ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិយោគនៅកម្ពុជា

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានបញ្ជាក់ជាថ្មីពីបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពិសេសផ្តោតលើការវិនិយោគលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គម សំដៅជំរុញសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត។

នេះបើយឡើងតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយ ឯកឧត្តម Jin Liqun ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃបូក នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នាប្រទេសចិន។

នាឱកាសនោះ ឯកឧត្តមប្រធានធនាគារ(AIIB) បានលើកឡើងថា ប្រតិបត្តិការ និងបទពិសោធន៍របស់ធនាគារ គឺផ្តោតលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ខណៈធនាគារ AIIB គឺមានសេចក្តីសោមនស្សក្នុងការបន្តកិច្ចសហប្រតិបត្តិការលើគម្រោងគន្លឹះនានាជាមួយកម្ពុជា។ ជាមួយគ្នានេះ ធនាគារក៏មានចំណាប់អារម្មណ៍ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គម ជាពិសេសផ្តោតលើវិស័យអប់រំបែបទំនើបនៅកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ និងបញ្ជាក់បន្ថែមថា វិស័យហេដ្ឋារចនាសម្ព័ន្ធ នឹងនៅតែជាវិស័យអាទិភាព ដែលកម្ពុជាត្រូវបន្តអភិវឌ្ឍ ដូចជាផ្លូវ​ ថ្នល់ និងស្ពាន ជាដើម។ សម្ដេចធិបតី ក៏បញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យនេះ ដូចជាការកសាងអាកាសយានដ្ឋានអន្តរជាតិថ្មីៗ និងគម្រោងព្រែកជីកហ្វូណនតេជោ សំដៅជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងឡូជីស្ទីក។ បន្ថែមពីនេះ សម្តេចធិបតី ក៏លើកទឹកចិត្តឱ្យធនាគារបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាសពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគជាក់ស្ដែងបន្ថែមទៀត។

គួរបញ្ជាក់ថា តាមរយៈជំនួបខាងលើ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ប្តេជ្ញាជំរុញផ្ដោតអាទិភាពទៅលើការកសាងមូលធនមនុស្សប្រកបដោយជំនាញវិជ្ជាជីវៈច្បាស់លាស់ គឺជាការវិនិយោគរយៈពេលវែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការរីកចម្រើននៃវិស័យឧស្សាហកម្មកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត។

កិច្ចប្រជុំនេះបង្ហាញអំពីវិធីសាស្រ្តសកម្មឆ្ពោះទៅរកការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ជំរុញកំណើនសេដ្ឋកិច្ច និងការកសាងកម្លាំងពលកម្មជំនាញសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ចិន ចុះ MoU រួមគ្នា ជំរុញឧស្សាហកម្មយានយន្ត និងយានយន្តថាមពលថ្មី (NEV)

ក្រសួងការងារ និងក្រុមហ៊ុនផលិតរថយន្តចិន BYD ចុះកិច្ចព្រម […]

កម្ពុជា-ជប៉ុន ចុះអនុស្សរណៈនៃការយោគយល់រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ […]

កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងផ្តល់​ថវិកា​ជិត​២លាន​ដុល្លារ​ ដល់​គម្រោងមេគង្គ-ឡានឆាងចំនួន​៧

ការចាក់បញ្ចូលថវិកាជិតពីរលានដុល្លារនឹងជំរុញឌីជីថលូបនីយកម […]

រដ្ឋនិងក្រុមហ៊ុនមួយរួមគ្នាអភិវឌ្ឍន៍ផលិតកម្មដំណាំចំណីសត្វលើផ្ទៃដី ៦០០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង

រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា […]

កូរ៉េនឹងជំរុញវិនិយោគិនកូរ៉េឱ្យមកបណ្តាក់ទុននៅក្នុងខេត្តព្រះសីហនុ

អគ្គនាយកសេដ្ឋកិច្ចនៃប្រទេសកូរ៉េ នឹងជួយជំរុញអ្នកវិនិយោគក […]

សហភាពអឺរ៉ុបផ្តល់ថវិកាបន្ថែម ៨លានអឺរ៉ូ ជួយកម្មវិធីអាហារូបករណ៍លើជំនាញវិទ្យាសាស្ត្រនៅកម្ពុជា

មូលនិធិបន្ថែមមានគោលបំណងលើកកម្ពស់សេដ្ឋកិច្ចផ្អែកលើចំណេះដ […]