រថយន្តប្រភេទអនាគតនិយម Cybertruck របស់មហាសេដ្ឋីអាមេរិកចាប់ផ្តើមដាក់លក់ក្នុងទីផ្សារហើយ

ក្រុមហ៊ុន Tesla របស់មហាសេដ្ឋីអេឡុន ម៉ាស់ ម៉ាកសាយបើត្រាក់ (Cybertruck) ដែលជាប្រភេទរថយន្តមានរចនាបថថ្មីបែបអនាគតនិយម (Futuristic) បានចាប់ផ្តើមចែកចាយចូលទៅក្នុងទីផ្សាររថយន្តភីកអាប់លើកដំបូងរបស់ខ្លួន ជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ទី៣០ ខែវិច្ឆិកានេះ នៅទីក្រុង Austin នៅរដ្ឋតិចសាស់ នេះបើយោងតាមការចុះផ្សាយរបស់សារៈព័ត៌មាន The Guardian កាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៣។ ក្នុងតម្លៃលក់ចន្លោះពី ៦០.៩៩០  ដុល្លារ ទៅ...

អាន​បន្ថែម

រយៈពេល ៣០ឆ្នាំ អឺរ៉ុបផ្តល់ថវិកាជាង ១,៤ពាន់លានដុល្លារ សម្រាប់អភិវឌ្ឃវិស័យសំខាន់ៗនៅកម្ពុជា

គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ សហភាពអឺរ៉ុប បានបើកផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការប្រមាណ ១.៤៣០លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់ឱ្យដឹងដែរថា ចំនួនសរុបហិរញ្ញប្បទានសហប្រតិបត្តិការនេះ គឺស្មើនឹង ៤,៩% នៃហិរញ្ញប្បទានផ្តល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់។ ដោយ​ឡែក ក្...

អាន​បន្ថែម

មជ្ឈមណ្ឌលស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែតតម្លៃជាង $២លាន សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

មជ្ឈមណ្ឌល សំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត នៅខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាព ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ត...

អាន​បន្ថែម

រោងចក្រ​​ទឹកស្អាតបាក់ខែង​ជំហាន២សម្រេចបាន​ ៩៥% គ្រោងបើកដំណើរការដើមឆ្នំាក្រោយ​

គម្រោងសាងសង់រោងចក្រទឹកស្អាតបាក់ខែងជំហានទី២ សម្រេចបានប្រមាណ ៩៥ភាគរយហើយ និងគ្រោងដាក់ឱ្យដំណើរការក្នុងត្រីមាសទី១ ឆ្នាំ២០២៤  ខណៈការខួងដាក់បំពង់មេនាំទឹកស្អាតដែលមានមុខកាត់២ម៉ែត្រ ក្រោមបាតទន្លេសាប ប្រវែង៥៤០ម៉ែត្រ បានបញ្ចប់ដោយជោគជ័យ។ នេះបើតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ គួរបញ្ជាក់ថា គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី២ នេះ ក៏មានសមត្ថភា...

អាន​បន្ថែម

កម្ពុជា​-ឥណ្ឌូនេស៊ី ជំរុញចុះកិច្ចព្រមព្រៀងទីក្រុងសម្ព័ន្ធមេត្រី ដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំង២

កម្ពុជា និងឥណ្ឌូនេស៊ី កំពុងជំរុញការចុះកិច្ចព្រមព្រៀងជាមួយគ្នា ជាទីក្រុងសម្ព័ន្ធមេត្រី រវាងរដ្ឋធានីរាជធានីភ្នំពេញ និងកោះសូម៉ាត្រាឲ្យបានលឿន ដែលនេះជាការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យរិតតែមានភាពរឹងមាំ។ នេះបើតាមជំនួបរវាងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្ដមសាន់តូ ជាម៉ូស៊ូម៉ាតូ (H.E Mr.Santo Damosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចា...

អាន​បន្ថែម

បដិវត្តគម្រោងផ្លូវដែក “បាលទិក” តម្លៃ $៥ពាន់លាន រួមវិនិយោគដោយប្រទេសអឺរ៉ុបចំនួន៥

ប្រទេសអ៊ឺរ៉ុបចំនួន៥ រួមដៃគ្នាវិនិយោគលើគម្រោងតភ្ជាប់តំបន់បាល់ទិក "Rail Baltica" ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវដែកទំនើប ដ៏ធំបំផុតរបស់អ៊ឺរ៉ុបមិនធ្លាប់មានក្នុងរយៈកាល១០០ឆ្នាំកន្លងមកនេះ។ កិច្ចខិតខំប្រឹងប្រែងប្រកបដោយមហិច្ឆតានេះ ព្យាយាមធ្វើសមាហរណកម្មរដ្ឋនៅក្នុងតំបន់បាល់ទិក ទៅក្នុងបណ្តាញផ្លូវដែកអ៊ឺរ៉ុប ដោយមានការចូលរួមពីប្រទេស៖ ប៉ូឡូញ លីទុយអានី ឡាតវី អេស្តូនី និងដោយប្រយោល គឺប្រទេសហ្វាំងឡង់។ នេះ...

