ចិនប្តេជ្ញាបន្តទាក់ទាញវិនិយោគឱ្យបាន ១០០ក្រុមហ៊ុនបន្ថែមទៀតមកតំបន់សេដ្ឋកិច្ចពិសេសកោះកុង

តំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង របស់ចិន គ្រោងបន្តទាក់ទាញវិនិយោគបន្ថែមឱ្យបាន ១០០ក្រុមហ៊ុន ក្នុងឆ្នាំ២០២៤នេះ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនចំនួន២៨ កំពុងបណ្តាក់ទុននៅទីនោះ។ នេះបើតាមជំនួបរវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក ជូ ចាងជីន ប្រធានក្រុមហ៊ុន ចេជាង អេសអ៊ីហ្សេត ឯ.ក ដែលដឹកនាំប្រតិភូចិនចំនួន ១១ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងជំនួបខាងលើនេះ លោក ជូ ចាងជីន បានជម្រាបជូនថា តំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង បច្ចុប្បន្នមានក្រុមហ៊ុនកំពុងដំណើរការវិនិយោគចំនួន ២៨ក្រុមហ៊ុន ខណៈលោកប្តេជ្ញានឹងបន្តទាក់ទាញក្រុមហ៊ុនវិនិយោគផ្សេងៗទៀតឱ្យមកបណ្តាក់ទុនក្នុងតំបន់នេះឱ្យបាន ១០០ក្រុមហ៊ុនបន្ថែមទៀត នៅក្នុងឆ្នាំ២០២៤។

លោកបានបន្ថែមថា ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង នឹងចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកភាសា និងផ្នែកជំនាញបច្ចេកទេស នៅពេល ឆាប់ៗខាងមុខនេះ ដើម្បីចូលរួមចំណែកជាក្នុងការអភិវឌ្ឍធនធានមនុស្ស។

លោក ជូ ចាងជីន ក៏បានលើកឡើងពីការអភិវឌ្ឍន៍ឧស្សាហកម្មដែលទាមទារឱ្យមាននិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនី ប្រ​ព័ន្ធដឹកជញ្ជូនដែលមានភាពអំណោយផល និងការទាក់ទាញឱ្យបានច្រើនថែមទៀតនូវឧស្សាហកម្មគាំទ្រដែលនឹ​ង​​ជួយធានាដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់។

គួររម្លឹកដែរថា តំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង បានពង្រីកទីតាំងយុទ្ធសាស្ត្រថ្មីក្នុងខេត្តកោះកុង ដែលគ្របដណ្តប់លើផ្ទៃដីទំហំ ១០០០ហិកតា បន្ថែមពីលើតំបន់សេដ្ឋកិច្ចពិសេស Zhejiang ទីមួយមានទំហំត្រឹមតែ ៣០ហិកតាប៉ុណ្ណោះ។ (អានបន្ថែម)

បើតាមជំនួបខាងលើបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់គោលការណ៍អនុញ្ញាតបង្កើតតំបន់សេដ្ឋកិ​ច្ច​​ពិ​សេស កោះកុង ចេជាង កាលពីខែឧសភា ឆ្នាំ២០២៤ ថ្មីៗនេះ ដែលស្ថិតនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]