ប៉េង ហួត សង្រ្កាន្ត នឹងចាប់ផ្តើមនៅថ្ងៃទី៥-៦-៧ មេសា នៅបរិវេណ សួនអឺរ៉ុប ភី អេច យូរ៉ូផាក
ការតុបតែង និងរៀបចំឆ្លងសម័យកាលនៃកម្មវិធី ប៉េង ហួត សង្ក្រាន្ត គឺនឹងវិលត្រឡប់មកវិញនៅដើមខែមេសា ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៦ និងថ្ងៃទី៧ ឆ្នាំ២០២៤ ខាងមុខនេះដែលត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន បុរី ប៉េង ហួត សម្រាប់ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ។
មិនខុសពីរាល់ឆ្នាំ បុរី ប៉េង ហួត មិនត្រឹមតែជាសហគមន៍រស់នៅដ៏សុខដុមរមនាតែប៉ុណ្ណោះនោះទេ បន្ថែមពីនេះក្រុមហ៊ុន បុរី ប៉េង ហួត ក៏បានគិតគូរទៅដល់ការបង្កើតព្រឹត្តិការណ៍ធំៗតាមរដូវកាលកម្សាន្តជារៀងរាល់ឆ្នាំសម្រាប់មហាជនទូទៅអាចរីករាយមកកម្សាន្តដោយសេរីផងដែរ ។


ព្រឹត្តិការណ៍ ប៉េង ហួត សង្ក្រាន្ត ឆ្នាំទី២ ដ៏អស្ចារ្យនេះនឹងត្រូវរៀបចំឡើងដោយមានការនាំយកមកនូវទស្សនីយភាពដ៏ថ្មីប្លែកអស្ចារ្យ ដោយមានការ សម្តែងពិសេសៗទាំងសិល្បៈបុរាណ សម័យ ហើយក៏មានស្តង់អាហារ ស្តង់ផលិតផល និងសេវាកម្មចម្រុះ ជាពិសេសមានការដាក់តាំងលក់ម្ហូបអាហារខ្មែរឆ្ងាញ់ៗល្បីៗ និងផលិតផលខ្មែរច្រើនយ៉ាង ច្រើនបែប ហើយអ្វីដែលពិសេសនោះគឺនឹងមានវត្តមានការច្រៀងអោយទស្សនិជនស្តាប់ដោយម្ចាស់ពាន The Rapper Cambodia Yuu Hai ក៏ដូចជាតារាចម្រៀងរ៉េបដ៏ល្បីៗ Goofy និង Roxy ដែលនាំមកជូនដោយស្រាបៀរហនុមានផងដែរនៅបរិវេណសួន អឺរ៉ុប ភីអេច យូរ៉ូផាក ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេន ស្តាផ្លាទីនីម (បឹងស្នោ)។


រិតតែពិសេសទៀតនោះ គឺមានការចូលរួមសហការពីបណ្តាក្រុមហ៊ុនធំៗផងដែរដូចជា Hanuman Beverages, Ford Cambodia និង Legend Cinema ចូលរួមសហការកម្មវិធីទាំង ៣ថ្ងៃ។
ដូចនេះសម្រាប់អាជីវករដែលចង់ជួលស្តង់លក់អាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ និងទំនិញផ្សេងៗអាចទំនាក់ទំនងមកកាន់ ៖ ០១១ ៦៦៦ ០៩៨ / ០៩៨ ៦៦៦ ៨២៤។
សូមពុកម៉ែបងប្អូនកុំភ្លេចអញ្ជើញមកចូលរួមដោយសេរីក្នុងកម្មវិធី ប៉េង ហួត សង្ក្រាន្ត ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី៥-៦-៧ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៤:០០ល្ងាច រហូតដល់ ៩:០០យប់ ស្ថិតនៅក្នុងបរិវេណសួនអឺរ៉ុប ភីអេច យូរ៉ូផាក ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ)។
📍Google Map៖ https://bit.ly/3T24Hd1
ពង្រីកអាជីវកម្មលោកអ្នកជាមួយបុរី ប៉េង ហួត
Facebook: https://www.facebook.com/pheuropark/
TikTok: https://bit.ly/3TtK23n


- Video Advertisement -