- នាទីស្វែងយល់
- នាទីស្វែងយល់
- ព័ត៌មានសំណង់
- ព័ត៌មានអចលនទ្រព្យ
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានសំណង់
- ព័ត៌មានសមាគម
- Uncategorized @km
- ព័ត៌មានជាវីដេអូ
- ព័ត៌មានសមាគម
- ព័ត៌មានប្រចាំសប្តាហ៍
- ព័ត៌មានអន្តរជាតិ
- បទយកការណ៍ខ្លី
- ការផ្តោតអារម្មណ៍របស់សមាគម
- នាទីស្វែងយល់
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានសំណង់
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានសមាគម
- ព័ត៌មានជាវីដេអូ
- ព័ត៌មានជាវីដេអូ
- បទយកការណ៍ខ្លី
- ព័ត៌មានប្រចាំសប្តាហ៍
- ព័ត៌មានប្រចាំសប្តាហ៍
- បទយកការណ៍ខ្លី
កម្ពុជា-អូស្ត្រាលី ប្រកាសឱ្យប្រើសៀវភៅយុទ្ធសាស្រ្តថ្មី ដើម្បីជំរុញការវិនិយោគនៅកម្ពុជា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូស្ត្រាលី បានរួមគ្នាប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅស្តីពីការវិនិយោគនៅកម្ពុជា។ សៀវភៅណែនាំថ្មីនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ដោយលោក Nicholas Moore ប្រេសិតពិសេសរបស់អូស្ត្រាលីប្រចាំតំបន់អាស៊ីអាគ្នេយ៍ ជាមួយនិង ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ សៀវភៅនេ...
អានបន្ថែមត្រឹមត្រីមាសទី១-២០២៣នេះ, FDI បានវិនិយោគជាង ៤៥ពាន់លានដុល្លារ នៅកម្ពុជា
គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣នេះ ទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា FDI មានទឹកប្រាក់ជាង ៤៥,៨ ប៊ីលានដុល្លារ ក្នុងនោះទុនវិនិយោគមកពីប្រទេសចិនឈរលើលំដាប់លេខ១ តាមពីក្រោយដោយប្រទេសកូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន វៀតណាម ម៉ាឡេស៊ី ថៃ និងចក្រភពអង់គ្លេស។ របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បង្ហាញថា ក្នុងចំណោមការវិនិយោគផ្ទាល់បរទេស គឺប្រទេសចិនឈរនៅចំណាត់ថ្នាក់ទី១លើកំពូលតារាង ដែលមានទំហំទុនវិនិយោគ ៨៣,៥ទ្រីលានរៀល ឬស្មើន...
អានបន្ថែមវិមាន«រូបពីរ»រំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ សម្ពោធជាផ្លូវការហើយ
រាជរដ្ឋាភិបាលកម្ពុជា និងស្ថានទូតបារាំង បានសម្ពោធវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ ដែលស្ថិតនៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស វិថីប្រទេសបារាំង វិថីឧកញ៉ាតេជោឥន្ទ និងរង្វង់មូលកាំភ្លើងកួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នេះបើតាមពិធីសម្ពោធ ក្រោមអធិបតីភាព សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។ កន្លងមក វិមា...
អានបន្ថែមរដ្ឋអនុម័តការទូទាត់ គម្រោងស្ថានីយផលិតអគ្គិសនីចំនួន៧ មានអនុភាព ៦៧០មេហ្កាវ៉ាត់ ក្នុងខេត្ត៥
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យប្រើច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនចំនួន ០៤ លើគម្រោងស្ថានីយផលិតអគ្គិសនីចំនួន ០៧មានអនុភាព ៦៧០មេហ្កាវ៉ាត់ ក្នុងខេត្តេះកោះកុង ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង និងពោធិ៍សាត់។ ក្រុមហ៊ុនចំនួន ០៤ អនុវត្តគម្រោងស្ថានីយផលិតអគ្គិសនីចំនួន ០៧ រួមមាន៖ ក្រុមហ៊ុន ខ្មែរ អេឡិកទ្រីខល ផៅវ័រ សម្រាប់គម...
អានបន្ថែមក្រសួងដាក់ចេញយុទ្ធសាស្រ្តសំខាន់៦ ដើម្បីការពារសុវត្ថិភាពកម្មករសំណង់នៅកម្ពុជា
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសដាក់ឱ្យប្រើប្រាស់ផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ សម្រាប់កម្មករ និយោជិក ជាពិសេសកម្មករសំណង់។ ផែនការមេនេះ គ្របដណ្តប់លើវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ ដែលជាការងារក្នុងប្រព័ន្ធ ព្រមទាំងការងារក្រៅប្រព័ន្ធដទៃទៀត ដូចជា ការងារក្នុងវិស័យកសិកម្ម សំណង់ជាដើម។ ក្នុងការប្រកាសផ្សព្វផ្សាយផែនការមេនេះ ដែ...
