ជប៉ុនផ្តល់ជំនួយជិត៦០ម៉ឺនដុល្លារបន្ថែមទៀតជួយលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តចំនួន៣

រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ជំនួយរហូតជិត ៦០ម៉ឺនដុល្លារ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធធំៗមួយចំនួន នៅខេត្តប៉ៃលិន កំពង់ធំ និងស្វាយរៀង ខណៈកាលពីសប្ដាហ៍មុនក៏ទើបតែផ្ដលជំនួយជិត ៥០ម៉ឺនដុល្លារដើម្បីស្ដារហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ៥ ផ្សេងទៀត។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងក្នុងពិធីចុះហត្ថលេខាផ្ដល់ជំនួយ កាលពីថ្ងៃទី១៩ ខែមីនា នេះថា ជំនួយឥតសំណងនេះ នឹងប្រើអនុវត្តគម្រោង ៣ រួមមាន៖

– គម្រោងទី១ នឹងប្រើថវិកាចំនួន ២១៧.៨៤៥ ដុល្លារអាមេរិក សម្រាប់ការសាងសង់ស្ថានីយបូមទឹកមួយកន្លែង សំណង់បង្ហូរទឹកមួយខ្សែ លូប្រអប់ ២កន្លែង និងការស្តារប្រឡាយទឹកមួយកន្លែង នៅខេត្តប៉ៃលិន ។

-គម្រោងទី២ នឹងប្រើថវិកាចំនួន ១៦៩.៧២០ ដុល្លារអាមេរិក សម្រាប់សាងសង់ឃ្លាំងស្តុកស្វាយចន្ទី ចំនួន ៣ កន្លែង រោងចក្រសម្ងួតចំនួន ៤កន្លែង និងការដំឡើងឧបករណ៍វាស់សំណើមគ្រាប់ស្វាយចន្ទីចំនួន៤ គ្រឿង នៅខេត្តកំពង់ធំ។

– គម្រោងទី៣ នឹងប្រើថវិកាចំនួន ១៨៦.៦៦៥ ដុល្លារអាមេរិក សម្រាប់ការក្រាលផ្លូវមួយខ្សែប្រវែង ៦ គីឡូម៉ែត្រ នៅក្នុងឃុំបុសមន ខេត្តស្វាយរៀង។ ការស្ថាបនាផ្លូវនេះ នឹងចូលរួមចំណែកលើកកម្ពស់គុណភាពជីវិតប្រជាជនប្រមាណ ១២៦.០០០នាក់ នៅក្នុងស្រុករំដួល និងស្រុកស្វាយទាប។

គួរបញ្ជាក់ផងដែរថា កាលពីសប្ដាហ៍មុននេះ រដ្ឋាភិបាលជប៉ុនក៏ទើសម្រេចផ្ដល់ជំនួយឥតសំណងជាង ៤៨ ម៉ឺនដុល្លារអាមេរិក ដើម្បីសាងសង់អគារសុខាភិបាល និងផ្តល់ឧបករណ៍បច្ចេកទេសមួយចំនួន ក្នុងខេត្តមណ្ឌលគិរី ព្រះវិហារ សៀមរាប ព្រះសីហនុ និងខេត្តកំពង់ឆ្នាំង។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]