ឆមាសទី១ ២០២៣ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរវត្តបានជិត ១៨លានដុល្លារ

ឆមាសទី១ ឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ១៧.៨៧៧.៤១៨ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៣៨៥.៧៦៩នាក់។

នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៦៣៨,៧១ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែមិថុនា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ១.៨១​១​.៥​៨៩​ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤១.០​១២​នាក់ ដែលចំណូលនេះកើនឡើង ២២១,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។

គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។

ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍ក៏បានបង្ហាញពីរបាយការណ៍ ដែលកម្ពុជាទទួលបានភ្ញៀវទេសចរក្នុងស្រុកសរុបមានចំនួនប្រមាណ១១,១លាននាក់ ក្នុងរយៈពេល៦ខែដំបូង ក្នុងឆ្នាំ២០២៣នេះ ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ខេត្តកំពង់ស្ពឺ ដើម្បីទាក់ទាញទេសចរណ៍

ដឹកនាំដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត គម្រោងនេះមានគោលបំ […]

ក្រសួងចំនួន២ ចុះ MoU រួមគ្នាជំរុញការអភិវឌ្ឍតំបន់កសិ-ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា

ក្រសួងទេសចរណ៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ […]

ក្រមហ៊ុន AIAI នឹងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ឱ្យក្លាយជាតំបន់អភិវឌ្ឍពហុមុខងារ

ក្រសួងទេសចរណ៍គាំទ្រផែនការរួមបញ្ចូលគ្នានូវគំនិតផ្តួចផ្តើ […]

ក្រុមហ៊ុនចិនគ្រោងដំណើរការសារមន្ទីរ 3D បង្ហាញពីមរតកវប្បធម៌អង្គរ នៅដើមឆ្នាំ២០២៧

ក្រុមហ៊ុនកម្សាន្តធំមួយរបស់ចិន Legendary Entertainment a […]

រដ្ឋនឹងប្រែក្លាយតំបន់ឧទ្យានជាតិភ្នំគូលែន ជាគោលដៅទេសចរណ៍ឈានមុខគេក្នុងអាស៊ីអាគ្នេយ៍

គំនិតផ្តួចផ្តើមដ៏មានចក្ខុវិស័យនេះ មានបំណងរក្សាតុល្យភាពរ […]