តើកម្មវិធី iTwin ដោះស្រាយបញ្ហាជាប់គាំងនៃការដ្ឋានផ្លូវល្បឿនលឿននៅអាល្លឺម៉ង់ដូចម្ដេច?
គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយនៅក្នុងប្រទេសអាល្លឺម៉ង់ បានត្រឡប់មកដំណើរការល្អឡើងវិញ និងកំពុងបំបែកកំណត់ត្រាប្រសិទ្ធភាព បន្ទាប់ពីមានការកែសម្រួលយុទ្ធសាស្ត្រឌីជីថល ក្រោយគម្រោងនេះជួយនឹងវិបត្តិធ្ងន់ធ្ងរ។
ក្រុមហ៊ុន Viscan GmbH ដែលជាអ្នកទទួលខុសត្រូវក្នុងការបង្កើត “គំរូឌីជីថលថតចម្លងពីការពិត” (digital twin) សម្រាប់ការពង្រីកផ្លូវល្បឿនលឿន B29 ក្នុងតំបន់ Baden-Württemberg បានសង្គ្រោះគម្រោងនេះពីបរាជ័យផ្នែកបច្ចេកទេស តាមរយៈការធ្វើបច្ចុប្បន្នភាពប្រព័ន្ធដំណើរការទិន្នន័យរបស់ខ្លួន។
គម្រោងខ្នាតយក្ស មានគោលបំណងកត់ត្រាវឌ្ឍនភាពនៃការសាងសង់ជារៀងរាល់ថ្ងៃលើសំណង់ថ្មីចំនួន ៩ រួមមានស្ពាន និងជញ្ជាំងទប់ដីជាដើម។
ទោះបីជាក្រុមការងាររបស់ Viscan បានប្រើប្រាស់ដ្រូន (drones) និងឧបករណ៍ស្កែនទំនើបៗដើម្បីប្រមូលទិន្នន័យដ្ឋានក៏ដោយ ប៉ុន្តែ cloud software ដែលមានស្របា់របស់ពួកគេមិនអាចទប់ទល់នឹងបរិមាណការងារដ៏ច្រើនលើសលប់បានឡើយ។
នេះបង្កជាបញ្ហាកកស្ទះផ្នែកបច្ចេកទេស ដែលបានបណ្តាលឱ្យទិន្នន័យខ្វះសុក្រឹតភាព និងតម្រូវឱ្យអ្នកជំនាញចំណាយពេលកែប្រែប្លង់ឌីជីថលដោយដៃ។ ការធ្វើបែបនេះគឺយ៉ាងយឺតយ៉ាវណាស់ ដែលធ្វើឱ្យប៉ះពាល់ដល់កាលវិភាគបញ្ចប់គម្រោង។
ដោយមើលឃើញថាប្រព័ន្ធឌីជីថលចាស់កំពុងមានបញ្ហា លោក Nicolai Nolle នាយកប្រតិបត្តិក្រុមហ៊ុន Viscan បានប្តូរយុទ្ធសាស្ត្រមកសហការជាមួយក្រុមហ៊ុន Bentley Systems វិញ។ តាមរយៈការប្តូរមកប្រើប្រាស់ម៉ាស៊ីន iTwin Capture ក្រុមការងារអាចធ្វើឱ្យដំណើរការទិន្នន័យមានលក្ខណៈស្វ័យប្រវត្តិ និងលុបបំបាត់ការកែសម្រួលដោយដៃបានយ៉ាងច្រើន។
កម្មវិធីថ្មីនេះ បានជួយឱ្យ Viscan បញ្ចូលបច្ចេកវិទ្យា AI ទៅក្នុងការដ្ឋានសាងសង់ដោយស្វ័យប្រវត្តិ។ វាចាប់រកបញ្ហាដែលកំពុងកើត និងពិសេសបញ្ហាដែលបម្រុងនឹងកើត ហើយបន្ទាប់មកត្រូវបានផ្ទៀងផ្ទាត់ដោយអ្នកជំនាញ ដើម្បីធានាបញ្ហានេះគឺត្រឹមត្រូវ ១០០%។
ប្រព័ន្ធការងារថ្មីនេះមានល្បឿនលឿនជាងមុនដល់ទៅ ៧០% ក្នុងការរៀបចំឯកសារ និងបានរួមចំណែកកាត់បន្ថយពេលវេលាសាងសង់សរុបអស់ ២០%។ បន្ថែមពីនេះ ប្លង់ឌីជីថលដែលមានគុណភាពខ្ពស់ បានជួយបង្កើនលទ្ធភាពនៃការត្រួតពិនិត្យពីចម្ងាយបានដល់ទៅ ៥០% ដែលកាត់បន្ថយការចុះទៅដល់ទីតាំងផ្ទាល់។
តាមរយៈការជ្រើសរើសឧបករណ៍ឌីជីថលនេះ ក្រុមហ៊ុន Viscan បានផ្លាស់ប្តូរការបរាជ័យឱ្យទៅជាគម្រោងគំរូសម្រាប់ការសង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតធំផ្សេងទៀតនៅប្រទេសអាល្លឺម៉ង់ នាពេលអនាគត។
គម្រោងនេះបានផ្តល់នូវគំរូជាក់ស្តែងចំនួន ៤០,០០០ ប្លង់ ដល់អតិថិជនក្នុងរយៈពេលត្រឹមតែ ៦ ខែប៉ុណ្ណោះ ដែលសបញ្ជាក់ឱ្យឃើញថា មូលដ្ឋានគ្រឹះឌីជីថលដ៏រឹងមាំ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការសាងសង់សម័យទំនើប។
ស្វែងយល់បន្ថែមអំពី iTwin Capture workflow និង សាកល្បងដោយសេរីជាមួយ iTwin Capture Modeler Flex.
- Video Advertisement -