Bentley និង NXT BLD រួមានគ្នាផ្ដល់ជំនួយ ៣លានដុល្លារដល់វិស្វករច្នៃប្រឌិតជំនាន់ថ្មី

Bentley Systems និង NXT BLD បានសហការគ្នាបង្កើតកម្មវិធីមួយឈ្មោះថា NXT Activate ដែលជាកម្មវិធីជម្រុញ និងគាំទ្រដល់អ្នកច្នៃប្រឌិតទាក់ទងនឹងវិស័យសំណង់ជំនាន់ក្រោយជុំវិញពិភពលោក។

កម្មវិធីនេះមានទំហំទឹកប្រាក់ ៣លានដុល្លារ ដែលនឹងផ្ដល់ជូនក្រុមហ៊ុន Startups កំពុងបង្កើតកម្មវិធីកុំព្យូទ័រថ្មីៗទាក់ទងនឹងវិស័យស្ថាបត្យកម្ម វិស្វកម្ម និងការសាងសង់។

កម្មវិធីនេះមានរយៈពេល ៣ឆ្នាំនេះ ដែលនឹងជ្រើសរើសក្រុមក្រុមហ៊ុន Startups ចំនួនពី ៦ ទៅ ៨ ក្រុមហ៊ុនជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៦​ នេះ។ ក្រុមហ៊ុនដែលត្រូវបានជ្រើសរើសនឹងទទួលបាន៖

  • ទឹកប្រាក់វិនិយោគរហូតដល់ ២០០,០០០ ដុល្លារ
  • ការទទួលបានបច្ចេកវិទ្យាផ្ទាល់ និងការណែនាំពីអ្នកជំនាញក្នុងឧស្សាហកម្ម
  • ការណែនាំឱ្យស្គាល់ក្រុមហ៊ុនធំៗ ដើម្បីសាកល្បងនិងបញ្ជាក់ពីគុណភាពផលិតផល
  • ឱកាសបង្ហាញខ្លួននៅក្នុងវេទិកាឧស្សាហកម្មធំៗ ដូចជា NXT BLD និង NXT DEV។

ខុសពីកម្មវិធីគាំទ្ររបស់សាជីវកម្មដទៃទៀត NXT Activate មិនកម្រិតលើប្រព័ន្ធបច្ចេកវិទ្យាណាមួយឡើយ។ ក្រុមហ៊ុន Startups មានសិទ្ធិទទួលបានមូលនិធិដូចគ្នា មិនថាពួកគេបង្កើតឡើងនៅលើប្រព័ន្ធស្តង់ដារបើកចំហ (ដូចជា IFC ឬ 3D Tiles) ឬនៅលើប្រព័ន្ធកម្មសិទ្ធិផ្តាច់មុខនោះទេ។

លោក Martyn Day នាយកក្រុមហ៊ុន NXT BLD បានមានប្រសាសន៍ថាសំណង់ឌីជីថលគឺសំខាន់ណាស់ពិសេសសម្រាប់ក្មេងៗជំនាន់ក្រោយ។ ដូច្នេះដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុន Start Up ទាំងនោះ យើងក៏សម្រេចធ្វើកម្មវិធីជំនួយនេះឡើង។

កម្មវិធីរយៈពេល ១៦សប្តាហ៍នេះ មានគោលបំណងជម្រុញក្រុមហ៊ុន Startups ឱ្យដើរបានលឿន ចាប់តាំងពីដំណាក់កាលគិតផែនការ រហូតដល់ដំណាក់កាលដាក់លក់លើទីផ្សារ។

ការបើកទទួលពាក្យសុំនឹងចាប់ផ្តើមនៅក្នុងរដូវក្តៅឆ្នាំ ២០២៦ សម្រាប់ក្រុមការងារដំណាក់កាលដំបូង ដែលផ្តោតលើការបង្កើតកម្មវិធីសម្រាប់បរិស្ថានសំណង់ និងបរិស្ថានធម្មជាតិ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជប៉ុនផ្ដល់ជំនួយឥតសំណងប្រមាណ៨លានដុល្លារ ជួយបង្កើតវិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម

បន្ទាប់ពីប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១១លានដុល្ល […]

ជប៉ុនផ្តល់ជំនួយជាង៣០ម៉ឺនដុល្លារដល់កម្ពុជាជួយដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងសង់សាលាបឋមសិក្សា

ជប៉ុនបានសម្រេចផ្តល់ជំនួយថវិកាជាង ៣០ម៉ឺនដុល្លារ ដល់កម្ពុ […]

គិតត្រឹមខែមេសា ឆ្នាំ២០២៥ ​រដ្ឋភិបាលកម្ពុជាបានចំណាយជាង ១០៨លានដុល្លារ ជួយពលរដ្ឋងាយរងគ្រោះ

គិតត្រឹម​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបាន […]

ជប៉ុន​ជួយជំរុញ​ការ​អភិវឌ្ឍសង្គមនិង​សេដ្ឋកិច្ចកម្ពុជា តាមរយៈកញ្ចប់​ជំនួយ​ជិត ​៣​លាន​ដុល្លារ

ក្នុង​វិធានការ​ដ៏​សំខាន់​មួយ​ក្នុង​ការ​លើក​កម្ពស់​ការ​អ […]