ជប៉ុនផ្តល់ជំនួយជិត ២៧ម៉ឺនដុល្លារ បំពាក់សម្ភារបរិក្ខារនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា

រាជរដ្ឋាភិបាលជប៉ុន បានជួយបំពាក់នូវសម្ភារបរិក្ខារពេទ្យចំនួន ១៧មុខ មានតម្លៃជាង ២៦ម៊ឺនដុល្លារ​អាមេរិក ជូនដល់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ក្នុងក្របខណ្ឌនៃមូលនិធិ KUSANONE។ នេះបើតាម​សេចក្តី​ប្រកាស​នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។

ថ្លែងក្នុងពិធី ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ការបំពាក់នូវសម្ភារបរិក្ខាពេទ្យទំនើបៗទាំងនេះ អាចឱ្យមន្ទីរពេទ្យបង្អែក​ដំណើរការស្របតាមកម្រិតដែលបានស្នើសុំទៅជាកម្រិត ២ (CPA2)។

គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦៦ មានផ្ទៃដីសរុបប្រមាណ ១៨ ២៧២ ម៉ែត្រក្រឡា។

ជាមួយគ្នានេះផងដែរ​ អគារមន្ទីរពេទ្យថ្មីចំនួន ២បន្ថែមទៀត មានទំហំប៉ុនគ្នា មានកម្ពស់ ៤ជាន់ ស្មើនឹង ១៥,១០ ម៉ែត្រ រួមមានជាន់ផ្ទាល់ដី ជានទី១ ជាន់ទី២ ជាន់ទី៣ ត្រូវបានសាងសង់នៅក្នុងទីតាំងមន្ទីរពេទ្យតែម្តង ដោយ​ក្នុងនោះ អគារទី១ តម្លៃ ១,៤លានដុល្លារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]