រដ្ឋបង្ហើបពីចំណតខ្សែរថភ្លើងធន់ស្រាល(ភ្នំពេញ-ព្រលានថ្មីក្រុងតាខ្មៅ)អាចនៅAEONមានជ័យ

ក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងពីគម្រោងផ្លូវរថភ្លើងធុនស្រាល ឬរថភ្លើងលើអាកាសរវាងទីក្រុងភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ស្ថិតក្នុងខេត្តកណ្តាល អាចនឹងមានចំណត ឡើង-ចុះ នៅផ្សារអ៊ីអនម៉លមានជ័យ ឬ AEON៣។ គម្រោងនេះ ត្រូវបានលើកឡើង ដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ​ និងដឹកជញ្ជូន ក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការមណ្ឌលផ្ដល់សេវាសាធារណៈផ្សារទំនើប អ៊ីអន ម៉ល មា...

អាន​បន្ថែម

សមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា ដាក់ចេញគម្រោង៥ ដើម្បីជួយអភិវឌ្ឍខេត្តសៀមរាប

សមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC)​ មានគម្រោងចំនួន​៥​ សម្រាប់ចូលរួមអភិវឌ្ឍខេត្ត​ និងផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។ នេះបើតាមជំនួបរវាងឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត និងអនុញ្ញាតឱ្យលោក  Johnny Mo នាយកសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC) កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ លោក Johnny Mo នាយកសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC) បានថ្លែងឱ្យដឹងថា សមាគមមានគម្រោង ចំនួន​៥...

អាន​បន្ថែម

­­សម្តេច៖ ពលរដ្ឋកម្ពុជាទាំងអស់ ពិសេសកម្មករ អាចទៅព្យាបាលជំងឺនៅមន្ទីរពេទ្យថ្មី និងធំបំផុត ដោយឥតគិតថ្លៃ

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសណែនាំឱ្យប្រជាពលរដ្ឋ កម្មករ កម្មការិនី ទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យ «តេជោសន្តិភាព» ដែលជាមន្ទីពេទ្យថ្មី និងធំបំផុតនៅកម្ពុជាដោយឥតគិតថ្លៃ ខណៈបានបើកឱ្យដំណើរការជាបណ្តោះអាសន្នហើយ។ សម្តេចតេជោ បានថ្លែងបែបនេះនៅក្នុងឱកាសចុះជួបបងប្អូនកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ បានថ្លែងថា «ឥ...

អាន​បន្ថែម

រដ្ឋចេញច្បាប់គ្រប់គ្រអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដើម្បីបង្កើនទំនុកចិត្តដល់អ្នកវិនិយោគនៅកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញអនុក្រឹត្យ ដើម្បីធ្វើការគ្រប់គ្រង និងត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍអចលនវត្ថុ សំដៅដល់ការធានាឱ្យបាននូវប្រសិទ្ធភាព តម្លាភាព សមធម៌ បង្កើនការទុកចិត្ត និងទាក់ទាញអ្នកវិនិយោគ។ បើតាមអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា​ ឆ្នាំ២០២៣ អាជីវកម្មអភិវឌ្ឍអចលនវត្ថុ សំដៅដល់សកម្មភាពពាណិជ្ជកម្ម ឬវិនិយោគគ្រប់ប្រភេទក្នុងគោលបំណងសាងសង់លំនៅឋាន អគារសហកម្មសិទ្ធិ ឬអភិវឌ្ឍដីឡូតិ៍សម្...

អាន​បន្ថែម

កូរ៉េចុះហត្ថលេខាផ្តល់រថយន្តក្រុង ១០០០គ្រឿង ដល់កម្ពុជា

ក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរII ខូអិលធីឌី ជាបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន BOOYOUNG GROUP នៃសាធារណរដ្ឋកូរ៉េ បានផ្តល់រថយន្តក្រុងប្រភេទថ្មីទំនើបចំនួន ១.០០០ គ្រឿង ជាអំណោយដ៏ពិសេស ជូនរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរ​ញ្ញ​វត្ថុ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ ក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរII ខូអិលធីឌី បានបញ្ជាទិញពីរោងចក្រ ផលិតរថយន្តដោយផ្ទាល់នូវរថយន្តក្រុង ប្រភេទថ្មី ដែលមា...

អាន​បន្ថែម

រដ្ឋសម្រេចមោឃភាពលិខិតទិញលក់ដី ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ព្រោះ…

អាជ្ញាធរខេត្តកោះកុង បានសម្រេចមោឃភាពនូវរាល់លិខិតផ្ទេរសិទ្ធិ ទិញ-លក់ដី បញ្ជាក់ការកាន់កាប់ដី នៃដីដែលនៅសល់ពីការដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋដែលក្រុមទី១មាន ១៧៥គ្រួសារ និងក្រុមទី២មាន ២០០គ្រួសារ ស្ថិតនៅភូមិជីខ ភូមិឈូក និងភូមិត្រពាំងកណ្ដោល ឃុំជីខលើ និងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ បើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ដីដែលនៅសល់ពីការដោះស្រាយគោលនយោ​បាយ​ខាងលើនេះ...

