ឆ្នាំ២០២៣ កម្ពុជាមានរោងចក្របង្កើតថ្មី ២៤១រោងចក្រ ខណៈបានបិទទ្វារជិត១០០រោងចក្រ

ក្នុងឆ្នាំ២០២៣ របាយការណ៍ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថា មានរោងចក្រធុនធ្ងន់បង្កើតថ្មីចំនួន ២៤១​រោងចក្រ និងបិទទ្វារ មានចំនួន ៩៨រោងចក្រ។

ជាមួយគ្នានេះដែរ បើមើលជារួម ដោយគិតត្រឹមដំណាច់ឆ្នាំ២០២៣ កម្ពុជាមានរោងចក្រធន់ធ្ងន់សរុបរហូតដល់ ២.១២៥រោងចក្រ កើនឡើង ៧.២១ភាគរយ ធៀបនឹងឆ្នាំ២០២២។

គួរបញ្ជាក់ទៀតថា រោងចក្រធុនធ្ងន់ដែលកំពុងដំណើរការនៅទូទាំងប្រទេស មានទុនវិនិយោគសរុប ១៨.៥៦​ពាន់លានដុល្លារ កើនឡើង ១១.២៤ភាគរយ ធៀបនឹងឆ្នាំ២០២២។

យោងតាមរបាយការណ៍ដដែលបញ្ជាក់ទៀតថា តម្លៃបរិមាណផលិតមានចំនួន ១៦.៣៦ពាន់លានដុល្លារ កើនឡើង ៥៣១ដុល្លារ ឬស្មើនឹងប្រមាណ៣.៣៥ភាគរយ ធៀបនឹងឆ្នាំ២០២២។​

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើឡើងក្នុងសន្និបាតបូកសរុបការងារប្រចាំរបស់ក្រសួងនៅថ្ងៃទី២០ ខែកុម្ភៈ ថា វិស័យឧស្សាហកម្មរួមចំណែកកំណើនសេដ្ឋកិច្ចប្រមាណ ៧.៧ភាគរយ ក្នុងឆ្នាំ២០២៣។

ឯកឧត្តមមានប្រសាសន៍ថា៖ “សម្រាប់ឆ្នាំ២០២៤ វិស័យឧស្សាហកម្ម ត្រូវបានព្យាករនឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់៨.៥ភាគរយ ដោយសារការរំពឹងទុកការកើនឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ”។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]