ត្រឹមឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជា​សាងសង់​ផ្ទះ​ជូន​អតីត​យុទ្ធជនបានជិត ៦ពាន់ខ្នង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថា បើគិតចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៣ កន្លងទៅនេះ រាជរដ្ឋាភិបាល បាន​សាង​សង់​ផ្ទះ​ជូន​អតីត​យុទ្ធជនក្រីក្រ សរុបមានចំនួន ៥.៥៦៩ខ្នងហើយ។ តាមរយៈសារលិខិត ក្នុងឱកាសខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ មិថុនា ឆ្នាំ​២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រសួងសង្គមកិច្ច ត្រូវបន្តអនុវត្តឱ្យបានល្អ និង​មាន​ប្រសិទ្ធភាព​នូវ​ការ​ផ្តល់​សេវា​គាំ...

អាន​បន្ថែម

សម្តេចធិបតីណែនាំឱ្យរៀបចំច្បាប់គ្រប់គ្រងការប្រើប្រាស់ហ្គាសក្នុងអគារខ្ពស់ៗ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរៀបចំច្បាប់គ្រប់គ្រងការប្រើប្រាស់ហ្គាសក្នុងអគារខ្ពស់ៗ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ នេះបើតាមការថ្លែងរបស់សម្តេចក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចបានថ្លែងថា នៅថ្ងៃអនាគត អគារខ្ពស់ៗ នឹងត្រូវប្...

អាន​បន្ថែម

ត្រឹមឆ្នាំ២០២៣ វិស័យអចលនទ្រព្យកម្ពុជាឈរលំដាប់ទី៣ ទទួលបានការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ

គិតត្រឹមឆ្នាំ២០២៣ វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមាន ១៩៧,៨ ទ្រីលានរៀល (៤៨,៤ ប៊ីលានដុល្លារអាមេរិក) កើនឡើង ៧,៩% ធៀបនឹងឆ្នាំ២០២២ ក្នុងនោះឃើញថាវិស័យអចលនទ្រព្យឈរនៅលំដាប់ទី៣ផងដែរ។ នេះបើយោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជាចេញផ្សាយនៅថ្ងៃទី១៩ខែមិថុនា។ លំហូរចូលវិនិយោគនេះត្រូវបានស្រូបទាញដោយវិស័យចម្បងៗដូចជា វិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារនិងការកម្សាន្ត កសិកម្ម ថាមពល និងសំណង់។ល។ បើតាមរបាយការណ...

អាន​បន្ថែម

កម្ពុជា-សិង្ហបុរី បានដាក់ដំណើរការថ្នាល FTC ដើម្បីជំរុញការប្រើសេវាហិរញ្ញវត្ថុឆ្លងដែនរិតតែងាយស្រួល

កម្ពុជា និងសិង្ហបុរី បានដាក់ឱ្យដំណើរការគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) ដើម្បីបង្កភាពងាយស្រួលក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមរបស់ប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិកម្ពុជា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។ តាមប្រភពដដែលបានបន្ថែមថា ថ្នាល FTC ជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់បង្កើតកិច្ចព្រមព្រៀងជាមុនរវាងគ្រឹះស្ថាន ...

អាន​បន្ថែម

ថៃប្រកាសជំហរមិនយកសេវាពីយានយន្តដែលឆ្លងកាត់សា្ពនមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាងណងអៀង)

ថៃ នឹងរក្សាគោលការណ៍មិនយកកម្រៃសេវាចំពោះយានយន្តដែលឆ្លងកាត់សា្ពនមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាងណង​អៀង) តាមការស្នើសុំរបស់ភាគីកម្ពុជា។ នេះបើតាមកិច្ចប្រជុំទ្វេភាគីតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ​២០២៤។ កិច្ចប្រជុំនេះ មានការចូលរួមរវាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ស៊ុរិយៈ ជឹងរ៊ុងរឿងគីត (Suriya Jungrungreangkit) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង...

អាន​បន្ថែម

រដ្ឋបើកការដ្ឋានសង់អគារតម្លៃជាង $១លាន សម្រាប់ទទួលទេសចរក្នុងតំបន់ប្រវត្តិសាស្ត្រកោះថ្ម ខេត្តត្បូងឃ្មុំ

អគារសម្រាប់ទទួលភ្ញៀវទេសចរ និងការស្នាក់នៅ ​ស្ថិតក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦ ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ, ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។ នាឱកាសនោះដែរ ឯកឧត្តម សៅ សុ...

អាន​បន្ថែម

គម្រោងសង់ផ្លូវជាតិលេខ៧១C ភ្ជាប់ខេត្តត្បូងឃ្មុំ-កំពង់ចាម សម្រេចបានជាង ៩៧% ហើយ

គិតត្រឹមខែឧសភា ២០២៤ គម្រោងសាងសង់ផ្លូវជាតិលេខ៧១C ចាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាម សម្រេចបាន ៩៧,៦២ភាគរយ ហើយ។ នេះបើយោងតាមឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ​​នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តមបានបញ្ជាក់ថា គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤នេះ គម្រោងសាងសង់ផ្លូវជាតិលេខ៧១C ដែលមានប្រវែងសរុប ១១៤,៦២គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK154+700...

