គួធ្វើបែបណា​ ទើបដឹងថា ដី ឬផ្ទះ ដែលយើងកំពុងកាន់កាប់ ត្រូវជាប់ពន្ធអចលនទ្រព្យ ឬអត់?

រាល់អចលនទ្រព្យដែលស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និងខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធលើ អចលនទ្រព្យ ប៉ុន្តែពន្ធប្រភេទនេះ ត្រូវបានគិតតែចំពោះអចលនទ្រព្យណាដែលមានតម្លៃលើសពី ១០០លានរៀល តែប៉ុណោះ។

លើសពីនេះ អ្នកជាប់ពន្ធ (ម្ចាស់អចលនទ្រព្យ) ដែលមានអចលនទ្រព្យមានតម្លៃលើសពី ១០០.០០០.០០០រៀល ត្រូវមានកាតព្វកិច្ចចុះបញ្ជី ដាក់លិខិតប្រកាស និងបង់ពន្ធនៅរដ្ឋបាលសារពើពន្ធ ក្នុងភូមិសាស្ត្រ ដែលអចលនទ្រព្យទាំងនោះស្ថិតនៅ យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ។

តើម្ចាស់អចលនទ្រព្យអាចដឹងបានយ៉ាងដូចម្តេច ថាតើដី ឬផ្ទះរបស់ខ្លួនជាប់ពន្ធលើអចលនទ្រព្យឬអត់?

បើតាមមាត្រា ១៣ នៃច្បាប់​ស្តីពី​ហិរញ្ញវត្ថុ ឆ្នាំ​២០១០ អចលនទ្រព្យ សំដៅ​លើ​ ដី ផ្ទះ អគារ និង​សំណង់​ផ្សេងៗ ដែល​សង់​ភ្ជាប់​នៅនឹង​ដីនោះ។ នៅកម្ពុជា អចលនទ្រព្យដែលជាប់ពន្ធ លុះត្រា​តែ​​​អចលនទ្រព្យ​នោះ​មាន​តម្លៃ​លើស​ពី ១០០​លាន​រៀល​ ឬប្រមាណជា ២ម៉ឺន ៥ពាន់ដុល្លារ និងស្ថិតក្នុងចំណោមប្រភេទដូចខាងក្រោម៖

១​. ដី៖ សំដៅដល់ដីគ្មានសំណង់ និង/ឬ ដីមានសំណង់

២.​ ផ្ទះ៖ សំដៅដល់ទីកន្លែងសម្រាប់ស្នាក់នៅ

៣. អគារ ឬសំណង់ផ្សេងៗ៖ សំដៅដល់អគារ និងសំណង់ផ្សេងៗដែលសង់ភ្ជាប់ទៅនឹងដី។ (អានបន្ថែម)

យ៉ាងណាក៏ដោយ បើតាមមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធដាររាជធានីភ្នំពេញបានប្រាប់សាព័ត៌មានសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១៥ ខែសីហា នេះថា ដី ឬផ្ទះ មានជាប់ពន្ធអចលនទ្រព្យ ឬអត់ នោះម្ចាស់ដី ឬផ្ទះ ត្រូវកាន់យកឯកសារកាន់កាប់ ឬបណ្ណសម្គាល់កម្មសិទ្ធិផ្ទះ ឬដីនោះ ទៅកាន់អគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដាររាជធានី ខេត្ត ដែលអចលនទ្រព្យនោះស្ថិតនៅ។

ឯកសារកាន់កាប់ ឬសម្គាល់សិទ្ធិ គឺសំដៅលើប្លង់រឹង (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ) ឬប្លង់ទន់ (ដែលជាទូទៅ គេហៅថា លិខិតផ្ទេរសិទ្ធិលើអចលទ្រព្យដែលមិនទាន់ចុះបញ្ជី)។

ពេលយកឯកសារទាំងនេះ ទៅកាន់អគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដាររាជធានី ខេត្ត មន្ត្រីពន្ធដារ នឹងពិនិត្យវាយតម្លៃលើដី ឬផ្ទះ ដោយផ្អែកលើតារាងតម្លៃអចលនទ្រព្យសម្រាប់ជាមូលដ្ឋានគិតពន្ធលើអចលនទ្រព្យទៅតាមភូមិសាស្ត្រដី ឬផ្ទះ ដែលស្ថិតនៅ ថាតើជាប់ពន្ធដែរឬទេ ឬជាប់ពន្ធអ្វីខ្លះ។

មួយវិញទៀត អ្នករស់នៅក្នុង ឬជិតរាជធានីភ្នំពេញ ដែលមានដី ឬផ្ទះ នៅខេត្តឆ្ងាយៗ អាចកាន់​ឯកសារពាក់ព័ន្ធដូចបានរៀបរាប់ខាងលើ ទៅសាកសួរនៅអគ្គនាយកដ្ឋានពន្ធដារ ដោយពុំចាំបាច់ធ្វើដំណើរទៅកាន់សាខាពន្ធដារ ដែល​អចលនទ្រព្យស្ថិតនៅនោះទេ។

គួរបញ្ជាក់ថា ម្ចាស់អចលនទ្រព្យ ទាំងអស់គួរប្រញាប់ប្រញាល់ទៅពិគ្រោះជាមួយមន្ត្រីពន្ធដារអំពីពន្ធលើអចលនទ្រ​ព្យ​របស់ខ្លួន ជៀសវាងអចលនទ្រព្យនោះជាប់បំណុលពន្ធកើនឡើងដោយមិនដឹងខ្លួន ជាពិសេសរួសរាន់ឡើង ជិតដល់ថ្ងៃផុតកំណត់បង់ពន្ធប្រចាំឆ្នាំ២០២៣ហើយ។  (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]