ប្រព័ន្ធលូ និងទីលានកប់សម្រាមតម្លៃជិត ១៣លានដុល្លារ នៅពោធិ៍សាត់សម្រេចជាង ៦៤%ហើយ

គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ និងទីលានកប់សំណល់រឹង នៅខេត្តពោធិ៍សាត់ ដែលកំពុងសាងសង់ក្រោមកម្ចីហិរញ្ញប្បទានរបស់ ADB ជាង ១២,៩លានដុល្លារ មកទល់បច្ចុប្បន្ន សម្រេចបានជាង ៦៤% ហើយ ។ នេះបើតាមកិច្ចប្រជុំរបស់រដ្ឋបាលខេត្ត កាលពីថ្ងៃទី ១៦ ខែកក្កដា កន្លងទៅនេះ។

ជាក់ស្ដែង សម្រាប់គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកដែលកំពុងអនុវត្តដោយក្រុមហ៊ុន គីរីដងរ៉ែក សម្រេចបាន ៦២% ហើយ។ មកទល់ពេលនេះ ក្រុមហ៊ុន បានសាងសង់លូថ្មីរួចរាល់ប្រវែង ២៣គីឡូម៉ែត្រ និងស្តារប្រព័ន្ធលូចាស់បានប្រវែង ២៣គីឡូម៉ែត្រ។

ក្រៅពីនេះ ក្រុមហ៊ុនក៏កំពុងសាងសង់អាងប្រតិកម្មទឹកកខ្វក់នៅក្នុងសង្កាត់ផ្ទះព្រៃ លើផ្ទៃដី ៣ហិកតា និងស្តារប្រឡាយសម្រាប់បញ្ចេញទឹកពីអាងប្រតិកម្មនេះបានប្រវែង ២៨០០ម៉ែត្រ ហើយដែរ។

ក្រៅពីសាងសង់ប្រព័ន្ធលូ ក្រុមហ៊ុនក៏នឹងធ្វើផ្លូវកៅស៊ូ DBST បានប្រវែង ១៨គម មួយខ្សែ ធ្វើផ្លូវបេតុង ជុំវិញតំបន់ផ្សារថ្មីពោធិ៍សាត់ប្រវែង ២គម និងស្តារឡើងវិញនូវទំនប់ភូមិកោះប្រវែង ១,៥ គម ផងដែរ។

គម្រោងដែលបានរៀបរាប់ខាងលើនេះ នឹងចំណាយថរិកាសរុបប្រមាណ ១១,៥ លានដុល្លារ ដោយ គ្រោងបញ្ចប់នៅដើមឆ្នាំ២០២២។

យ៉ាងណាមិញ សម្រាប់គម្រោងទីលានកប់សំណល់រឹងវិញ សម្រេចបាន៦៧% ហើយ។ គម្រោងកំពុងសាងសង់ដោយក្រុមហ៊ុន អ៊ឹង ស៊ឹមស៊ា លើផ្ទៃដី ១៥ហិកតា នៃផ្ទៃដីសរុប ២៨ហិកតា ស្ថិតក្នុងសង្កាត់រលាប ក្រោមថវិកា ១,៤លានដុល្លារអាមេរិក ដោយគ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២១ នេះ។

គួរបញ្ជាក់ថា គម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាបក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់នេះ បានចាប់ផ្តើមសិក្សាតាំងតែពីឆ្នាំ២០១៣ ប៉ុន្តែទើបចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០២០ នេះទេ ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូនជាម្ចាស់គម្រោង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]