ត្រឹមឆ្នាំ២០២៤ កម្ពុជាមានផ្ទៃដីដាំដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស

គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។ នេះបើយោងតាមការចុះផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជានាចក្រណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

សម្តេចធិបតី បានបញ្ជាក់ថា ដំណាំស្វាយចន្ទី គឺជាកសិផលដ៏សំខាន់​ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា បើគិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។

ទន្ទឹមគ្នានេះ សម្តេចធិបតី បានបន្តថា នៅក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២៤នេះ កម្ពុជាផលិតគ្រាប់​ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន កើនឡើង ៣៦,៧ភាគរយ ដែលធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោកផងដែរ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ និងដាក់ចេញនូវ «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ដើម្បីសម្រេចមហិច្ចតាក្លាយជាអធិរាជស្វាយចន្ទី និងជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនាពេលអនាគត។ ជាងនេះទៅទៀត ក្រសួងកសិកម្ម ក៏បាន និងកំពុងអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ដោយរៀបចំចងក្រងបង្កើតសហគមន៍កសិកម្មទំនើបស្វាយចន្ទី សំដៅផ្សារភ្ជាប់សហគមន៍ទៅកាន់ទីផ្សារពិភពលោក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ខេត្តកំពង់ធំត្រៀមស្វាគមន៍រោងចក្រកសិ-ឧស្សាហកម្មថ្មីតម្លៃ ២៥ លានដុល្លារ នៅខែមិថុនា ឆ្នាំ២០២៦

ខេត្តកំពង់ធំត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រឹងមូលដ្ឋានកសិ […]

រដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចេញថវិកា ៤០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវ​ក្នុងរដូវច្រូតកាត់

រដ្ឋាភិបាលកម្ពុជា បានបញ្ចេញទុនបន្ថែមចំនួន៤០លានដុល្លារ ក […]

រដ្ឋប្រកាសនាំចេញកសិផលកសិកម្មសំខាន់ៗរបស់កម្ពុជាជិត ១០មុខ​ ទៅកាន់ទីផ្សារប្រទេសចិន

កម្ពុជា-ចិន កំពុងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ […]

៩ខែ ឆ្នាំ២០២៥ កម្ពុជា រកចំណូលបានជិត ៥៥០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ

រយៈពេល៩ខែ ឆ្នាំ២០២៥ ពោលចាប់ពីខែមករា ដល់ខែកញ្ញា កម្ពុជា […]

គម្រោង CAPFISH ជួយកែលម្អ និងជំរុញប្រតិបត្តិការអាជីវកម្មលើវិស័យជលផលនៅកម្ពុជាចំនួន ៦៤ ​

គម្រោង CAPFISH-Capture (លទ្ធផលទី២) ស្តីពី «ការជំរុញសមត្ […]

ហ្វីលីពីនប្រកាសចង់នាំយកអង្ករ ត្រី សាច់ និងបន្លែពីប្រទេសកម្ពុជា ទៅកាន់ទីផ្សាររបស់ខ្លួន

ហ្វីលីពីន មានបំណងចង់នាំចូលអង្ករ ត្រី សាច់ និងបន្លែពីប្រ […]