តើ​គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​សម្រេច​បាន​អ្វី​ខ្លះ​ បន្ទាប់​ពី​ការដ្ឋាន​សាងសង់​បាន២ខែនេះ?

គម្រោងសង់ផ្លូវក្រវាត់ព្រំដែន ក្រោមមូលនិធិហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនជិត ២៧លានដុល្លារ បាននិងកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់ បើគិតចាប់តាំងពីថ្ងៃបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតមកទល់បច្ចុប្បន្នមានរយៈពេល ២ខែហើយ។

ខាងក្រោមនេះជាសមិទ្ធិផលសំខាន់ៗមួយចំនួននៃគម្រោងជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា៖

ប្រតិបត្តិការដោះមីន៖

-ក្រុមការងារបានធ្វើការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានទំហំ ១.៤៦២.៥០០ម៉ែត្រការ៉េ (ដែលក្នុងនោះនៅខេត្តមណ្ឌលគិរីមានទំហំ ១.២២៥.០០០ម៉ែត្រការ៉េ និង ២៣៧,៥០០ ម៉ែត្រការ៉េ ស្ថិតនៅខេត្តរតនគិរី) ។ ក្នុងអំឡុងពេលរាវរកគ្រាប់មីន ក្រុមការងារបានរកឃើញគ្រាប់រំសេវចំនួន ២៣គ្រាប់ រួមទាំងគ្រាប់ប្រភេទប៊ុមប៊ី ឬគ្រាប់បែកចង្កោមចំនួន ៦គ្រាប់។ បញ្ជាការដ្ឋានវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ កំពុងបន្តធ្វើការងារនេះដោយមិនមានភាពនឿយហត់ ដើម្បីធានាបានថា នៅតំបន់នោះមានសុវត្ថិភាព។

ការងារឈូសឆាយ៖

-​ការ​ងារឈូសឆាយបើកមុខ​ផ្លូវខ្សែដំបូងមាន​ទទឹង ៥​ម៉ែត្រ សម្រេច​បាន​ប្រវែង ៥៨,៥​គីឡូម៉ែត្រ (​ក្នុងនោះខេត្តមណ្ឌលគិរីមានប្រវែង ៤៩​គីឡូម៉ែត្រ និង​ខេត្តរតនគិរីមានប្រវែង ៩,៥​គីឡូម៉ែត្រ​) ។

-ការងារឈូសផ្លូវដែលមានទទឹង ២០ម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ ដោយលុបជ្រលងអូរ បន្ទាបចំណោទភ្នំ សម្រេចបានប្រវែង ៣៦គីឡូម៉ែត្រ (ក្នុងនោះ ២៧,៩គីឡូម៉ែត្រស្ថិតក្នុងខេត្តមណ្ឌលគិរី និង ៨,៧គីឡូម៉ែត្រក្នុងខេត្តរតនគិរី)។

-ការសាងសង់ប្រឡាយ សម្រេចបានប្រវែង ៣០,២០គីឡូម៉ែត្រ (ក្នុងនោះខេត្តមណ្ឌលគិរី ២០,៦០ គីឡូម៉ែត្រ និងខេត្តរតនគិរី ៧,៦ គីឡូម៉ែត្រ)។

-ការសាងសង់តួផ្លូវ និងចិតជញ្ជាំងភ្នំ សម្រេចបានប្រវែង ២៥គីឡូម៉ែត្រ (២២គីឡូម៉ែត្រក្នុងខេត្តមណ្ឌលគិរី និង ៣គីឡូម៉ែត្រនៅរតនគិរី) ។

-ការងារ​ក្រាលកំទេច​ថ្ម សម្រេចបានជាស្ថាពរ ដែលមានប្រវែង ១០,២០ គីឡូម៉ែត្រ​ ស្ថិតិក្នុង​ខេត្ត​មណ្ឌលគិរី។

ក្រុមការងារ និងអង្គភាពវិស្វកម្ម នៅការដ្ឋានសាងសង់ផ្លូវក្រវាត់ព្រំដែន បានប្តេជ្ញាធ្វើការនេះដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចឱ្យបាននូវគម្រោងជាប្រវត្តិសាស្ត្រមួយនេះតាមផែនការដែលបានគ្រោងទុក។ ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ពួកគេកំពុងត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏ត្រចះត្រចង់សម្រាប់កម្ពុជា។

គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនប្រវែង ២៥០គ.ម ក្រោមមូនិធិសរុបជិត ២៦.៩៦៧.៦០៩លានដុល្លារអាមេរិក នៅថ្ងៃទី១ វិច្ឆិការ ឆ្នាំ២០២៤ និងគ្រោងបញ្ចប់នៅចុងខែមេសា ឆ្នាំ២០២៧។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]