អាន​បន្ថែម

សាលសហសិក្សាដ៏ទំនើបនៃវិទ្យាស្ថានតេជោសែនសាធារណការ  សម្ពោធឱ្យប្រើប្រាស់ហើយ

សាលសហសិក្សាតេជោសែនទំនើបថ្មី ដែលបានសាងសង់ចំណាយអស់ ៦៥ម៉ឺនដុល្លារ បើកឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធ កាលពីថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ សមិទ្ធផលថ្មីមួយនេះ បានបង្កើតឡើងក្នុងគោលបំណងប្រើប្រាស់សម្រាប់រៀបចំវគ្គបណ្តុះបណ្តាលបន្ថែមលើជំនាញបច្ចេកទេស និងជំនាញពាក់ព័ន្ធផ្សេងៗ ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជ...

អាន​បន្ថែម

វិនិយោគិនចិនកំពុងចុះសិក្សាផ្ទាល់នៅខេត្តកំពង់ស្ពឺ ដើម្បីវិនិយោគលើវិស័យអាទិភាព៣

អ្នកវិនិយោគចិនមកពីខេត្តហឺណាន ចុះមកសិក្សា ដើម្បីស្វែងរកឱកាសវិនិយោគទៅលើវិស័យឧស្សាហកម្ម កសិឧស្សាហកម្ម និងកសិកម្ម នៅក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ឯកឧត្តមអភិបាល រំពឹងថា ក្រោយការសិក្សារបស់ក្រុមការងារទាំងអស់នេះ នោះរោងចក្រ សហគ្រាស ក៏ដូចជាវិស័យដាំដុះ និងចិញ្ចឹមសត្វ នឹងមានការកើនឡើងនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ បន...

អាន​បន្ថែម

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួញដូរមូលបត្រកម្មសិទ្ធិសាធារណៈ និងបោះផ្សាយសញ្ញាបណ្ណ​​កើនដល់ចំនួន ២០ក្រុមហ៊ុន មានទុនសរុបចំនួន ៣៣០លានដុល្លារ។ នេះបើតាមឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងក្នុងពិធីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាផ្លូវការរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្...

អាន​បន្ថែម

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាហើយ។ នេះបើតាមអនុក្រឹត្យលេខ ១៣៩ អនក្រ​.បក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ អនុក្រឹត្យថ្មីនេះ មាន ៧ជំពូក និង ២៨មាត្រា ដែលមានវិសាលភាពអនុវត្តចំពោះគម្រោងវិនិយោគ ដែលត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។ គួរបញ្ជាក់ថា ច្បាប់ស្តីពីវិនិយោគនៃព្...

អាន​បន្ថែម

គម្រោងកែលម្អស្ទឹងសៀមរាប សម្រេចបាន ៤០% ខណៈស្ពាន៣ទៀត សង់បាន៥០%

គម្រោងកែលម្អដងស្ទឹងសៀមរាប ដំណាក់កាលទី២ សម្រេចបានប្រមាណ ៤០ភាគរយហើយ រំពឹងថានឹងអាចជួយការពារក្រុងសៀមរាប ពីការលិចលង់ដោយសារទឹកជំនន់បាន។ នេះបើតាមការផ្សាយឱ្យដឹងតាមរយៈវិទ្យុជាតិ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ លោក ចឹង កុងស៊ុន  អនុប្រធានគម្រោងកែលម្អស្ទឹងសៀមរាប ដំណាក់កាលទី២ បានឲ្យដឹងថា គម្រោងនេះ នឹងត្រូវធ្វើឡើងនៅលើដងស្ទឹងសៀមរាប ចាប់ពីស្ពានផ្លូវក្រវាត់ក្រុង ឬស្ពានគង់ម៉ុច ទៅដល់ចុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រ...

អាន​បន្ថែម

កំពង់ផែពហុបំណងកំពង់ឆ្នាំងនឹងបើកដំណើរការឆាប់ៗ ខណៈបានភ្ជាប់បច្ចេកវិទ្យាដ៏ទំនើបនេះរួចហើយ

កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ត្រៀមបើកប្រតិបត្តិការដឹកជញ្ជូន និងនាំចេញជាផ្លូវការ នាពេ​ល​​ឆាប់ៗខាងមុខនេះ ខណៈបានបំពាក់ឧបករណ៍បច្ចេកវិទ្យា STM រូចរាល់ហើយ។ នេះបើតាមការដំណើរចុះពិនិត្យរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ គម្រោងកំពង់ផែពហុបំណងនេះ បានបំពាក់នូវឧបករណ៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងប្រព័ន្ធកត់ត្...

អាន​បន្ថែម