អានបន្ថែមគម្រោងស្តារគុណភាពផ្លូវជាតិលេខ៣៣ បានសម្រេចបាន ៣៣,៣៩% ហើយ
ត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ បានសម្រេចការសាងសង់បាន ៣៣,៣៩ភាគរយ ហើយ។ នេះបើយោងតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ឯឧត្តមប៉ាល់ ចន្ទតារា រដ្ឋលេខាធិកានៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន (CRBC) នៅថ្ងៃទី១៣ កក្កដា ២០២៣។ គួរបញ្ជាក់ថា លទ្ធផលដែលសម្រេចបាន ៣៣,៣៩ភាគរយនេះ រួមមាន ៖ (១) ការងារកាប់ឆ្ការ និងបោស...
អានបន្ថែមរដ្ឋបង្កើតក្រុមការងារពិសេស ជំរុញគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប
រាជរដ្ឋាភិបាល បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប។ នេះបើតាមសេចក្តីសម្រេចលេខ៥២ សសរ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ ក្រុមការងារពិសេសនេះ មានសមាសភាព ២៦រូប ដែលប្រធាន ០១រូប ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ បន្ថែមពីនេះ ក្រុមការងារនេះ មានភារកិច្ចដូចតទៅ៖ ពិនិត្យ ផ្តល់យោបល់អំពីនីតិវិធី...
អានបន្ថែមឆមាសទី១-២០២៣ កម្ពុជានាំចូលដែកនិងដែកថែប សរុបជាង ១៩២លានដុល្លារ កើន៣.៤%
កម្ពុជាបាននាំចូលដែក និងដែកថែបមានទឹកប្រាក់សរុបជាង ១៩២លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ២០២៣នេះ កើនឡើង ៣,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។ ផលិតផលដែក និងដែកថែប ស្ថិតក្នុងស្ថិតិទំនិញពាណិជ្ជកម្មនាំចូលតាមជំពូកទំនិញទាំង២០មុខ ដែលខ្ពស់បំផុត ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករដែលចេញផ្សាយនៅថ្ងៃ១០ កក្កដា ២០២៣នេះ។ របាយការណ៍ដដែលបញ្ជាក់ថា ទំហំនៃការនាំចូលដែក និងដែកថែប មាន ១,៦ភាគរយ នៃទ...
អានបន្ថែមរោងចក្រធំៗ៤ តម្លៃជិត ២៧លានដុលារ នឹងសង់នៅកំពង់ស្ពឺ ព្រះសីហនុ និងភ្នំពេញ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៤ ដើម្បីបង្កើតរោងចក្រធំៗ៤ ក្រោមទុនវិនិយោគ ២៦,៧លានដុល្លារ ដែលនឹងបង្កើតការងារបាន ៣.៣០៤កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តកំពង់ស្ពឺ ព្រះសីហនុ និងភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១២ កក្កដា ២០២៣។ ក្រុមហ៊ុនទាំង៤នោះរួមមានដូចខាងក្រោម៖ ១- “RUNZHIMAO HEALTH CO., LTD” គម្រោងបង្កើតរោង...
អានបន្ថែមឆមាសទី១ កម្ពុជាអនុម័តបាន ១១៣គម្រោង តម្លៃ ១,១ពាន់លានដុល្លារ ក្នុងនោះវិនិយោគចិនឈរនៅលំដាប់ទី១
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្ម ចំនួន ១១៣គម្រោង ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ដែលមានទុនវិនិយោគប្រមាណ ១.១០៥ លានដុល្លារ។ របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៣ គម្រោងវិនិយោគមានការថយចុះចំនួន ១៥គម្រោង ខណៈទុនវិនិយោគមានការថយចុះចំនួនប្រមាណ ៨០០លានដុល្លារ ធ្លាក់ចុះពី ១. ៩០០លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ២០២២។ គម្រ...
អានបន្ថែមគម្រោងសង់ស្ថានីយទឹកកខ្វក់ដ៏ធំនៅព្រះសីហនុសម្រេចបាន ៩៨% គ្រោងបញ្ចប់ទាំងស្រុងចុងខែកក្កដានេះ
គិតត្រឹមថ្ងៃទី១១ កក្កដា ២០២៣នេះ គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដ៏ធំទី៣(PS3) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ សម្រេចបាន ៩៨ភាគរយ ដោយគ្រោងនឹងបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២៣ នេះ។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពផ្ទាល់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១១ កក្កដា ២០២៣។ តំណាងក្រុមហ៊ុន X.WATER បានឱ្យដឹងថា គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដ៏ធំទី៣(PS3) សម្រេ...
អានបន្ថែមរដ្ឋកាត់ដី ០៣ទីតាំង ទំហំជាង ១៣ហិកតា នៅបឹងតាមោកឱ្យឯកជនអភិវឌ្ឍ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីចំនួន ០៣ទីតាំង មានទំហំជាង ១៣ហិកតា នៅបឹងតាមោក (បឹងកប់ស្រូវ) ឱ្យជាកម្មសិទ្ធិជូនលោក ឡាញ់ ភារ៉ា។ នេះបើតាមអនុក្រឹត្យលេខ ០២ អនក្រ.បក ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។ ដីកាត់នេះ ស្ថិតក្នុងសង្កាត់គោករកា និងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលត្រូវបានកំណត់ដោយអនុក្រឹត្យលេខ ២០ អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ ៣...
អានបន្ថែម