ផ្លូវល្បឿនលឿនពន្យាពេលដាក់សាកល្បងដល់ខែកញ្ញា​ ខណៈការសាងសង់សម្រេចបាន៩៣%

គម្រោងសាងសង់ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា តភ្ជាប់រវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ បានពន្យារពេលដាក់សាកល្បងពី កក្កដា ដល់ខែកញ្ញា ២០២២ ខណៈការសាងសង់សម្រេចបាន ៩៣ភាគរយ ​ហើយ គិតត្រឹមសប្តាហ៍ទី១ ខែមិថុនា នេះ។

ក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងស្នើឱ្យក្រុមហ៊ុនសាងសង់ពន្លឿនដល់ការងារសាងសង់ដើម្បីធ្វើយ៉ាងណា ឱ្យគម្រោងដាក់សាកល្បងនៅពេលខាងមុខ សម្រេចតាមផែនការ នេះបើតាមឯកឧត្តម យិន ប៊ុណ្ណា រដ្ឋលេខាធិការ​ក្រសួងសាធារការនិងដឹកជូន ឆ្លើយទៅកិច្ចសម្ភាសន៍ជាមួយ ទូរទស្សន៍បាយ័ន នៅថ្ងៃទី៧ ខែមិថុនា។​

ឯកឧត្តមបានបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿននេះ នឹងអាចធ្វើឡើងនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ​ ដោយបច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងរៀបចំបំពាក់ភ្លើងសញ្ញា និងគំនូសចរាចរណ៍ ស្ថានីយបង់ថ្លៃផ្លូវ ជាដើម។

គួរបញ្ជាក់ថា ចំណាយទឹកប្រាក់សាងសង់ផ្លូវល្បឿនលឿននេះប្រមាណ ២ប៊ីលានដុល្លារ មានប្រវែងសរុប ១៩០ គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុន China Road and Bridge Engineering។​ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]