ផ្សារឡាក់គីអ៊ិចប្រេស សម្ពោធបើកសាខាទី៤ នៅបុរី ប៉េង ហួត គម្រោង ដឹស្តាដាយមិន (ផ្លូវ ៦០ម៉ែត្រ)
កាន់តែសម្បូរបែប! ផ្សារ ឡាក់គីអ៊ិចប្រេស បានបើកដំណើរការសាខាទីបួន នៅក្នុង បុរី ប៉េង ហួត គម្រោង ដឹស្តាដាយមិន ដែលជាទីតាំងមានសក្តានុពលស្ថិតតាមបណ្តោយមហាវិថីសម្តេច តេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ។
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នេះ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត បានបើកសម្ពោធផ្សារ ឡាក់គីអ៊ិចប្រេស ជាផ្លូវការ ដែលបាននាំមកនូវការបញ្ចុះតម្លៃពិសេសទៅលើទំនិញជាច្រើនមុខ ដែលទីតាំងនេះគឺជាសាខាទីបួនហើយ ដែលស្ថិតនៅក្នុងបុរី ប៉េង ហួត បន្ថែមពីលើសាខាទាំងបី ដែលបានកំពុងបើកដំណើរការក្នុងពេលបច្ចុប្បន្ននេះ។
សាខាថ្មីរបស់ផ្សារ ឡាក់គីឡាក់គីអ៊ិចប្រេសនេះ ស្ថិតនៅក្នុងគម្រោង បុរី ប៉េង ហួត ដឹស្តាដាយមិន មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្តេច តេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) បាននាំយកមកនូវទំនិញប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខសម្រាប់បម្រើទៅតាមតម្រូវការអតិថិជន ដែលរស់នៅក្នុងបុរី ប៉េង ហួត ដឹស្តាដាយមិន និងអតិថិជនទូទៅ។



លោក គីម សេង នាយកជាន់ខ្ពស់ផ្នែកប្រតិបត្តិការផ្សារទំនើបនិងហ្គាឌៀននៃក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត បានបង្ហាញចំណាប់អារម្មណ៍រំភើបចំពោះការបើកដំណើរការសាខាថ្មីនេះ នឹងមានប្រសាសន៍ថា ហាងថ្មីមួយនេះនឹងអាចបំពេញតម្រូវការប្រចាំថ្ងៃរបស់អតិថិជន។


លោកបានឲ្យដឹងថា៖ «យើងបានធ្វើអាជីវកម្មជាមួយក្រុមហ៊ុន ប៉េង ហួត អ៊ីនវេសមិន អស់រយៈពេលជាច្រើនមកហើយ ហើយយើងមានសេចក្តីសោមនស្សរីករាយណាស់ក្នុងការចាប់យកភាពជាដៃគូនេះឡើងមួយកម្រិតបន្ថែមទៀត ជាមួយនឹងការផ្តល់ជូននូវបទពិសោធន៍លក់រាយដ៏ថ្មីអស្ចារ្យសម្រាប់គម្រោង បុរី ប៉េង ហួត ដឹស្តាដាយមិន ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថី សម្តេច តេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) នេះផងដែរ»។
លោកបានបញ្ជាក់ទៀតថា ហេតុផលចម្បងដែលនាំឲ្យក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត បន្តពង្រីកសាខាបន្ថែមមួយទៀត ជាមួយបុរី ប៉េង ហួត ពីព្រោះថា ក្រុមហ៊ុន បានមើលឃើញពីការកើនឡើងនូវតម្រូវការរបស់អតិថិជន និងដោយសារតែមានកំណើនប្រជាពលរដ្ឋដែលចូលមករស់នៅក្នុងតំបន់នេះកាន់តែច្រើនឡើងៗ ជាពិសេសគឺក្នុងគម្រោង បុរី ប៉េង ហួត ដឹស្តាដាយមិន ដែលស្ថិតនៅតាមបណ្តោយមហាវិថីសម្តេច តេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) នេះផ្ទាល់តែម្តង។
ជាក់ស្តែង ម៉ាកយីហោ ឡាក់គី អ៊ិចប្រេស បានបើកដំណើរការសាខាទីមួយ តាំងពីឆ្នាំ២០១៨ នៅក្នុងគម្រោង ភីអេច ប៉ូឡារីស អេហ្វ អែនប៊ី ដែលមានទីតាំងស្ថិតនៅក្នុងបុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) សាខាទីពីរ ស្ថិតនៅក្នុងគម្រោង បុរី ប៉េង ហួត ដឹស្តាខ្វតធឺរៀ និងសាខាទីបី នៅក្នុងគម្រោង បុរី ប៉េង ហួត ដឹស្តាណេតឈើរ៉ល ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត គឺជាក្រុមហ៊ុនអាជីវកម្មលក់រាយឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលបានបើកប្រតិបត្តិការផ្សារ ឡាក់គីអ៊ិចប្រេសប្រមាណ ៦៥សាខា ទូទាំងប្រទេសចាប់តាំងពីថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៩៣។
ចំណុចទាំងអស់ខាងលើនេះ បានបញ្ជាក់ឲ្យឃើញថា បុរី ប៉េង ហួត ដឹស្តាដាយមិន គឺជាតំបន់ដែលមានការទាក់ទាញយ៉ាងខ្លាំងសម្រាប់ទាំងការរស់នៅ និងការធ្វើអាជីវកម្មនានា ស្របពេលដែលមានផ្សារទំនើប និងទូអេធីអឹមនៃធនាគារជាច្រើន សុទ្ធសឹងមានវត្តមាននៅក្នុងគម្រោងនេះតែម្តង។
- Video Advertisement -