ផ្លូវជាតិលេខ៣៣ (កំពត-ច្រកលក) សម្រេចការសាងសង់បានជិត ៩៩% ហើយ

គិតត្រឹមដើមខែវិចិ្ឆកា ២០២៤នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣  (កំពត-ច្រកលក) សម្រេចបាន ៩៨,៨៩% ហើយ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពគម្រោងដឹកនាំដោយឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការចុះត្រួតពិនិត្យនេះ ក្នុងគោលបំណងវាយតម្លៃស្ថានភាពសំណង់ និងការងារបច្ចេកទេស ធ្វើយ៉ាងណាឱ្យគម្រោងផ្លូវជាតិលេខ៣៣ បំពេញតាមស្តង់ដារតម្រូវការ សម្រាប់គុណភាព និងការប្រើប្រាស់បានយូរអង្វែង។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ក្រុមហ៊ុនសំណង់ត្រូវយកចិត្តទុកដាក់លើការរក្សាការងារប្រកបដោយគុណភាពខ្ពស់ និងតាមដានគម្រោងនេះឱ្យបានដិតដល់ ជាពិសេសក្នុងរដូវវស្សា។ លើសពីនេះ ឯកឧត្តម​ក៏បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ដំឡើង​ឧបករណ៍​សុវត្ថិភាព និង​ធានា​បាន​នូវ​ផ្លាក​សញ្ញា​ផ្លូវ​ត្រឹមត្រូវ ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវលក្ខណៈបច្ចេកទេសសម្រាប់ធ្វើផែនទីបង្ហាញផ្លូវ ដើម្បីដាក់គំនូសផ្លូវឲ្យបានត្រឹមត្រូវ បង្កើនប្រសិទ្ធភាពការធ្វើដំណើរ និងការដឹកជញ្ជូនដល់អ្នកប្រើប្រាស់។

គួររំលឹកថា គម្រោងស្តារផ្លូវជាតិលេខ៣៣នេះ មានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]