រោងចក្រ​​ទឹកស្អាតបាក់ខែង​ជំហាន២សម្រេចបាន​ ៩៥% គ្រោងបើកដំណើរការដើមឆ្នំាក្រោយ​

គម្រោងសាងសង់រោងចក្រទឹកស្អាតបាក់ខែងជំហានទី២ សម្រេចបានប្រមាណ ៩៥ភាគរយហើយ និងគ្រោងដាក់ឱ្យដំណើរការក្នុងត្រីមាសទី១ ឆ្នាំ២០២៤  ខណៈការខួងដាក់បំពង់មេនាំទឹកស្អាតដែលមានមុខកាត់២ម៉ែត្រ ក្រោមបាតទន្លេសាប ប្រវែង៥៤០ម៉ែត្រ បានបញ្ចប់ដោយជោគជ័យ។

នេះបើតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

គួរបញ្ជាក់ថា គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី២ នេះ ក៏មានសមត្ថភាពផលិតទឹក ១៩៥.០០០ ម៣/ថ្ងៃ ដូចទៅនឹងគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី១ ដែលបានដាក់ឱ្យដំណើរការកាលពីខែមិថុនា ឆ្នាំ២០២៣។ (អានបន្ថែម)

ដោយឡែកការងារខួងដាក់បំពង់មេនាំទឹកស្អាតមុខកាត់២ម៉ែត្រ ក្រោមបាតទន្លេសាប បានបើកការដ្ឋានកាលពីអំឡុង​ខែកុម្ភៈ ឆ្នាំ២០២៣ ដែលបានចាប់ខួងពីចំណុចត្រើយខាងកើតឆ្ពោះទៅកាន់ត្រើយខាងលិចនៃស្ពានព្រែកព្នៅ ប្រវែង ៥៤០ ម៉ែត្រ ដែលបានប្រសិទ្ធនាមថា “មហាបំពង់មេនាំទឹក សម្តេច ប៊ុន រ៉ានី ហ៊ុន សែន”។ (អានបន្ថែម)

គួរបញ្ជាក់ថា ជាមួយគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី២ នេះ សមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័ក្រុងភ្នំពេញ នឹងកើនឡើងដល់១លាន ម៣/ថ្ងៃ ដែលនឹងបង្កើនសេវាផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងរាជធានីភ្នំពេញ រួមទាំងក្នុងរដូវប្រាំងដែលមានតម្រូវការប្រើប្រាស់ទឹកខ្ពស់បំផុតផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]