គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងការផ្លាស់ប្តូរពីការគ្រប់គ្រងហេដ្ឋារចនាបែបធម្មតាទៅជាបែបឌីជីថលគឺជាជំហានដ៏ល្អដ៏សំខាន់ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ កិច្ចសហប្រតិបត្តិការដែលមានតម្លាភាពរវាងរបស់គ្រប់ផ្នែកទាំងអស់។

ទីក្រុង Durham ដែលជាទីតាំងនៃសាកលវិទ្យាល័យ Duke បានសហការនិពន្ធសៀវភៅណែនាំ “Build to Endure” និងបានរៀបចំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំវិស័យសាធារណៈ ដើម្បីស្វែងយល់ពីដំណោះស្រាយចំពោះបញ្ហាប្រឈមដើម្បីភាពធន់នៃទីក្រុង។

នៅពេលដែលគ្រោះមហន្តរាយដែលទាក់ទងនឹងអាកាសធាតុដូចជាភ្លើងឆេះព្រៃ និងទឹកជំនន់ធ្ងន់ធ្ងរកើតឡើងញឹកញាប់ជាងមុន សហគមន៍នានាទូទាំងសហរដ្ឋអាមេរិកកំពុងជួបប្រទះបញ្ហាហេដ្ឋារចនាសម្ព័ន្ធទ្រុឌទ្រោម។

ដូច្នេះ សាកលវិទ្យាល័យ Duke និងដៃគូក្នុងឧស្សាហកម្ម ថ្មីៗបានបានចេញផ្សាយសៀវភៅណែនាំមួយដែលមានចំណងជើងថា Built to Endure (សាងសង់ដើម្បីភាពធន់។ សៀវភៅនេះផ្តល់ឱ្យរដ្ឋបាលមូលដ្ឋាននូវផែនទីបង្ហាញផ្លូវ និង វិធីសាស្រ្តដើម្បីសាងសង់ និងថែទាំសំណង់ហេដ្ឋារចនាសម្ព័ន្ធ​​​ឱ្យជាប់ធន់បានយូរ។

បញ្ហាសំខាន់ដែលការស្រាវជ្រាវបានបង្ហាញគឺ ការខ្វះតម្លាភាព និងការកិច្ចសហប្រតិបត្តិការ រវាងរបស់គ្រប់ផ្នែកទាំងអស់។ ជាទូទៅ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិកមានភាពតភ្ជាប់គ្នាយ៉ាងល្អ តែស្ថាប័នដែលគ្រប់គ្រងផ្នែកនានានៃហេដ្ឋារចនាសម្ព័ន្ធ គឺធ្វើការដោយឡែកពីគ្នា។ ឧទាហរណ៍ អ្នកធ្វើបណ្តាញអគ្គិសនី ឬការផ្គត់ផ្គង់ទឹក គឺដាច់ដោយឡែកពីបណ្ដាញផ្លូវ ដែលធ្វើឱ្យការគ្រប់គ្រង​ និងជួសជុលពិបាក។

លើសពីនេះ ថវិកា បទប្បញ្ញត្តិ និងការទទួលខុសត្រូវ តែងតែត្រូវបានបែងចែកតាមទីភ្នាក់ងារ ឬភូមិសាស្ត្រ ដែលធ្វើឱ្យទីក្រុងខ្នាតតូច និងមធ្យមងាយរងគ្រោះជាពិសេស។

ដើម្បីដោះស្រាយបញ្ហានេះ ការស្រាវជ្រាវបានណែនឱ្យ ប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដូចជា Digital Twins  បញ្ញាសិប្បនិម្មិត (AI) និង Cloud ក្នុងគោលបំណងតែមួយគត់ គឺធ្វើឱ្យការងាររបស់គ្រប់ផ្នែកមករួមបញ្ចូលគ្នាក្នុងប្រព័ន្ធតែមួយ។

ឧទារហណ៍ ព័ត៌មានអំពីការដឹកជញ្ជូន ទឹក ថាមពល ផ្លូវ និងការប្រើប្រាស់ដីធ្លីជាដើម គឺមាននៅគំរូឌីជីថលរួមដែល អាជ្ញាធរទីក្រុងប្រើបានដើម្បីវិភាគ និងដោះស្រាយបញ្ហា។

ទិដ្ឋភាពពីលើអាកាសនៃតំបន់លិចទឹកដោយសារព្យុះ Hurricane Helene នៅភាគខាងលិចរដ្ឋ North Carolina

ប្រព័ន្ធទិន្នន័យរួមនេះគឺសំខាន់ណាស់ដើម្បីវិភាគថាតើហេដ្ឋារចនាសម្ព័ន្ធប្រភេទនានាដំណើរការយ៉ាងដូចម្តេច ហើយកំណត់វិធីសាស្ត្រត្រូវដោះស្រាយបញ្ហាណាមុន ហើយវានឹងប៉ះពាល់ដល់អ្វីខ្លះ ដើម្បីចៀសរៀងការធ្វើការងារពីរដង។

នេះគឺជាពេលដែលបច្ចេកវិទ្យារបស់ Bentley Systems ចូលមកជួយយ៉ាងមានប្រសិទ្ធភាព។ Bentley Systems ផ្តល់នូវកម្មវិធីដែលជួយគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ចាប់ពីការរចនា និងការសាងសង់ដំបូង រហូតដល់ការប្រតិបត្តិការ និងការថែទាំរយៈពេលវែង។

យ៉ាងណាមិញ ការស្រាវជ្រាវនៅតែសង្កត់ធ្ងន់ផងដែរថា បច្ចេកវិទ្យានេះមិនមែនជាដំណោះស្រាយដ៏អស្ចារ្យនោះ តែការយល់គ្នារវាងមនុស្សទៅវិញគឺជាគន្លឹះនៃភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ដាក់ឱ្យប្រើជំនួយការ AI ថ្មី សម្រាប់ប្រើក្នុងកម្មវិធីគ្រប់គ្រងបណ្តាញអគ្គិសនី

ក្រុមហ៊ុន Bentley Systems បានដាក់ដំណើរការកម្មវិធី OpenU […]

Bentley បើកសម្ពោធមជ្ឈមណ្ឌល AI ប្រើក្នុងវិស័យសំណង់ដំបូងបង្អស់នៅកាណាដា

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

Bentley ដាក់បញ្ចូល AI ថ្មីក្នុងកម្មវិធី STAAD របស់ខ្លួន! AI នេះគ្មានពាក្យថា “ប្រហែល” ទេ គឺច្បាស់១០០%

Bentley Systems ថ្មីៗនេះបានបញ្ចូល AI បែបថ្មីដែលមានភាពជា […]

របាយការណ៍ផលប៉ះពាល់ ២០២៥៖ AI និងកម្មវិធី Bentley កំពុងជួយសង្គ្រោះសំណង់សកល

របាយការណ៍ផលប៉ះពាល់ឆ្នាំ ២០២៥ របស់ក្រុមហ៊ុន Bentley Syst […]

អ្នកជំនាញ ៖ មានគន្លឹះ ២ សំខាន់ៗ ដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធអឺរ៉ុប

នៅក្នុងសន្និសីទ Bentley Illuminate 2026 ថ្នាក់ដឹកនាំក្ន […]