បច្ចុប្បន្ន៖ខេត្តកំពង់ធំ មានរោងចក្រ និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី សរុបចំនួន ១២ទីតាំង

គិតមកដល់ពេលនេះ នៅក្នុងខេត្តកំពង់ធំ មានរោងចក្រ និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី សរុបចំនួន ១២ ទីតាំង ខណៈរដ្ឋបាលខេត្ត ប្តេជ្ញាពង្រឹងទីផ្សារផលិតផលស្វាយចន្ទីឱ្យកាន់តែខ្លាំងថែមទៀតផងដែរ។

នេះបើយោងតាមកិច្ចប្រជុំ ស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្តកំពង់ធំ កាលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ក្រោមការដឹកនាំដោយឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ និងភាគីពាក់ព័ន្ធ។

ឯកឧត្តម ងួន រាសី បានឱ្យដឹងថា នៅក្នុងខេត្តកំពង់ធំ បច្ចុប្បន្នមាន រោងចក្រ និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី សរុបចំនួន ១២ទីតាំង ក្នុងនោះរោងចក្រកែឆ្នៃមាន ០៣ទីតាំង និងសិប្បកម្មមាន ០៩ទីតាំង ដែលអាចស្តុកទិន្នផលស្វាយចន្ទីបានចំនួន ១៨.១៩៥តោន ក្នុង ១ឆ្នាំ។

ឯកឧត្តម បន្តថា ដើម្បីឱ្យស្វាយចន្ទីមានទិន្នផលកាន់តែច្រើន រដ្ឋបាលខេត្ត បានដាក់ចេញវិធានការបង្កើនសមត្ថភាពជំនាញដល់កសិករអំពីបច្ចេកទេសគ្រប់គ្រងដំណាំ ជំរុញការប្រើប្រាស់ពូជមានគុណភាពល្អ ផ្តល់ទិន្នផលខ្ពស់។ លើសពីនេះការពង្រឹងទីផ្សារផលិតផលដោយភ្ជាប់កសិករផលិតសហគមន៍កសិកម្ម ជាអ្នកប្រមូលទិញសហគ្រាស/កសិកម្ម ក្រុមហ៊ុនកែច្នៃ និងនាំចេញ គឺជារឿងដែលល្អបំផុតផងដែរ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងសម័យប្រជុំរៀបចំផែនការឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសផ្តល់គោលការណ៍ដល់អាជ្ញាធរខេត្តកំពង់ធំបង្កើតសួនឧស្សាហកម្មស្វាយចន្ទី។ សម្តេចអះអាងថា សួនឧស្សាហកម្មស្វាយចន្ទីនេះ មិនត្រឹមតែបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងបម្រើជាតំបន់កសិ-ឧស្សាហកម្ម ដែលអាចធ្វើបដិវត្តន៍ទិដ្ឋភាពសេដ្ឋកិច្ចខេត្តកំពង់ធំផងដែរ។ (អានបន្ថែម)

សូមរម្លឹកដែរថា នៅឆ្នាំ ២០២៤ កម្ពុជាសម្រេចបានការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅបានចំនួន ៨១ម៉ឺន ៥ពាន់តោន កើនឡើង ២១% គិតជាទឹកប្រាក់ ១,១៥០ ពាន់លានដុល្លារ កើន ២៦,១៥%។ ក្នុងនោះនាំចេញទៅវៀតណាម មានចំនួន ៧៩ម៉ឺន ៥ពាន់តោន។(អានបន្ថែម)

នៅពេលដែលគំនិតផ្តួចផ្តើមនៅតែបន្តកើតមាន ការរំពឹងទុកនៃឧស្សាហកម្មគ្រាប់ស្វាយចន្ទីរបស់ខេត្តកំពង់ធំមើលទៅមានការរីកចម្រើន ដោយត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ខេត្តកំពង់ធំត្រៀមស្វាគមន៍រោងចក្រកសិ-ឧស្សាហកម្មថ្មីតម្លៃ ២៥ លានដុល្លារ នៅខែមិថុនា ឆ្នាំ២០២៦

ខេត្តកំពង់ធំត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រឹងមូលដ្ឋានកសិ […]

រដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចេញថវិកា ៤០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវ​ក្នុងរដូវច្រូតកាត់

រដ្ឋាភិបាលកម្ពុជា បានបញ្ចេញទុនបន្ថែមចំនួន៤០លានដុល្លារ ក […]

រដ្ឋប្រកាសនាំចេញកសិផលកសិកម្មសំខាន់ៗរបស់កម្ពុជាជិត ១០មុខ​ ទៅកាន់ទីផ្សារប្រទេសចិន

កម្ពុជា-ចិន កំពុងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ […]

៩ខែ ឆ្នាំ២០២៥ កម្ពុជា រកចំណូលបានជិត ៥៥០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ

រយៈពេល៩ខែ ឆ្នាំ២០២៥ ពោលចាប់ពីខែមករា ដល់ខែកញ្ញា កម្ពុជា […]

គម្រោង CAPFISH ជួយកែលម្អ និងជំរុញប្រតិបត្តិការអាជីវកម្មលើវិស័យជលផលនៅកម្ពុជាចំនួន ៦៤ ​

គម្រោង CAPFISH-Capture (លទ្ធផលទី២) ស្តីពី «ការជំរុញសមត្ […]

ហ្វីលីពីនប្រកាសចង់នាំយកអង្ករ ត្រី សាច់ និងបន្លែពីប្រទេសកម្ពុជា ទៅកាន់ទីផ្សាររបស់ខ្លួន

ហ្វីលីពីន មានបំណងចង់នាំចូលអង្ករ ត្រី សាច់ និងបន្លែពីប្រ […]