រដ្ឋប្រកាសអនុវត្តច្បាប់ការពារអ្នកប្រើប្រាស់ពីការកេងចំណេញហួសហេតុក្នុងការជួញដូរអចលនទ្រព្យ

ក្រសួងពាណិជ្ជកម្ម បានប្រកាសពីការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងប្រកាសស្តីពីខសន្យាមិនសុចរិត ដើម្បីការពារអ្នកប្រើប្រាស់មិនឱ្យមានការយកផលចំណេញហួសហេតុក្នុងវិស័យអចលនទ្រព្យ និងលំនៅឋាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា វិស័យអចលនទ្រព្យ និងលំនៅឋាន នៅកម្ពុជា​កំពុងមានសន្ទុះ ដែលបានបង្កឱ្យមានការប្រកួត​ប្រជែងយ៉ាងផុសផុល ក្នុងវិស័យជួញដូរអ...

អាន​បន្ថែម

កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ស្ថិតលើផ្ទៃដីជាង ២ហិកតា របស់ក្រុមហ៊ុន ជីធីវីស៊ី អ៊ីមផតអ៊ិចផត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីស៊ី អ៊ីមផតអ៊ិចផត បាន​​ឱ្យដឹងថា ក្រុមហ៊ុន បានទទួលសិទ្ធវិនិយោគលើផ្ទៃដីប្រមាណ ២២,០០០ម៉ែត្រការ៉េ ដែលមានកំពង...

អាន​បន្ថែម

អគារប.ស.ស. តម្លៃ៤៣លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ

អគារស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) តម្លៃ ៤៣លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីសម្ពោធនេះ ត្រូវបានប្រព្រឹត្តិឡើងក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។ អគារប.ស.ស.នេះ មានទីតាំងស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានកម្ពស់២១ជា...

អាន​បន្ថែម

អគារថ្មីរបស់សាលាខេត្តព្រះសីហនុ តម្លៃ៣លានដុល្លារ សង់សម្រេចបាន៩៥%ហើយ

ត្រឹមថ្ងៃទី០៦ កក្កដានេះ អគាររថ្មីរបស់សាលាខេត្តព្រះសីហនុ តម្លៃ៣លានដុល្លារ ម្រេចការសាងសង់បាន៩៥ភាគរយ ខណៈការងារដេគ័រសម្រេចបានប្រមាណ ៥០ភាគរយហើយ។ នេះបើយោងតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៦ កក្កដា ២០២៣។ អគារសាលាខេត្តថ្មីនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនចំនួនពីរ ដែលក្នុងនោះ ក្រុមហ៊ុនទី១គឺ VT ជាអ្នកសាងសង់គ្រឿងបង្គុំបានបញ្ជាក់ថា មកដល់បច្ចុប្បន្នសម្រេចបាន ...

អាន​បន្ថែម

ធនាគារជាតិនៃកម្ពុជាតឿនគ្រឹះស្ថានហិរញ្ញវត្ថុឱ្យប្រយ័ត្នលើការផ្តល់ឥណទានវិស័យអចលនទ្រព្យ

ធនាគារជាតិនៃកម្ពុជា បានជំរុញឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មានការប្រុងប្រយ័ត្នខ្ពស់ លើការផ្តល់ឥណទានក្នុងវិស័យអចលនទ្រព្យ ដោយសារតម្រូវការតិចជាងមុនខាងវិស័យអចលនទ្រព្យ។​ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានលើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលសិក្សាបច្ចេកទេសធនាគារ។​ លោកជំទាវថ្លែងថា៖ “កត្តាហានិភ័យខាងក្រៅ អ...

អាន​បន្ថែម

ឆមាសទី១ ២០២៣ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរវត្តបានជិត ១៨លានដុល្លារ

ឆមាសទី១ ឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ១៧.៨៧៧.៤១៨ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៣៨៥.៧៦៩នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៦៣៨,៧១ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែមិថុនា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ១.៨១​១​.៥​៨៩​ដុល...

អាន​បន្ថែម

ចិនគ្រោងបង្កើតមជ្ឈមណ្ឌលឱសថបុរាណនៅកម្ពុជា ខណៈអ្នកជំនាញវេជ្ជសាស្ត្របុរាណកំពុងសិក្សា

ក្រុមគ្រូពេទ្យជំនាញជាន់ខ្ពស់ទី២របស់ចិន ដែលជំនាញផ្នែកឱសថបុរាណចិន TCM បានមកដល់រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃអង្គារ ដើម្បីបង្ហាញពីគោលបំណងដ៏សំខាន់ពីរគឺផ្តល់ការព្យាបាលតាមបែបវេជ្ជសាស្រ្ដចិនដល់ប្រជាពលរដ្ឋខ្មែរ និងទី២ជំរុញបង្កើតមជ្ឈមណ្ឌលឱសថបុរាណចិនកម្ពុជា ដែលជាគំនិតផ្តួចផ្តើមថ្នាក់ជាតិផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ Ecns នៅថ្ងៃទី០៥ កក្កដា ២០២៣។ ក្រុមគ្រូពេទ្យបុរាណចិនTCM (ក្រុមទី២)នេះ រួមមានអ្នកជំនាញចំ...

អាន​បន្ថែម

ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ដ៏ធំតម្លៃជាង២០លានដុល្លារ នៅបឹងជើងឯក សង់បាន ៨០% ហើយ

គិតត្រឹមថ្ងៃទី៥ ខែកក្កដា ២០២៣ គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក ( Water treatment Plant) តម្លៃជាង ២០លានដុល្លារ សម្រេចបាន ៨០ភាគរយហើយ បើតាមផែនការ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី០៥ កក្កដា្២០២៣។ គួរបញ្ជាក់ថា ក្រោយដាក់ដំណើរការ ស្ថានីយនេះនឹងមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥,០០...

អាន​បន្ថែម

កូរ៉េជួយកម្ពុជាជិត ២លានដុល្លារ សង់អគារមន្ទីរបង្អែកថ្មីនៅខេត្តពោធិ៍សាត់

អគារថ្មីសម្រាប់ព្យាបាលជំងឺមិនឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ តម្លៃជិត ២លានដុល្លារអាមេរិក ចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយ។ នេះបើតាមពិធីបញ្ចុះបឋមសិលាសាងសង់អគារជំងឹមិនឆ្លង ដោយមានការចូលរួមក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក សុង យ៉ុងហ្គឹន តំណាងប្រចាំប្រទេសរបស់មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (កូហ...

អាន​បន្ថែម

ធនាគារMB សហការជាមួយ បុរី ប៉េង ហួត ដើម្បីផ្តល់ឥណទានពិសេស សម្រាប់ការទិញផ្ទះ

នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ បុរី ប៉េង ហួត និង ធនាគារអ៊ឹមបី ខេមបូឌា បានរៀបចំកម្មវិធីចុះហត្ថលេខានៃសហប្រតិបត្តិការភាពជាដៃគូ នាការិយាល័យលក់ហ្គ្រេនស្តាផ្លាទីនីម របស់បុរី ប៉េង ហួត ចំងាយ5នាទីប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្ស(ច្បារអំពៅ)។ នៅក្នុងពិធីចុះហត្ថលេខានេះមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ បុរី​ ប៉េង ហួត និង ថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារអ៊ឹមប៊ី ខេមបូឌា ព្រមទាំ...

អាន​បន្ថែម

ត្រឹមឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជាសង់ផ្ទះជូនអតីតយុទ្ធជនបានជាង៥ពាន់ខ្នង

គិតត្រឹមឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ផ្ទះជូនគ្រួសារអតីតយុទ្ធជន និងគ្រួសារចំនួន ៥,១៥៤ខ្នង នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ក្នុងឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមបានបញ្ជាក់ថា នេះជាការរំឭកដល់គំរូវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាម...

អាន​បន្ថែម

ផ្លូវជាតិលេខ១០ មួយកំណាត់ក្នុងខេត្តពោធិ៍សាត់ ពីវាលវែងទៅអូសោម សង់ជិតរួចរាល់ហើយ

គិតត្រឹមថ្ងៃទី២៨ ខែមិថុនា មួយកំណាត់នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០​ក្នុងខេត្តពោធិ៍សាត់ ត្រូវបានស្ថាបនាជិតរួចរាល់ជាស្ថាពរហើយ។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៨ មិថុនា ២០២៣។ បច្ចុប្បន្ន ផ្លូវជាតិលេខ១០ ក្នុងកំណាត់ពីទីរួមស្រុកវាលវែង ឃុំប្រម៉ោយ ទៅកាន់ឃុំអូរសោម ត្រូវបានស្ថាបនាជិតរួចរាល់ជាស្ថាពរហើយ ដែលបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ឃុំអូរសោម​ ។ គួរបញ្ជាក់ថា ផ្លូវជាតិ...

អាន​បន្ថែម