បច្ចុប្បន្នខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេស ១២ទីតាំង ខណៈរោងចក្រ-សហគ្រាសមានដល់ទៅ ២៦៤

ចាប់ពីឆ្នាំ២០០៥ ដែលរាជរដ្ឋាភិបាល បានចាប់ផ្តើមបង្កើតតំបន់សេដ្ឋកិច្ចពិសេសមក ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ទីតាំង ខណៈកំពុងដំណើរការមាន ០៩ទីតាំង។ នេះបើតាមការលើ​ក​ឡើងរបស់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈ​ពេ​ល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តស្វាយរៀងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។

ជាមួយគ្នានេះដែរ ខេត្តទាំងមូលមានរោងចក្រ សហគ្រាស និងគ្រឹះស្ថានមានចំនួន ២៦៤មូលដ្ឋាន ព្រមជាមួយនឹងកម្លាំងពលកម្មមានចំនួន ៩៤.៧២៥នាក់។

ចំពោះ រោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៤៦មូលដ្ឋានកំពុងដំណើរការ ជាមួយនឹងចំនួនកម្មករបម្រើការងារប្រមាណ ៨២.១៤៧នាក់ ដែលក្នុងនោះ រោងចក្រកាត់ដេរ និងផលិតស្បែកជើងមានចំនួន ៣៧មូលដ្ឋាន មានកម្មករចំនួន ៣៧.៨៦៦នាក់។

ដោយឡែក ចំនួនសហគ្រាសធុនតូច និងមធ្យមក្នុងខេត្តស្វាយរៀងមានចំនួន ៣.៣៦៨មូលដ្ឋានផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]