អាល្លឺម៉ង់ប្តេជ្ញាបន្តជួយកម្ពុជាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញកំណើនឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិ

  នៅក្នុងជំហានឆ្ពោះទៅមុខដ៏សំខាន់មួយសម្រាប់កំណើនឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា អាល្លឺម៉ង់បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូមកពីវិទ្យាស្ថានមាត្រាសាស្ត្រជាតិអាល្លឺម៉ង់ (PTB...

អាន​បន្ថែម

ធនាគារ JBIC របស់ជប៉ុន ចាប់អារម្មណ៍ចង់សហការលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា

ធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ​​ (Japan Bank for International Cooperation-JBIC) បាន បង្ហាញចំណាប់អារម្មណ៍សហប្រតិបត្តិការលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា។ នេះបើតាមជំនួបរវាងសម្ដេ​ច​​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក MAEDA Tadashi ប្រធាន និងជានាយកប្រតិបត្តិនៃធនាគារ​ JBIC នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះដែរ​ លោកប្រធានធនាគារ​ JBIC បានលើកបង្ហាញអំពីកិច្ចសហប្រត...

អាន​បន្ថែម

ក្រុមហ៊ុនម៉ាឡេស៊ីចំនួន២ បង្ហាញបំណងចង់​វិនិយោគលើវិស័យឌីជីថល​នៅកម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពឌីជីថលដែលកំពុងរីកចម្រើនរបស់កម្ពុជា ក្រុមហ៊ុនម៉ាឡេស៊ីដ៏លេចធ្លោ២គឺ MMAG Holdings Berhad និង NexG Berhad បានបង្ហាញពីចេតនារបស់ពួកគេក្នុងការវិនិយោគលើវិស័យឌីជីថលនៅទីនេះ ដោយបច្ចុប្បន្នក្រុមហ៊ុនទាំងពីរ បានជួបពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាពីរឿងនេះរួចរាល់ហើយ។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជាមួយលោក Datuk Hanifah No...

អាន​បន្ថែម

ក្រសួងប្រកាសផ្តល់បណ្ណកម្មសិទ្ធដែលទទួលបានការលើកលែងពន្ធចំនួន ៨០ម៉ឺនក្បាលដី ជូនប្រជាពលរដ្ឋ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នឹងចាប់ផ្តើមប្រគល់បណ្ណកម្មសិទ្ធដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រា (ពន្ធសូន្យ) ប្រមាណ ៨០ម៉ឺនក្បាលដី ជូនប្រជាពលរដ្ឋ។ នេះបើតាមកិច្ចប្រជុំពិភាក្សាការងាររវាងអង្គភាពសារពើពន្ធ និងអង្គភាពរដ្ឋបាលសុរិយោដី នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ ថ្លែងក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់...

អាន​បន្ថែម

៣ខែ ដើមឆ្នាំ២០២៥ កំពង់ផែធំៗពីរនៅកម្ពុជា រកចំណូលប្រមាណ ៤០លានដុល្លារ កើនគួរឱ្យកត់សម្គាល់

កំពង់ផែគ្រប់គ្រងដោយរដ្ឋចំនួនពីររបស់កម្ពុជា គឺកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងកំពង់ផែស្វយ័តភ្នំពេញ (PPAP) បានរាយការណ៍ពីកំណើននៃប្រាក់ចំណូលនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥។ របាយការណ៍ដែលបានដាក់ទៅទីផ្សារមូលបត្រកម្ពុជា កាលពីសប្តាហ៍មុន បានបង្ហាញថា​ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រដ៏ធំបំផុតរបស់កម្ពុជា ទទួលបានប្រាក់ចំណូលសរុបចំនួន ១១៤,៧៨ ពាន់លានរៀល (ស្មើនឹងប្រមាណ ២៨,៦លានដុល្លារ)ក្នុងរយៈពេ...

អាន​បន្ថែម

រដ្ឋប្រកាសផ្តល់ការលើកទឹកចិត្តពិសេសសម្រាប់គម្រោងចំនួន១០ តម្លៃ $១៥៤លាន នៅខេត្តព្រះសីហនុ

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោ​ងវិនិយោគ និងធុរកិច្ច ចំនួន ១០ទៀត មានតម្លៃប្រមាណ ១៥៤លានដុល្លារ ក្នុងខេត្តព្រះសីហនុ។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ គម្រោងដែលបានសម្រេចជាគោលការណ៍នេះ មានចំនួន ១០គម្រោង រួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន៤, គម្រោងថ្...

