ព័ត៌មានក្នុងស្រុក

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ $១០ប៊ីលាន និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញផ្សាយកាលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។ សេចក្ដីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា គម្រោងវិនិយោគចំនួន ៦៣០ ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក នៃ ក....

អាន​បន្ថែម

វឌ្ឍនភាពថ្មីនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់នៅក្រុងតាខ្មៅ

នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងតាខ្មៅឱ្យកាន់តែមានភាពរីកចម្រើន ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកក្រុមការងារចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងតាខ្មៅដោយផ្ទាល់។ គម្រោងដ៏មានសារៈសំខាន់នេះទទួលបានការគាំទ្រផ្នែកហិរញ្ញប្បទានពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) នៃធនាគារអា...

អាន​បន្ថែម

ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងទន្លេមេមេគង្គក្នុងខេត្តក្រចេះ សង់បានជិត១០០%ហើយ

គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះសាងសង់ជិតរួចរាល់១០០%ហើយ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ឯកឧត្តម ផន រឹម បានឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ នឹងបើកជូនប្រជាពលរដ្ឋប្រើប្រាស់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ ដោយមិនមានការបិទចរាចរណ៍ទៀតទេ។ ឯក...

អាន​បន្ថែម

ចិន ប្រកាសមានបំណងចង់វិនិយោគលើវិស័យគ្រឿងយន្តកសិកម្មនៅកម្ពុជា

គណៈប្រតិភូចិន បានបង្ហាញពីបំណងចង់វិនិយោគលើវិស័យគ្រឿងយន្តកសិកម្មនៅកម្ពុជានាពេលខាងមុខ ខណៈបច្ចុប្បន្នក្រុមគណៈប្រតិភូ បានមកជួបពិភាក្សាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអំពីរឿងនេះរួចរាល់ហើយ។ ថ្លែងក្នុងកិច្ចពិភាក្សាជាមួយក្រុមអ្នកប្រតិភូចិន នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឱ្យដឹងថា​ គណៈប្រតិភូចិន បានមកពិភាក្សា និងស្វែងយល់លើការវិនិយោគគ្រឿងយន្តកស...

អាន​បន្ថែម

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិយោគនៅកម្ពុជា

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានបញ្ជាក់ជាថ្មីពីបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពិសេសផ្តោតលើការវិនិយោគលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គម សំដៅជំរុញសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត។ នេះបើយឡើងតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយ ឯកឧត្តម Jin Liqun ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល នៃអង្គ...

អាន​បន្ថែម

គម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាបក្នុងខេត្តបាត់ដំបងភាគខាងកើតសម្រេចបាន ១០០% ខណៈខាងលិចសម្រេចបាន ៧៦%

គម្រោងខាងកើតស្ទឹង ហៅថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន២ អនុវត្តបាន ១០០% ខណៈគម្រោងខាងលិចស្ទឹង ហៅថា គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត កំពុងអនុវត្តបាន ៧៦% ហើយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងនោះ គម្រោងខាងកើតស្ទឹង បានសាងសង់ប្រព័ន្ធទុយោមេប្រមូលទឹកកខ្វក់ ប្រវែង សរុប ៣២.៥៦គីឡូម៉ែត្រ, សាងសង់ប្រព័ន្ធទុយោរងប្រមូលតាមផ្ទះប្រវែងសរុ...

អាន​បន្ថែម

គម្រោងពង្រីកប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ក្នុងខេត្តស្វាយរៀង សម្រេចបាន ៩៥%

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ក្នុងខេត្តស្វាយ​រៀង សម្រេចបានប្រមាណ ៩៥% ហើយ។ នេះបើតាមការចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងរបស់ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្មីៗនេះ។ វឌ្ឍនភាពការងាររបស់គម្រោងរួមមាន៖ ទី១)ស្តារព្រែកធម្មជាតិអូរដំរីឆ្លងប្រវែង ៨,២៨៧គីឡូម៉ែត្រ ទី២)ស្តារព្រែកធម្មជាតិព្រែកថ្មីប្រវែង ១២.៦០០គីឡូម៉ែត្រ ទី៣)ស្តារប្រឡាយមេប្រ...

អាន​បន្ថែម

គម្រោងស្តារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកនៅភាគនិរតីភ្នំពេញ សម្រេចបាន ៥៥ %

គិតមកដល់ពេលនេះ គម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកនៅភាគនិរតីនៃរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានរបស់ប្រទេសជប៉ុន សម្រេចបានប្រមាណ ៥៥% ហើយ។ នេះបើយោងតាមដំណើរចុះពិនិត្យគម្រោងផ្ទាល់ ដឹកនាំដោយឯកឧត្តម​ ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគ្រប់គ្រងគម្រោង រួមជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋ...

អាន​បន្ថែម

រោងចក្រផលិតស៊ីម៉ង់ដ៍ធំបំផុតក្នុងខេត្តកំពង់ស្ពឺ តម្លៃជាង ២៥០លានដុល្លារ បើកដំណើរការជាផ្លូវការ

  រោងចក្រផលិតស៊ីម៉ង់ដ៍ធំបំផុតមួយ តម្លៃជាង ២៥០លានដុល្លារ មានទីតាំងស្ថិតនៅស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងសារទរ នូវសមិទ្ធផលរោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុន Conch KT Cement ជាគម្រោងរោងចក្រស៊ីម៉ងត៍ខ្នាតធំទី២ ហើយអាចផលិតស៊ីម៉ងត៍ បានជាង ២លានតោនក...

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជា គ្រោងវិនិយោគជិត $១ពាន់លាន អភិវឌ្ឍខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលភ័ស្ដុភារប្រចាំតំបន់

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយ ដើម្បីបង្កើនហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួន រដ្ឋាភិបាលកម្ពុជាបានប្រកាសពីគម្រោងវិនិយោគជិត ១ពាន់លានដុល្លារអាមេរិក ក្នុងការអភិវឌ្ឍន៍ក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់នៅឆ្នាំ ២០២៩។ ការវិនិយោគនេះនឹងត្រូវបានអនុវត្តជាបីដំណាក់កាលសំខាន់ៗ ដោយដំណាក់កាលទី១ នៃការអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុបានបើកដំណើរការរួចហើយកាលពីឆ្នាំមុន ដោយប្រើប្រាស់ថវិកាកម្ចីពីប្រទេស...

អាន​បន្ថែម