បារាំងជួយកម្ពុជារៀបចំផែនការប្រើប្រាស់ថាមពលឱ្យមានប្រសិទ្ធភាពដល់ឆ្នាំ២០៥០

ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) សម្រេចផ្តល់ថវិកាចំនួន ៣០០ពាន់អឺរ៉ូ ដើម្បីជួយប្រទេសកម្ពុជាក្នុងការអភិវឌ្ឍគំរូផែនការរៀបចំ និងប្រើប្រាស់ថាមពលឱ្យមានប្រសិទ្ធភាពពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៥០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AFD កាលពីដើមខែនេះ។

កញ្ចប់ថវិកានេះត្រូវបានផ្តល់ជូនឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈកម្មវិធី «គំរូវិស័យថាមពលសម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅកម្ពុជា” ក្នុងគោលបំណងគាំទ្រគោលនយោបាយបញ្ចេញកាបូនទាបរយៈពេលវែងរហូតដល់ឆ្នាំ២០៥០។

គម្រោងនេះត្រូវបានចាប់ផ្ដើមអនុវត្តតាំងពីខែមករាឆ្នាំ ២០២១ មកម្ល៉េះ ដែលអនុវត្តដោយ IED Group និង Artelys ដោយមាន IDDRI’s Deep Decarbonization Pathways Initiative ជាអ្នកប្រឹក្សាផ្នែកបច្ចេកទេសវិទ្យាសាស្ត្រ។

កម្មវិធីនេះមានភារកិច្ចធំៗ ចំនួន៣ រួមមាន៖

១) អភិវឌ្ឍផែនការថាមពលវិស័យថាមពល តាមរយៈការប្រមូលផ្តុំទិន្នន័យដែលមានស្រាប់ ដើម្បីបង្កើតគំរូតាមការផ្គត់ផ្គង់ថាមពលពិសេសទាក់ទិននឹងប្រភពថាមពលសំខាន់ៗនានា។

២) រចនាគំរូសេណារីយ៉ូ ការផ្លាស់ប្តូរប្រភពថាមពលរយៈពេលវែងដល់ឆ្នាំ២០៥០ ដោយរួមមាន សេណារីយ៉ូគោលនយោបាយបច្ចុប្បន្ន សេណារីយ៉ូការអភិវឌ្ឍតម្លៃទាប សេណារីយ៉ូការអភិវឌ្ឍប្រកបដោយចីរភាព និងសេណារីយ៉ូការអភិឌ្ឍដែលមានតុល្យភាព។

៣) ចូលរួមជាមួយភាគីពាក់ព័ន្ធក្នុងការអនុវត្តគំរូ និងការវិភាគសេណារីយ៉ូនីមួយៗ ក៏ដូចជាជួយបណ្តុះបណ្តាលបច្ចេកទេស និងការកសាងធនធានមនុស្សផងដែរ។

ជាមួយនឹងកម្មវិធីនេះ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង រំពឹងថាប្រទេសកម្ពុជានឹងមានផែនការថាមពលដែលមានប្រសិទ្ធភាព មាននិរន្តរភាព និងប៉ះពាល់ដល់បរិស្ថានទាប។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]