ត្រឹមខែមីនា-២០២៣ ឥណ្ឌូនេស៊ីមានគម្រោងវិនិយោគនៅកម្ពុជាចំនួន ២២គម្រោង តម្លៃជិត ៧០លានដុលា្លរ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលសំណើសុំវិនិយោគពីឥណ្ឌូនេស៊ី ចំនួន ២២ គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ ៦៩លានដុល្លារ ដែលបានវិនិយោគក្នុងវិស័យឧស្សាហកម្ម, កសិកម្ម និងសេវាកម្ម គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ។

ព័ត៌មានទាក់ទងនឹងការវិនិយោគនេះ ត្រូវបានលើកឡើងក្នុងជំនួបសម្តែងការគួរសម រវាង ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូសភាពាណិជ្ជកម្ម និង ឧស្សាហកម្មឥណ្ឌូនេស៊ី (ICCI) ដឹកនាំដោយ លោក M. Arsjad Rasjid P.M. ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ឆ្នាំ២០២៣ នៅថ្ងៃទី៣ ខែមេសា។

នាឱកាសនោះ ឯកឧត្តម សុខ ចិន្តាសោភា តាមរយៈយន្តការដែលដឹកនាំដោយអាស៊ាន បានជំរុញលើកទឹកចិត្តឲ្យវិនិយោគិនឥណ្ឌូនេស៊ីមកវិនិយោគនៅកម្ពុជា ដើម្បីច្បាមយកកាលានុវត្តភាពវិនិយោគថ្មីៗ ដែលកើតឡើងពីការរៀបចំគោលនយោបាយ ទាក់ទាញវិនិយោគចំគោលដៅដូចមានក្នុងខ្លឹមសារនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន ប្រកាសឱ្យប្រើកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២១។

ប្រធានគណៈប្រតិភូសភាពាណិជ្ជកម្ម និង ឧស្សាហកម្មឥណ្ឌូនេស៊ី បានបង្ហាញអំពីឆន្ទៈក្នុងការជំរុញវិនិយោគិនឥណ្ឌូនេស៊ីមកវិនិយោគនៅកម្ពុជាបន្ថែមទៀត សំដៅដល់ការរួមចំណែកផ្តល់ការធ្វើ ពិពិធកម្មគោលដៅវិនិយោគនៅកម្ពុជាលើវិស័យគន្លឹះនានា ទាំងក្រោមរូបភាពវិនិយោគដោយផ្ទាល់ ឬដោយចូល ហ៊ុនជាមួយសហគ្រាសក្នុងស្រុក ឬភាពជាដៃគូរវាងរដ្ឋនិងឯកជន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]