ព្រះមហាក្សត្រខ្មែរ ជំរុញភាគីពាក់ព័ន្ធរួមកម្លំាងគ្នាគ្រប់គ្រងសំណល់ប្លាស្ទិក ដើម្បីការពារបរិស្ថាន

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានជំរុញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាគ្រប់គ្រងសំរាមប្លាស្ទិក ដើម្បីការពារភពផែនដីឱ្យមានភាពស្អាត និងបៃតង។ នេះបើយោងតាមពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ៖ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution) »។

នាឱកាសនោះ ព្រះករុណាព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ប្រធានបទ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក” សម្រាប់ទិវាបរិស្ថានឆ្នាំ២០២៥នេះ គឺជាការក្រើនរំឭក និងការអំពាវនាវមួយសម្រាប់យើងទាំងអស់គ្នាឱ្យរួមគ្នាធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវខ្ពស់។ ការដោះស្រាយបញ្ហានេះមិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័ន ណាមួយនោះទេ ហេតុនេះ សូមគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តផ្តល់នូវកិច្ចសហការគាំទ្រគ្រប់រូបភាពជាមួយក្រសួងបរិស្ថាន ក្នុងគោលបំណងសម្រេចបាននូវបេសកកម្មរួមគ្នា គឺពិភពលោកមានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមទិសស្លោក-កម្ពុជាស្អាត ខ្មែរធ្វើបាន។

ក្រសួងបរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្នផលិតផលប្លាស្ទិកជាង ៤០០លានតោន ត្រូវបានផលិតក្នុងមួយឆ្នាំៗ ប៉ុន្តែមានប្រមាណ ១២% ត្រូវបានដុតបំផ្លាញហើយប្រមាណ ៩% ប៉ុណ្ណោះត្រូវបានធ្វើការកែច្នៃឡើងវិញ។ ចំណែកដែលនៅសល់ គឺត្រូវបានបោះចោលនៅទីលានចាក់សំរាម ឬបញ្ចេញទៅក្នុងបរិស្ថាន រួមទាំងមហាសមុទ្រផងដែរ។ ប្រសិនបើគ្មានវិធានការប្រកបដោយ និរន្តភាពនោះទេ គេរំពឹងថា បរិមាណសំណល់ប្លាស្ទិក ដែលហូរចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ីក្នុងទឹកនឹងកើនឡើងជិតបីដងប្រមាណពី ១១លានតោន ក្នុងឆ្នាំ២០១៦ ដល់ប្រមាណ ២៩លានតោន ក្នុងឆ្នាំ២០៤០។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាល ក៏បានបង្កើតភាពជាដៃគូដ៏មានឥទ្ធិពលជាមួយប្រទេសជប៉ុន និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាបន្ទាន់នៃសំណល់ប្លាស្ទិកនៅក្នុងទីក្រុងដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សជារៀងរាល់ឆ្នំា។ កិច្ចសហការនេះ មានឈ្មោះជាផ្លូវការថា “ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន” ដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ (អានបន្ថែម)

សារនេះគឺច្បាស់ណាស់៖ ដល់ពេលដែលប្រជាជនកម្ពុជាទាំងអស់ត្រូវទទួលខុសត្រូវលើភពផែនដី និងខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទិក។ ការ​អំពាវនាវ​ឲ្យ​មាន​សកម្មភាពនេះ​មិន​មែន​សម្រាប់តែចេញ​ពីព្រះមហាក្សត្រប៉ុណ្ណោះ​ទេ ប៉ុន្តែវាត្រូវ​កើត​ចេញ​ពី​បេះដូង​របស់ពលរដ្ឋ​គ្រប់​រូប​ដែល​ឧទ្ទិស​ដល់​ប្រទេស​កម្ពុជា​ប្រកប​ដោយ​និរន្តរភាពផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនមួយស្នើបង្កើតរោងចក្រផលិតប្រេងរំអិល លើផ្ទៃដីទំហំជាង ៤ហិកតា នៅខេត្តកណ្តាល

ក្រុមហ៊ុន ខសមិកស៍ អយល៍ ខេមបូឌា ឯ.ក (COSMIC OIL CAMBODIA […]

គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបនៅបន្ទាយមានជ័យជំហានទី២ ជិតបញ្ចប់១០០% ហើយ

គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហ […]

ស្ថាប័នជាតិ និងអន្តរជាតិ រៀបចំបង្កើតតំបន់អភិរក្សសត្វក្រពើភ្នំ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ខេត្តកោះកុង

ក្រសួងបរិស្ថាន និងអង្គការសត្វព្រៃនិងរុក្ខជាតិ បានបើកកិច […]

កម្ពុជា-ចិនរួមគ្នាពង្រឹងសមត្ថភាពបច្ចេកវិទ្យារូបភាពផ្កាយរណបដើម្បីទំនើបកម្មវិស័យបរិស្ថាន

អនុស្សរណៈនៃការយោគយល់គ្នាជាយុទ្ធសាស្ត្រមានគោលបំណងកសាងសុវ […]

កម្ពុជា​បញ្ជា​ទិញ​ឡបច្ចេកទេស​​ដុត​សំណល់​វេជ្ជសាស្ត្រ និង​​ប្លាស្ទិក​គ្មាន​ផ្សែងជា​ច្រើនគ្រឿងពី​​ជប៉ុន

នាពេលខាងមុខនេះ កម្ពុជានឹងអាច​មាន​ឡ​ដុតសំណល់​វេជ្ជសាស្រ្ […]

កម្ពុជា-ហុងកុង ប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហការធនធានទឹក និងឧតុនិយមបន្ថែមទៀត

ក្រសួងធនធានទឹក និងឧតុនិយម និងទីភ្នាក់ងារសង្កេតឧតុនិយមជា […]