អាន​បន្ថែម

ក្រុមហ៊ុន Aurelius Healthcare ចង់ពង្រីកការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា

Aurelius Healthcare ជាក្រុហ៊ុនជំនាញក្នុងវិស័យសុខាភិបាល មានបំណងចង់ពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត តាមរយៈការវិនិយោគលើសេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់។ បំណងនេះត្រូវបានបង្ហាញឡើងនៅក្នុងជំនួបពិភាក្សារវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជាមួយលោក Dato’ Amir Firdaus Abdullah ប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុន Aurelius Healthcare នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ តំណាងក្រុមហ៊ុន Aurelius Health...

អាន​បន្ថែម

ខេត្តកំពង់ធំ ត្រូវបានដាក់ឱ្យអនុវត្តសាកល្បងគម្រោងលើកកម្ពស់អនាម័យម្ហូបអាហារតាមដងផ្លូវ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអាជ្ញាធរខេត្តកំពង់ធំ បានប្រកាសដាក់ឱ្យអនុវត្តសាកល្បងនូវគម្រោងលើកកម្ពស់អនាម័យម្ហូបអាហារតាមដងផ្លូវ។ ពិធីប្រកាសនេះ​ ត្រូវបានប្រកាសឱ្យអនុវត្តកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន...

អាន​បន្ថែម

ក្រសួងដែនដីនឹងចុះបញ្ជីដីតំបន់៣ ក្នុងខេត្តទាំង៦ជំុំវិញបឹងទន្លេសាប ជាទ្រព្យសម្បត្តិរបស់រដ្ឋ

រដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរទន្លេសាប បានបើកកិច្ចប្រជុំរួមគ្នាមួយ ដើម្បីពិភាក្សាពីគម្រោងចុះបញ្ជីដីតំបន់៣ នៃដែនព្រៃលិចទឹកនៅក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាបជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនាពេលខាងមុខនេះ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី...

អាន​បន្ថែម

អ្នកវិនិយោគមកពី ៤០ក្រុមហ៊ុន កំពុងសម្លឹងរកឱកាសវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យថាមពល និង…

សហគ្រាស នៃសភាពាណិជ្ជកម្មអន្តរជាតិចិន ដែលមាន​ប្រមាណ ៤០ក្រុមហ៊ុន បានមកជួបពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា។ នេះបើយោងតាមជំនួបពាណិជ្ជកម្មរវាងភាគីទាំងពីរ ដែលដឹកនាំដោយអ្នកឧកញ៉ា បណ្ឌិត វិញ ហួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាមួយលោក Ji Lin ប្រធានសភាពាណិជ្ជកម្មអន្តរជាតិចិន និងគណៈប្រតិភូ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ ក្នុងជំនួបពាណិជ្ជកម្មរវាង សភាពាណិជ្ជ...

អាន​បន្ថែម

ក្រសួងបរិស្ថានសហការជាមួយអង្គការ STEM ប្រើកម្មវិធីតាមដានការលូតលាស់ដើមឈើ ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ

ក្រសួងបរិស្ថាន និងអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា STEM Cambodia បានចុះអនុស្សរណៈយោគយល់គ្នា លើការរៀបចំ និងដាក់ឱ្យប្រើកម្មវិធី CHAKRA STEM APP ដើម្បីតាមដានការលូតលាស់របស់ដើមឈើ។ ការចុះហត្ថលេខាលើអនុស្សរណៈនេះ ត្រូវបានធ្វើឡើងរវាងឯកឧត្តម ម៉ៅ សុវេង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកជំទាវ អ៊ាង និធិជ្ជនី ដឺណេ នាយិកាប្រតិបត្តិនៃអង្គការ STEM Cambodia កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។ តាមរយៈអនុស្សរណៈនេ...

អាន​បន្ថែម

ចិនសម្ពោធបើកសមាគមពាណិជ្ជករនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនចិនមកទីនេះបន្ថែមទៀត

ក្រុមអ្នកវិនិយោគចិន បានសម្រេចបើកសម្ពោធសមាគមពាណិជ្ជករហ៊ូប៉ីឈូររបស់ខ្លួននៅកម្ពុជាជាផ្លូវការហើយ ដើម្បីទាក់ទាញវិនិយោ​គិនមកពីប្រទេស​​ចិនបន្ថែមទៀត។ សមាគមថ្មីនេះ ត្រូវបានសម្ពោធកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ដែលមានបេសកកម្មរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកៀរគរធុរជន និងវិនិយោគិនមកពីខេត្តហ៊ូប៉ី ក៏ដូចជាខេត្តផ្សេងៗទៀតនៃសាធារណរដ្ឋប្រជាមានិតចិនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។ នាឱកាសនោះ ឯក...

អាន​បន្ថែម