អាន​បន្ថែម

ក្រុមហ៊ុនក្ស័យធន«Evergrande» ប្រកាសលក់ភាគហ៊ុន៣០% ទៅឱ្យក្រុមហ៊ុនរដ្ឋដើម្បីដោះបំណុល

ដើម្បីឆ្លើយតបទៅនឹងបញ្ហាក្ស័យធនដ៏ស្មុគស្មាញ និងការជាប់គាំងវិស័យអចលនទ្រព្យរបស់ប្រទេសចិន ក្រុមហ៊ុន Evergrande ដែលបានប្រកាសក្ស័យធនកាលពីខែសីហាកន្លងទៅ បានសម្រេចលក់ភាគហ៊ុន ៣0% របស់ខ្លួននៅក្នុងគម្រោង Shanghai North Bund ទៅឱ្យក្រុមហ៊ុនរដ្ឋ China Everbright Group។ ការប្រកាសលក់នេះ ត្រូវបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ទីផ្សារមូលបត្រ Hong Kong Exchange ថា មានតម្លៃ ៦៦៣,១៥ លានយ័ន (៩៣,៥ លានដុល្លារ) ដែលបង្ហ...

អាន​បន្ថែម

១១៨ប្រទេស ប្តេជ្ញាបង្កើនថាមពលកកើតឡើងវិញ៣ដងនៅឆ្នាំ២០៣០ ខណៈ ចិន និងឥណ្ឌាមិនទាន់ចុះហត្ថលេខា

នៅក្នុងសន្និសីទលើកទី ២៨ នៃកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិដែលហៅកាត់ថា COP28 ដែលកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេសអារ៉ាប់រួម (UAE) ឆ្នាំ២០២៣នេះ មានប្រទេសចំនួន ១១៨ បានចុះហត្ថលេខាលើកិច្ចសន្យាមួយ ដែលបញ្ជាក់ពីការប្តេជ្ញារបស់ខ្លួនថានឹងបង្កើនសមត្ថភាពថាមពលកកើតឡើងវិញជាសកលបីដង នៅឆ្នាំ ២០៣០។ ប្រទេសហត្ថលេខីដែលគួរឱ្យកត់សម្គាល់រួមមាន UAE សហរដ្ឋអាមេរិក ប្រេស៊ីល ជប៉ុន ចក្រភពអង់គ្លេស និងប្រទេសជាច្...

អាន​បន្ថែម

កម្ពុជា-អង់គ្លេស រួមគ្នាជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង ដើម្បីការពារបរិស្ថាននៅកម្ពុជា

កម្ពុជា និងអង់គ្លេស បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ សំដៅជំរុញការវិនិយោគ ដើម្បីអភិវឌ្ឍគម្រោ​​ង​ហេដ្ឋារចនាសម្ព័ន្ធបៃតងនៅកម្ពុជា។ អនុស្សារណៈនេះ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាពឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។ តាមរយៈអនុស...

អាន​បន្ថែម

តៃវ៉ាន់ គ្រោងវិនិយោគ ១០០លានដុល្លារ សង់រោងចក្រអេឡិចត្រូនិចនៅកម្ពុជា

ក្រុមហ៊ុនលំដាប់ពិភពលោករបស់តៃវ៉ាន់ ADATA Technology Co., Ltd បានប្រកាសគម្រោងវិនិយោគ ដែលមានតម្លៃជាង ១០០លានដុល្លារ ក្នុងការសាងសង់រោងចក្រសម្រាប់ផលិតផលអេឡិចត្រូនិកជាច្រើនប្រភេទ នៅប្រទេសកម្ពុជា។ គម្រោងផែនការវិនិយោគនេះត្រូវបានប្រកាសជាផ្លូវការ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅសណ្ឋាគារសូហ្វីតែល នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមដោយលោកជំទាវ នឹម វណ្ណៈ អគ្គនាយិការគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន ACE Group ...

អាន​បន្ថែម

អនុស្ថានីយទឹកកខ្វក់ តម្លៃ២០លានដុល្លារ ក្រោមកម្ចីADB នៅកំពត បើកដំណើរការហើយ

ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានផ្តល់កម្ចីឥណទាន ២០លានដុល្លារ ដល់កម្ពុជាដើម្បីសាងសង់អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្នុងខេត្តកំពត ដែលបច្ចុប្បន្នបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៥ ធ្នូ ២០២៣នេះហើយ។ ពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉េង ពោធិ៍នារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រ...

អាន​បន្ថែម

១១ខែ ឆ្នាំ២០២៣ កម្ពុជានាំទំនិញចេញបានចំនួនជាង ២ម៉ឺនលានដុល្លារ កើនឡើង ១,២%

ត្រឹមរយៈពេល ១១ខែ ឆ្នាំ២០២៣ កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់ប្រមាណ ២០.​៤៩​៤​លានដុល្លារអាមេរិក កើនឡើង ១,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ក្នុងនោះ ចាប់ពី ខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយចិន សម្រេចបានទឹកប្រាក់ ១.៣១៤ លានដុល្លារ កើនឡើង ១៨,៥ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ ៩,៧៦៣លានដុល្លារ ...

អាន​បន្ថែម