គម្រោងសង់ទីលានទុកដាក់សំរាមដ៏ធំ១ នៅកំពង់ចាម សម្រេចបានជាង៨០% ហើយ

ក្រោយបើកការដ្ឋានអស់រយៈពេល ៦ខែកន្លងមក ទីលានកែច្នៃ​ និងទុកដាក់សំរាម ស្តង់ដារ ១កន្លែងលើផ្ទៃដីជាង ៨ហិកតា ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ស្ថាបនាបានជាង ៨០ភាគរយ ហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ នៅថ្ងៃទី​៤​ ខែកក្កដា​​ ឆ្នាំ​២០២៤​នេះ។ ​នាឱកាសនោះ ឯកឧត្តម​អភិបាល បានជំរុញ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ឱ្យ​...

អាន​បន្ថែម

ផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង សង់បានជាង ៦២% គ្រោងបញ្ចប់នារដូវប្រាំង២០២៥

គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ សាងសង់បាន ៦២,១១%ហើយ ដោយគ្រោងបញ្ចប់នារដូវប្រាំងក្នុងឆ្នាំ ២០២៥ ខាងមុខនេះ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី៣ ខែកក្កដា បានឱ្យដឹងថា គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពក...

អាន​បន្ថែម

បច្ចុប្បន្ន កម្ពុជាដោះស្រាយវិវាទដីធ្លីបានជាង ៨៥% នៃវិវាទសរុបជាង១៥.០០០ករណី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់ករណីវិវាទដីធ្លីដែលសេសសល់កន្លងមក បានចំនួន ១៣.៣២៩ករណី លើ ១៥.៦៤២ករណី ស្មើនឹង ៨៥,២១% ។ នេះបើតាមការឱ្យដឹងពីហ្វេកប៊ុកផេកផ្លូវការរបស់ក្រសួង កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ ប្រភពដដែលបានបន្ថែមថា វិវាទទាំងនេះ រួមមានការចូលកាន់កាប់ដីមានបណ្ណកម្មសិទ្ធិ បញ្ហាបណ្ណកម្មសិទ្ធិត្រួតគ្នា លិ​ខិ​តផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីត្រួតគ្នា សំណើសុំចេញបណ្ណកម្មស...

អាន​បន្ថែម

បច្ចុប្បន្នគម្រោងសង់ផ្លូវជាតិលេខ៣១(ពីបែកគុស ដល់កំពង់ត្រាច)  សម្រេចបានជាង ៩៥%ហើយ

គិតត្រឹមដំណាច់ ខែមិថុនា ឆ្នាំ២០២៤ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងជាង ៥៣គីឡូម៉ែត្រ សម្រេចបាន ៩៥,៣៨ភាគរយហើយ បើគ្មានអ្វីសំខាន់ប្រែប្រួលទេ គម្រោងនេះនឹងបញ្ចប់មុនកិច្ចសន្យារហូតដល់ទៅមួយឆ្នាំ ឯណោះ។ នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៣ ខែកក្ដដា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា បច្ចុប្បន្នការងារសាងសង់ផ្លូវជាតិលេខ៣១ សម្រេច...

អាន​បន្ថែម

រដ្ឋសម្រេចលើកលែងការផាកពិន័យចំពោះគម្រោងអភិវឌ្ឍលំនៅឋានរយៈពេល ១ឆ្នាំ

និយ័តករអចលនវត្ថុ និងបញ្ចាំ បានសម្រេចលើកលែងការផាកពិន័យផ្សេងៗ ជូនចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធី (ខុនដូ) រយៈពេល ១ឆ្នាំ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ តទៅ និងអាចមានបន្តទៀត តាមការសម្រេចរបស់រាជរដ្ឋាភិបាល។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។ សេចក្តីជូនដំណឹងនេះ បានបញ្ជាក់ឱ្យដឹងថា ការសម្រេចលើកលែងនេះ ធ្វើឡើងក្រោយពីលទ្ធផលនៃវេទិការាជរដ្ឋាភិបាលកម្ពុជា-ផ្នែកឯកជន លើកទី១...

អាន​បន្ថែម

រដ្ឋកំពុងពន្លឿនដោះស្រាយគម្រោងជាប់គាំងចំនួន ២២បន្ថែមទៀត នៅព្រះសីហនុ

ក្រុមការងារពិសេសកំពុងបន្តជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខា​ធិការ​ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការដោះ​ស្រាយវិវាទចំនួន ២២គម្រោង គិតជាទុនវិនិយោគមានប្រមាណជាង ២ពាន់លានដុល្លារ។ បើតាមហ្វេកប៊ុកផេកផ្លូវការរបស់ក្រុមការងារខាងលើនេះ បានឱ្យដឹងថា គម្រោងទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជា...

