បរធនបាលកិច្ចចុះបញ្ជី មានបរធនប្រមាណ ជាង៧៣០លានដុល្លារ គិតត្រឹមខែកុម្ភៈ ២០២៣

បរធនបាលកិច្ចចំនួន ៤៩២ បានចុះបញ្ជីជាមួយនិយ័តករបរធនបាលកិច្ច ដែលមានទំហំបរធនប្រមាណ ៧៣៥លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់និយ័តករបរធនបាលកិច្ច ចេញផ្សាយកាលពីចុងខែកុម្ភៈ។

បរធនបាលកិច្ចពាណិជ្ជកម្ម មានចំនួនបរធនចុះបញ្ជីច្រើនជាងគេ តំណាងប្រមាណ ៦៦ភាគរយ​ នៃការចុះបញ្ជីសរុប ដែលមានទឹកប្រាក់ប្រមាណ ៤៩២លានដុល្លារ។​

ចំណែក បរធនបាលកិច្ចហិរញ្ញវត្ថុ មានចំនួនបរធនប្រមាណ ១៧៤លានដុល្លារ និងបរធនបាលកិច្ចសាធារណ មានប្រមាណ ៦៤​លានដុល្លារ។​

ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច លើកឡើងក្នុងវេទិកាបរធនបាលកិច្ច ឆ្នាំ២០២៣ ក្រោមប្រធានបទស្ដីពី “ក្របខណ្ឌបទប្បញ្ញត្តិ ឧត្តមានុវត្តន៍ និងកាលានុវត្តភាព” ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ថា របាយការណ៍នេះ បានបង្ហាញពីភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យបរធនបាលកិច្ច ដែលជាវិស័យថ្មីមួយនៅកម្ពុជា។

ឯកឧត្តម​ មានប្រសាសន៍ថា៖ “តាមរយៈសមិទ្ធផលនេះ និយ័តករបរធនបាលកិច្ច អាចវាយតម្លៃបានថា នៅក្នុងរយៈពេលខ្លីនៃការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅកម្ពុជា ត្រូវបានអនុវត្តសម្រេចដោយជោគជ័យ និងអាចសន្មត់ថា ប្រទេសកម្ពុជាមានអាទិភាពនៃទីផ្សារបរធនបាលកិច្ច ជាមួយនិងប្រតិបត្តិការពេញលេញ”។

បើតាមច្បាប់ស្តីពីបរធនបាលកិច្ចឆ្នាំ២០១៩  បរធនបាលកិច្ច សំដៅដល់ ការគ្រប់គ្រង និងចាត់ចែងបរធនដែលផ្តល់ដោយបរធនបាលទាយក សម្រាប់​ជាប្រយោជន៍ដល់អត្ថគាហកៈ ដោយអនុលោមតាមលិខិតបរធនបាលកិច្ច ឬ បទប្បញ្ញត្តិជាធរមាន។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]