តើសន្និសីទ ACEC បង្ហាញពីនិន្នាការបច្ចេកវិទ្យាសំណង់សំខាន់អ្វីខ្លះ?

សន្និសីទ ACEC Fall Conference 2025 កាលពីថ្មីៗនេះ បានបង្ហាញនូវនិន្នាការបច្ចេកវិទ្យាសំណង់ជាច្រើនដែលបាន និងកំពុងជំរុញប្រសិទ្ធភាពការងារសំណង់ជុំវិញពិភពលោក ដោយឆ្នាំនេះផងដែរ បច្ចេកវិទ្យាសំខាន់ៗ ៣ ត្រូវបានលើកយកមកពិភាក្សា។

ប្រធានបទដ៏លេចធ្លោមួយនៃសន្និសីទនេះ គឺការច្របាច់បញ្ចូលគ្នានៃការងាររចនាលើដី និងទិន្នន័យក្រោមដី។ ការធ្វើដូច្នេះបាន គឺអាស្រ័យលើកម្មវិធីដំណោះស្រាយភូមិសាស្ត្រ geotechnical របស់ក្រុមហ៊ុន Seequent ដែលបុត្រសម្ព័ន្ធ របស់ Bentley ។ ការច្របាច់បញ្ចូលគ្នានេះនឹងធ្វើឱ្យវិស្វករមានទំនុកចិត្តជាងមុន​ក្នុងរចនា ឬសាងសង់គម្រោងណាមួយ ព្រោះពួកគេមានទិន្នន័យពីស្ថានភាពក្រោមដីដើម្បីយកមកពិចារណាជាមួយគំរូប្លង់។

កម្មវិធីក៏ផ្តល់នូវរូបភាពពេញលេញនៃការរចនា ដែលជួយឱ្យការរចនាមានភាពធន់ និងសម្យស្របនឹងស្ថានភាពភូមិសាស្ដ្រ។ ក្រៅពីនេះ ការរួមបញ្ចូលគ្នានេះក៏អនុញ្ញាតឱ្យក្រុមការងារអាចដឹងមុននូវលក្ខខណ្ឌដីដែលមិនអាចរំពឹងទុក ដែលជួយកាត់បន្ថយហានិភ័យនៃគម្រោង ពិសេសនៅពេលសាងសង់។

និន្ននាការសំខាន់មួយទៀត គឺការដាក់ឱ្យប្រើប្រាស់ OpenSite+ ជាលក្ខណៈពាណិជ្ជកម្ម។ ភាពថ្មីរបស់កម្មវិធីនេះគឺការគ្រប់គ្រងគម្រោងសំណង់ដោយមាន AI  ជាលេខា។ ការងារដែលស្មុគស្មាញ ហើយពិបាកយល់ នឹងមិនស្មុគស្មាញទៀតទេ។ គ្រប់ភាគីពាក់ព័ន្ធ ទោះបីមិនមែនជាវិស្វករក៏ដោយ ក៏អាចយល់ពីគម្រោងបានដែរ ដោយប្រើកម្មវិធីនេះ។ ឧទារហណ៍ដូចជាបង្ហាញគំរូប្លង់បែបរស់រវើកនៅលើទីតាំងជាក់ស្ដែង របាយការណ៍ការវិនិយោគ ឬផែនការចំណាយជាដើម អាចធ្វើបានលើកម្មវិធីនេះ។

ចំណុចសំខាន់មួយទៀតគឺបដិវត្តន៍ AI ដែលត្រូវបានបញ្ចូលទៅក្នុង OpenRoads និង OpenRail ផងដែរដើម្បីបង្កើនភាពវៃឆ្លាតនៃកម្មវិធី ។ ឧបករណ៍ថ្មីដែលជំរុញដោយ AI នេះអាចរៀបចំកំណត់សម្គាល់ (annotations) ដែលមានភាពស្មុគស្មាញបានដោយគ្រាន់តែចុចតែម្តង ហើយគ្រប់យ៉ាងនឹងធ្វើ ស្វ័យប្រវត្តិ។

លោក Francois Valois អនុប្រធានជាន់ខ្ពស់ផ្នែក Open Applications នៅ Bentley បានមានប្រសាសន៍ថា៖ «អនាគតនៃវិស្វកម្មស៊ីវិលនឹងត្រូវកំណត់ដោយការច្នៃប្រឌិត និងកិច្ចសហការ។ យើងកំពុងផ្តល់អំណាចដល់វិស្វករជាមួយនឹងឧបករណ៍ដែលមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញផលិតភាព»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]