អាន​បន្ថែម

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ចុះបញ្ជីលក់មូលបត្របៃតងដើម្បីប្រមូលទុនជិត $១០លាន សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

ក្រុមហ៊ុន  រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានចុះបញ្ជីលក់មូលបត្របំណុលបៃតងជាផ្លូវការរបស់ ចំនួន ជិត១០លានដុល្លារ សម្រាប់ប្រើប្រាស់ក្នុងការសាងសង់រោងចក្រប្រព្រឹត្តកម្មកាក់សំណល់ទឹក និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួន។​ ពិធីចុះបញ្ជីលក់មូលបត្របំណុល​បៃតងត្រូវបានធ្វើឡើងនៅថ្ងៃទី២៨​ ខែមិថុនា នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌ...

អាន​បន្ថែម

ព្រលានអន្តរជាតិតារាសាគរ គ្រោងបើកដំណើរការបណ្តោះអាសន្ននៅក្នុងខែសីហាខាងមុខនេះ

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង អាចនឹងដាក់ឱ្យដំណើរការបណ្តោះអាសន្ននៅចុងខែសីហាខាងមុខនេះ ខណៈជំហានដំបូងអាចនឹងដំណើរការក្នុងស្រុកសិន។ នេះបើតាមការបញ្ជាក់របស់លោកស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល ប្រាប់ទៅសារព័ត៌មាន Fresh News កាលពីពេលថ្មីៗនេះ។ លោកបានឱ្យដឹងថា ក្រុមការងារ បានបើកកិច្ចប្រជុំកម្រិតបច្ចេកទេសដើម្បីវាយតម្លៃវឌ្ឍនភាពអាកាសយានដ្...

អាន​បន្ថែម

ឆមាសទី១-២០២៤ កម្ពុជារកចំណូលបានជិត $២៥លាន ពីការលក់សំបុត្រចូលទស្សនាអង្គរ ប្រាសាទកោះកែរ្តិ៍ និងជិះទូក

ក្នុងឆមាសទី១ ឆ្នាំង២០២៤នេះ ប្រទេសកម្ពុជាប្រមូលចំណូលបាន ២៤.៩៥២.៩៩៦ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល៦ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៥២១.៩៥០នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ២៤.៣៥៧.៦៩៥ដុល្លារ...

អាន​បន្ថែម

ដំណើរការដឹកទំនិញលើកដំបូងពីចិនមកកម្ពុជាប្រវែង ២០០០គ.ម តាមផ្លូវគោក សម្រេចដោយជោគជ័យ

ក្បួនរថយន្តដឹកជញ្ជូនទំនិញ និងអ្នកដំណើរចំនួន ៧គ្រឿង របស់ចិន បានមកដល់រាជធានីភ្នំពេញ ប្រទេសកម្ពុជាដោយជោគជ័យ ដែលជិះលើចម្ងាយផ្លូវជាង ២០០០ គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសអនុតំបន់មេគង្គមានឡាវ និងថៃ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន អំពីពិធីទទួលស្វាគមន៍ក្បួនរថយន្តពីទីក្រុងគុនមីន (ប្រទេសចិន) កាត់តាមប្រទេសឡាវ ប្រទេសថៃ និងមកបញ្ចប់គោលដៅចុងក្រោយ នៅរាជធានីភ្នំពេញ  ក្រោមអធិបតីភាពឯកឧត្តម តូច ចាន់កុសល...

អាន​បន្ថែម

គម្រោងសង់ផ្លូវជាតិលេខ១០ សម្រេចបាន៨៨,៣៨% ខណៈស្ពានខ្ពស់ជាងគេសង់បាន ៤៣,៥០%(គ្រោងបើកសាកល្បងក្នុងខែមីនា ២០២៥)

គិតត្រឹមដំណាច់ខែមិថុនានេះ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តចំនួនបីគឺ ខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង សម្រេចបាន ៨៨,៣៨% ក្នុងនោះស្ពានដែលខ្ពស់ជាងគេប្រវែង ៥៣០ម៉ែត្រ សម្រេចបាន ៤៣,៥០% (គ្រោងនឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខ)។ នេះបើយោងតាមបច្ចុប្បន្នភាពការងារដែលចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា បច្ចុប្បន្នការងារផ្លូវថ្...

អាន​បន្ថែម

កំពង់ផែទេសចរណ៍អន្តរជាតិកំពតនឹងចាប់ផ្តើមដំណើរការសាកល្បងនៅត្រីមាសទី៤ឆ្នាំនេះ

កំពង់ផែទេសចរណ៍ខេត្តកំពត នឹងចាប់ផ្តើមដំណើរការសាកល្បងនៅត្រីមាសទី៣ឆ្នាំនេះ ដោយក្រុមហ៊ុនក្នុងស្រុក អេហ្សេត ប៊ីលឌើរ ឯ.ក ។​ កិច្ចព្រមព្រៀងស្តីពីប្រតិបត្តិការ និងកាំថែទាំ នៃកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដោយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងឧកញ៉ា លឹម ប៊ុនសួរ អគ្គនាយកក្រុមហ៊ុនអេហ្សេត ប៊ីលឌើរ ឯ.ក។​ សេចក្តីប្រកាសព័ត៌មានរបស់ក្...

អាន​បន្ថែម