​ចំនួន​ ៦.៨% ​ធៀប​ទៅនឹង​រយៈ​ពេល​ដូចគ្នា​ទៅ​នឹង​ឆ្នាំមុន។​ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]