រដ្ឋាភិបាលកម្ពុជាចំណាយជាង $១៣០០លាន លើកម្មវិធីឧបត្ថម្ភប្រាក់ជូនពលរដ្ឋក្រីក្រ ៧០ម៉ឺនគ្រួសារ

រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាអស់ ១៣៥៩លានដុល្លារ លើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២.៨លាននាក់។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១២ កាលពីចុងខែ ខែកក្កដា ឆ្នាំ២០២៤។

បើតាមសេចក្ដីប្រកាសព័ត៌មានខាងលើបានឱ្យដឹងថា ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ មានរយៈពេល ៤៦ខែ ក្នុងនោះការអនុវត្តពេញលេញមានរយៈពេល ៤៣ខែ (ចាប់ពីខែមិថុនា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២៣) និងការអនុវត្តយុទ្ធសាស្រ្ត​ចាកចេញពីកម្មវិធីមានរយៈពេល ៣ខែ (ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤) ដោយបានផ្តល់សាច់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះមានចំនួនប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២.៨លាននាក់ ដោយបានចំណាយថវិកាជាង ១.៣៥៩ លានដុល្លារ។

ប្រភពដដែល បានបន្ថែមថា បើគិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងចំណោមគ្រួសារគោលដៅដែលមានបណ្ណសមធម៌ចំនួន ៧០ម៉ឺនគ្រួសារ ឬស្មើនឹង ២.៨ លាននាក់, មានគ្រួសារចំនួន ៥៧ម៉ឺនគ្រួសារ (ប្រមាណ ៨៤ %) បានចុះឈ្មោះចូលក្នុងកម្មវិធីនេះរួចរាល់ និងទទួលបានផលពីកម្មវិធីនេះ ដោយរាជរដ្ឋាភិបាលបានចំណាយថវិកាសរុបប្រមាណ ៧២.៥ ប៊ីលានរៀល ស្មើនឹងប្រមាណ ១៨លានដុល្លារ។

សូមរម្លឹកថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះនេះ ត្រូវបានប្រកាសដាក់ឱ្យអនុវត្ត កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដើម្បីជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley និង NXT BLD រួមានគ្នាផ្ដល់ជំនួយ ៣លានដុល្លារដល់វិស្វករច្នៃប្រឌិតជំនាន់ថ្មី

Bentley Systems និង NXT BLD បានសហការគ្នាបង្កើតកម្មវិធីម […]

ជប៉ុនផ្ដល់ជំនួយឥតសំណងប្រមាណ៨លានដុល្លារ ជួយបង្កើតវិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម

បន្ទាប់ពីប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១១លានដុល្ល […]

ជប៉ុនផ្តល់ជំនួយជាង៣០ម៉ឺនដុល្លារដល់កម្ពុជាជួយដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងសង់សាលាបឋមសិក្សា

ជប៉ុនបានសម្រេចផ្តល់ជំនួយថវិកាជាង ៣០ម៉ឺនដុល្លារ ដល់កម្ពុ […]

គិតត្រឹមខែមេសា ឆ្នាំ២០២៥ ​រដ្ឋភិបាលកម្ពុជាបានចំណាយជាង ១០៨លានដុល្លារ ជួយពលរដ្ឋងាយរងគ្រោះ

គិតត្រឹម​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបាន […]