រដ្ឋខាតបង់ថវិកាជិត ២លានដុល្លារ តាមរយៈការលើកលែងពន្ធប្រថាប់ត្រា

គិតពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ មកដល់ខែ ឧសភា ឆ្នាំ ២០២៣ នេះ អគ្គនាយកដ្ឋានពន្ធដារ បានផ្ដល់ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ មានចំនួនជា ១.០២២ ឯកសារ បើគិតជាទឹកប្រាក់ពន្ធសរុបចំនួន ៧,៩៩ ប៊ីលានរៀល គិតជាប្រាក់ដុល្លារមានប្រមាណជិត ២លានដុល្លារ។ តួលេខនេះ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ ផ្សព្វផ្សាយក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ ដែលបានចុះផ្សាយ នៅថ្ងៃទី២៩ ខែ មិថុនា ២...

អាន​បន្ថែម

ឆមាសទី១-២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរជាង ១១លាននាក់ កើនឡើង ៧៥%

៦ខែដំបូង ក្នុងឆ្នាំ២០២៣នេះ កម្ពុជាមានភ្ញៀវទេសចរក្នុងស្រុកសរុបមានចំនួនប្រមាណ១១,១លាននាក់ កើនឡើងប្រមាណ ៧៥% ធៀបនឹងឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ចុះផ្សាយដោយក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ ចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាង ៣០៦.៥២៤ម៉ឺននាក់ ចេញដើរទស្សនាកម្សាន្តទូទាំងប្រទេស ក្នុងនោះ ភ្ញៀវជាតិ២៧៣.០៥៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៣.៤៦៩នាក់។ ...

អាន​បន្ថែម

ចិនបានបញ្ចប់ការសាងសង់ ផ្លូវរូងក្រោមដីខ្ពស់ និងវែងបំផុតលើពិភពលោកហើយ

ជានិម្មិតរូបនៃភាពអស្ចារ្យនៃវិស្វកម្ម ផ្លូវរូងក្រោមដី Gokarla ដែលជាផ្លូវរូងក្រោមដីដែលមានកម្ពស់ខ្ពស់ជាងគេបំផុតរបស់ពិភពលោក បានបញ្ចប់ការសាងសង់រួចរាល់ បន្ទាប់ពីចំណាយពេលអស់ ៧ឆ្នាំ។ ស្ថិតក្នុងទឹកដីទីបេ សមិទ្ធកម្មដ៏គួរឱ្យស្ញប់ស្ញែងនេះ ត្រៀមលក្ខណៈរួចរាល់ដើម្បីបង្កើនការតភ្ជាប់ និងសម្រួលដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីកណ្តាល។ ភាពអស្ចារ្យនៃផ្លូវរូងក្រោមដីនេះ គឺទីតាំងរបស់វាដែលស្ថិតនៅរយៈកម្ពស់ដ៏គួរឱ្យស្ញើប ...

អាន​បន្ថែម

ផ្លូវរថភ្លើងល្បឿនលឿនដ៏ធំរបស់ថៃ អាចនឹងបន្តពន្យារពេលសាងសង់ ដោយហេតុថា…

កាលពីឆ្នាំ២០១៩ រដ្ឋាភិបាលថៃបានចុះហត្ថលេខាសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ២៧៦,៥ពាន់លានបាតជាមួយក្រុមហ៊ុន Charoen Pokphand (CP) Group ដើម្បីតភ្ជាប់អាកាសយានដ្ឋានចំនួនបី (ដុនមឿង សុវណ្ណភូមិ និង U-Tapao) ប៉ុន្តែរហូតដល់បច្ចុប្បន្ននៅមិនទាន់អាចចាប់ផ្តើមការងារសាងសង់នៅឡើយ។ នេះបើតាមការលើកឡើងរបស់លោក Nirut Maneephan អាជ្ញាធរផ្លូវដែកថៃ SRT ជាមួយកាសែត The Nation នៅថ្ងៃទី៤ កក្កដា ២០២៣នេះ។ លោកបញ្ជាក់ថា រដ្ឋាភិ...

អាន​បន្ថែម

រដ្ឋផ្តល់ដីសម្បទានសង្គមកិច្ច ៦ពាន់ហិកតា ជូនពលរដ្ឋក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី

រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរខេត្តមណ្ឌលគិរី បានប្រកាសផ្ទៃដីទំហំ ៦០០០ហិក​តា ជាតំបន់វិនិច្ឆ័យដើម្បីកំណត់អត្តសញ្ញាណកម្មដី ចំណាត់ថ្នាក់ដី ផែនទីដីរដ្ឋ និងចុះបញ្ជីដីឯកជន ជូនប្រជាពលរដ្ឋរស់នៅស្ថិតក្នុងឃុំរយ៉ និងឃុំសុខសាន្ត នៃស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។ ការប្រកាសកំណត់តំបន់វិនិច្ឆ័យនេះ បានធ្វើឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ដែលជាកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋានសម្រាប់គម្រោងបែ...

អាន​បន្ថែម

ផ្សារទំនើប និងចំណតរថយន្តក្រោមដីធំបំផុតនៅកណ្តាលរាជធានីភ្នំពេញ បើកការដ្ឋានសាងសង់ហើយ

ក្រុមហ៊ុន EDC Juta (Cambodia) បានបើកការដ្ឋានសង់មជ្ឈដ្ឋានពាណិជ្ជកម្មក្រោមដីដ៏ធំមួយចំកណ្តាលរាជធានីភ្នំពេញ។ គម្រោងមជ្ឈដ្ឋានពាណិជ្ជកម្មក្រោមដីនេះរួមមានចំណតរថយន្តច្រើនជាន់ ផ្សារទំនើបទំនើប រមណីយដ្ឋានប្រណីត និងសេវាកម្មក្រោមដីជាច្រើនទៀត។ ដឹកនាំដោយឧកញ៉ា ចាន់ សុធា អគ្គនាយិកាក្រុមហ៊ុន EDC Juta (Cambodia) ការដ្ឋានសំណង់របស់គម្រោងបានបើកដំណើរការជាផ្លូវការចាប់ផ្តើមនៅថ្ងៃទី 3 ខែកក្កដា ឆ្នាំ 2023។ ដោយលាតសន្ធឹ...

អាន​បន្ថែម

ឥណ្ឌាគ្រោងភ្ជាប់ផ្លូវហាយវេត្រីភាគីមកកម្ពុជា ខណៈបច្ចុប្បន្នបានភ្ជាប់ជាមួយថៃ-មីយ៉ាន់ម៉ា រួចហើយ

ឥណ្ឌាមានគម្រោងចង់ភ្ជាប់ផ្លូវហាយវេត្រីភាគីប្រវែង ១.៣៦០គីឡូម៉ែត្រ មកកម្ពុជា ដែលបច្ចុប្បន្នកំពុងសង់ភ្ជាប់រវាងប្រទេសឥណ្ឌា មីយ៉ាន់ម៉ា និងថៃ ហើយការ​សាង​សង់​​ពី​ប្រទេស​ថៃ​ទៅ​មីយ៉ាន់ម៉ា បាន​បញ្ចប់ទាំងស្រុង តែនៅមិនទាន់អនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយ។ នេះបើយោងតាមការបញ្ជាក់របស់បេសកជនថៃលោក Pattarat Hongton ជាមួយកាសែត thelivenagpur នៅថ្ងៃទី៣ កក្កដា ២០២៣។ លោកបញ្ជាក់ថា ភាគីឥណ្ឌា​មាន​គម្រោង​ពង្រីក​ការ​...

អាន​បន្ថែម

កម្ពុជា, UN, និង GGGI សម្រេចជ្រើសក្រុមហ៊ុនឈានមុខគេ៣ ដើម្បីជំរុញវិស័យមូលបត្របៃតងនៅកម្ពុជា

កម្ពុជា, UN, និង GGGI សម្រេចជ្រើសក្រុមហ៊ុនឈានមុខគេ៣នៅកម្ពុជា ដើម្បីដំណើរការអនុវត្តកម្មវិធីមូលបត្របៃតងជំរុញវិស័យមូលបត្របៃតង និងនិរន្តរភាព (Cambodia Sustainable Bond Accelerator, CSBA)។ គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) វិទ្យាស្ថានកំណើនបៃតងសកល (GGGI) និងនិយតករមូលបត្រកម្ពុជា (SERC) បានសហការជាមួយការធានាឥណទាន និងកន្លែងវិនិយោគ (CGIF) និង GuarantCo ...

អាន​បន្ថែម

៥ខែ-២០២៣ ទេសចរកម្ពុជាជាង២០ម៉ឺននាក់ បានហៀរចូលទៅថៃ ដើម្បីធ្វើរឿង ២យ៉ាង

រយៈពេលត្រឹម៥ខែ គិតពីខែមករា ដល់ខែឧសភា ឆ្មាំ២០២៣ នេះ ប្រទេសថៃទទួលបានភ្ញៀវទេសចរមកពីប្រទេសកម្ពុជាកើនដល់ ២២៩.០០០នាក់ ខណៈ​ភ្ញៀវ​ទេសចរមកពីប្រទេស​ឡាវ​មាន​ចំនួន ៣៣​ម៉ឺននាក់ បានធ្វើដំណើរទៅប្រទេសថៃ ដើម្បីលំហែកាយ និងពិនិត្យសុខភាព។ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរទេសចរណ៍ថៃ (TAT) ដែលបានចុះផ្សាយលើកាសែត pattayamail នៅថ្ងៃទី២ កក្កដា ២០២៣។ TAT បញ្ជាក់ថា បច្ចុប្បន្នមាន ៥០ភាគរយនៃភ្ញៀវទេសចរកម្ពុជា និងឡាវ បានធ្វើ...

អាន​បន្ថែម

ជប៉ុននឹងបង្កើតទីក្រុង​វេជ្ជសាស្ត្រ​ដ៏ទំនើបបំផុត និង​ដំបូង​បំផុត​លើ​លោក​ ​

ក្រុមហ៊ុនជប៉ុន N-Ark បានបង្ហាញផែនការសាងសង់ទីក្រុងបណ្តែតទឹកដំបូងគេរបស់ពិភពលោក ដែលប្រើប្រាស់ទឹកសមុទ្រត្រជាក់ ដើម្បីផ្តល់ជាថាមពលដល់មជ្ឈមណ្ឌលកុំព្យូទ័រ និងផ្តល់សេវាវេជ្ជសាស្រ្តកម្រិតខ្ពស់និងទំនើបបំផុត។ ទីក្រុងវេជ្ជសាស្ត្រនេះគ្រោងនឹងសាងសង់នៅទីក្រុង Hamamatsu ដែលជាកំពង់ផែស្ថិតនៅចម្ងាយ 200 គីឡូម៉ែត្រភាគនិរតីនៃទីក្រុងតូក្យូ។ គម្រោងនេះឈ្មោះថា Dogen City ដែលនឹងត្រូវសាងសង់ឡើងដើម្បីជួយដោះស្រាយបញ្ហាប្រែប្រួ...

អាន​បន្ថែម

ស៊ុយអែតប្រកាសបង្កើតទីក្រុងឈើ​ធំបំផុត​លើ​លោក ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យស៊ុយអែត បានបង្ហាញគម្រោងសាងសង់ទីក្រុងឈើដ៏ធំបំផុតនៅលើពិភពលោកទំនើបក្នុងទីក្រុង Sickla ដែលជាអតីតសង្កាត់ឧស្សាហកម្មនៅភាគខាងត្បូងរដ្ឋធានី Stockholm ។ Stockholm Wood City នឹងលាតសន្ធឹងលើផ្ទៃដី 250,000 ម៉ែត្រការ៉េ ហើយនឹងមានផ្ទះចំនួន 2,000 ខ្នង ការិយាល័យ 7,000 កន្លែង ក៏ដូចជា ហាង និងភោជនីយដ្ឋានជាច្រើន។ ការ​សាងសង់​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០២៥ ដោយ​អគារ​ដំបូង​គ្រោងនឹង​បញ្ច...

អាន​បន្ថែម

រដ្ឋជ្រើសប្រើផលិតផលដំបូងបង្អស់របស់កូនខ្មែរ ដើម្បីជួលជុលផ្លូវសំខាន់៣ខែ្សនៅភ្នំពេញ

រដ្ឋាភិបាលកម្ពុជាសម្រេចជ្រើសយកផលិតផលដែលជាស្នាដៃដំបូងបង្អស់របស់កូនខ្មែរ គឺ(Cold Mix AC) មកប្រើសម្រាប់ធ្វើការជួសជុលផ្លូវសំខាន់៣ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ប្រធានក្រុមការងារថ្នាក់ជាតិក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវទាំងបីខ្សែខាងលើ នៅថ្ងៃទី៣០ មិថុនា ២០២៣​។ ឯកឧត្តមបានបញ្ជាក់ថា ក្រុមការងារសាងសង់នឹងប្រើកៅស៊ូ Cold Mix A...

អាន​បន្ថែម