ដើម្បីឱ្យអតិថិជនអាចទិញផ្ទះក្នុងក្ដីស្រមៃបានកាន់តែលឿន បុរី ប៉េង ហួត និង ធនាគារ ហុង លីអុង សហការគ្នាផ្ដល់កម្ចីទិញផ្ទះមានអត្រាការប្រាក់កាន់តែទាប

ភ្នំពេញ- នាថ្ងៃទី 29 ខែ វិច្ឆិកា ឆ្នាំ 2024 បុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍលើអចលនទ្រព្យឈានមុនគេមួយនៅកម្ពុជា និងធនាគារ ហុង លីអុង ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏លេចធ្លោមួយដែរនោះ បានសហការគ្នាជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្ដល់កម្ចីទិញផ្ទះដល់អតិថិជនដែលមានបំណងចង់បង់រំលស់ក្នុងលក្ខខណ្ឌដ៏ពិសេសបំផុត។

កិច្ចសហការនេះនឹងផ្តល់ឱ្យអតិថិជនដែលទិញផ្ទះនូវឱកាសដែលមិនធ្លាប់មានពីមុនមក ដោយផ្ដល់ជូននូវអត្រាការប្រាក់ប្រកួតប្រជែងទាបបំផុតរហូតដល់ ៧% ក្នុងមួយឆ្នាំ​ រយៈពេលរហូតដល់​ ២៥ឆ្នាំ សម្រាប់ការទិញផ្ទះដែលសាងសងរួចរាល់ ដែលជាការផ្តល់ជូនយ៉ាងពិសេសមិនធ្លាប់មានពីមុនមក។ អ្វីដែលកាន់តែពិសេសបន្ថែមទៀតនោះ គឺនៅបុរី ប៉េង ហួត មានផ្ទះសាងសង់រួច ១០០% អាចចូលរស់នៅបានត្រឹមតែ ១សប្ដាហ៍ដោយមិនចាំបាច់រង់ចាំយូរ។

ពិធីចុះហត្ថលេខានេះធ្វើឡើងនៅទីតាំងការិយាល័យលក់ផ្ទះ បុរី ប៉េង ហួត គម្រោងហ្គ្រេនស្ដា ផ្លាទីនីម ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ រយៈពេលពីម៉ោង ៩:០០ ព្រឹក ដល់ ១១:០០ ព្រឹក។ កិច្ចសហការនេះ គឺមានគោលបំណងផ្តល់ឱកាសដ៏ពិសេសសម្រាប់អតិថិជនដែលមានបំណងប្រាថ្នាចង់បានផ្ទះក្នុងក្ដីស្រមៃរបស់ខ្លួននៅបុរី ប៉េង ហួត។

ភាពជាដៃគូរវាង បុរី ប៉េងហួត និងធនាគារ ហុង លីអុង នេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់បុរី និង ធនាគារ ក្នុងការផ្តល់ជូននូវអត្ថប្រយោជន៍ដ៏ពិសេស និងភាពងាយស្រួលដល់អតិថិជនក្នុងការទិញផ្ទះតាមរយៈការផ្តល់កញ្ចប់ប្រាក់កម្ចីទិញផ្ទះដ៏ពិសេសនេះ ។

ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ លោកអ្នកអាចអញ្ជើញទៅកាន់ការិយាយល័យលក់ផ្ទះរបស់បុរី ប៉េង ហួតគ្រប់ទីតាំង ដូចជានៅ គម្រោង ហ្គ្រេនស្ដា ផ្លាទីនីម (ផ្លូវជាតិលេខ១) គម្រោង ដឹស្ដា ដាយមិន (ផ្លូវ ៦០ ម៉ែត្រ) គម្រោង ដឹស្ដា មេរាហ្កាដិន (ផ្លូវ ៥០ ម៉ែត្រ) និង គម្រោង ដឹស្ដា មុនីរ៉ាហ៍ (ផ្លូវជាតិលេខ ៦A) ឬ ទាក់ទងទៅសហការីរបស់ក្រុមហ៊ុនបុរី ប៉េង ហួតតាមរយៈលេខទូរសព្ទ ០១៦/០១៧ ៥៩៦ ៧៨៩៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]