អាន​បន្ថែម

គម្រោងធំៗ២ បូកនឹងចក្ខុវិស័យដ៏មុតស្រួចរបស់រដ្ឋាភិបាល នឹងពង្រីកសក្ដានុពលតំបន់ភាគខាងត្បូងរាជធានីភ្នំពេញឱ្យរិតតែធំ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ បានបង្ហាញពីផែនការ និងចក្ខុវិស័យដ៏ធំធេងក្នុងការអភិវឌ្ឃន៍ហេដ្ឋរចនាសម្ព័ន្ធនៅតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ ដោយមានការផ្សារភ្ជាប់ជាមួយនឹងខេត្តកណ្តាល ខណៈកំណើនប្រជាពលរដ្ឋនៅតំបន់នេះមានការកើនឡើងជារៀងរាល់ថ្ងៃ ក្នុងន័យនេះរដ្ឋាភិបាលចង់សំដៅដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងក្រោយពេលបញ្ចប់ការសាងសង់គម្រោងធំៗ២ គឺអាកាសយាន្តដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ និ...

អាន​បន្ថែម

រដ្ឋសម្រេចលើកទឹកចិត្តពន្ធ ចំពោះសហគ្រាសធ្វើអាជីវកម្មបែបសេដ្ឋកិច្ចក្រៅប្រព័ន្ធ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំពោះសហគ្រាសអនុវត្តសកម្មភាពអាជីវកម្ម​​​មួយចំនួន។ នេះបើតាមអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ។ គោលការណ៍លើកទឹកចិត្តនេះ អនុវត្តសម្រាប់សហគ្រាសធុនមីក្រូ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ដែលបានចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ចំពោះសហគ្រាសដែលប្រកបអាជីវកម្មដូចជា៖ លក់ដុំ លក់រាយ និងជួ...

អាន​បន្ថែម

ត្រីមាសទី១-២០២៤ កម្ពុជាចុះកិច្ចព្រមព្រៀងឥណទានថ្មី ១៤០លានដុល្លារ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទាមសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួន ១៤០លានដុល្លារ ថយចុះ ៧១ភាគរយ ធៀបនឹងឆមាសទី១ឆ្នាំមុន។ ​នេះបើយោងតាមរបាយការណ៍ស្ថានភាពបំណុលសាធារណៈកម្ពុជាចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។​ រាជរដ្ឋាភិបាល​កម្ពុជាបានដកសាច់ប្រាក់ឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមក សរុបចំនួន ១៤១ លានដុល្លារអាមេរិក ថ...

អាន​បន្ថែម

ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាឡឺម៉ង់ ប្រកាសចង់មកបើករោងចក្រនៅកម្ពុជា

ក្រុមហ៊ុន BOSCH របស់អាឡឺម៉ង់ បានសន្យាចាត់តំណាងមកប្រទេសកម្ពុជា ដើម្បីសិក្សាឱ្យបានលម្អិត លើការរៀបចំបើករោងចក្ររបស់ខ្លួននៅកម្ពុជា។ នេះបើតាមជំនួបរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Alexander Weichsel អ្នកគ្រប់គ្រងរោងចក្រពាណិជ្ជកម្ម នៃក្រុមហ៊ុន BOSCH កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងជំនួបខាងលើនេះ លោក ស៊ុន ចាន់ថុល បានជម្រាបជូនភាគីក្រុមហ៊ុននូវស...

អាន​បន្ថែម

អាមេរិកនិងអ៊ឺរ៉ុបប្រឹងរិតពន្ធ ខណៈចិនប្រឹងរើ៖ កំណើននាំចេញចិនកើន ៧,៦%  ជាដង្ហើមថ្មីនៃសេដ្ឋកិច្ចសាកល

ការនាំចេញរបស់ប្រទេសចិនបានកើនឡើង ៧,៦% គិតត្រឹមខែឧសភា ដែលផ្តល់នូវការជំរុញឡើងវិញដ៏សំខាន់ដល់សេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក បន្ទាប់ពីមានវិបត្តិទីផ្សារអចលនទ្រព្យដែលកំពុងបន្ត និងតម្រូវការក្នុងស្រុកបានថមថយអស់មួយរយៈធំមកហើយនោះ។ ការកើនឡើងវិញដ៏គួរឱ្យកត់សម្គាល់នេះ ត្រូវបានរាយការណ៍ដោយការិយាល័យគយរបស់ប្រទេសចិនកាលពីដើមខែមិថុនា ដែលបានឡើងលើសពីការកើនឡើង ១,៥%កាលពីកំឡុងខែមេសា និងលើសពីការរំពឹងទុករបស់អ្នកសេដ្ឋកិច្ចដែល...

អាន​បន្ថែម