បុរី ប៉េង ហួត នឹងសម្ពោធលក់គម្រោងថ្មីឆាប់ៗ ហើយអាចទស្សនាផ្ទះគំរូថ្មីជិតដប់ប្រភេទ!

នៅថ្ងៃទី២៣-២៤​ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ បុរី ប៉េង ហួត​ នឹងធ្វើការបើកលក់ជាផ្លូវការនូវគម្រោងថ្មី ដែលផ្តល់ឱកាសចំណេញកាន់តែច្រើនសម្រាប់អតិថិជន ដែលទន្ទឹងរង់ចាំឱកាសចំណេញសម្រាប់គម្រោងថ្មី និងម៉ូដផ្ទះថ្មីដើម្បីវិនិយោគដ៏ឆ្លាតវៃ។

គម្រោងដ៏ថ្មីសន្លាងមួយរបស់​បុរី ប៉េង ហួត នឹងចាប់បើកលក់ជាផ្លូវការក្នុងខែមីនានេះ គឺ គម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ដែលមានទីតាំងស្ថិតនៅក្នុងគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្តា​ ផ្លាទីនីម អេកូ ខូលិកសិន ដោយមានសុទ្ធសឹងតែជាប្រភេទផ្ទះម៉ូដ ថ្មី កាន់តែប្រណីតរាប់ចាប់ពីវីឡាភ្លោះ រហូតដល់វីឡាទោលជាច្រើនប្រភេទ។ មិនតែប៉ុណ្ណោះ នៅក្នុងកម្មវិធីនេះ លោកអ្នកនឹងមានឱកាសទស្សនាផ្ទះគំរូម៉ូដថ្មីទាំងនេះដោយផ្ទាល់ ព្រមទាំងសកម្មភាពកម្សាន្តផ្សេងៗជាច្រើន។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ សម្រាប់អតិថិជនដែលកក់ផ្ទះក្នុងកម្មវិធីទាំងពីរថ្ងៃនេះនឹងទទួលបានប្រ៉ម៉ូសិន​ជាច្រើនទាំងការបញ្ចុះតម្លៃ បូករួមការផ្ដល់ជូនជាច្រើនផ្សេងទៀតដូចជា៖

✨ទិញផ្ទះទទួលបានខុនដូ ១ Unit ភ្លាមៗ

✨ទទួលបានឡានអាគុយសេរីចុងក្រោយគេមួយគ្រឿងភ្លាមៗ

✨ប័ណ្ណទឹកប្រាក់សម្រាប់តុបតែងផ្ទះតម្លៃរហូតដល់ $៥០០០

✨ការបង្វិលកងសំណាងដើម្បីទទួលបានកាដូជាច្រើនសន្ធឹកសន្ធាប់

សូមចូលរូមទស្សនាជាវីដេអូនៅទីនេះ 

សូមកុំឱ្យឱកាសនេះកន្លងផុត! សូមអញ្ជើញមកចូលរួមកម្មវិធីបើកលក់ជាផ្លូវការនេះដោយសេរី  នៅថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២៤ ដើម្បីទទួលបានឱកាសពិសេសនេះ និងទស្សនាផ្ទះគំរូបានមុនគេ។ កុំភ្លេចណា មកទទួលយកឱកាសដ៏ចំណេញនេះទាំងអស់គ្នា។

ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមទាក់ទងមកកាន់បុគ្គលិកផ្នែកលក់របស់បុរី ប៉េង ហួត តាមរយៈលេខទូរស័ព្ទ៖ ០១៦/ ០១៧ ៥៩៦ ៧៨៩ ឬចូលរួមជាមួយ Telegram Channel https://t.me/boreypenghuoth ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]