- នាទីស្វែងយល់
- នាទីស្វែងយល់
- ព័ត៌មានសំណង់
- ព័ត៌មានអចលនទ្រព្យ
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានសំណង់
- ព័ត៌មានសមាគម
- Uncategorized @km
- ព័ត៌មានជាវីដេអូ
- ព័ត៌មានសមាគម
- ព័ត៌មានប្រចាំសប្តាហ៍
- ព័ត៌មានអន្តរជាតិ
- បទយកការណ៍ខ្លី
- ការផ្តោតអារម្មណ៍របស់សមាគម
- នាទីស្វែងយល់
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានសំណង់
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានសមាគម
- ព័ត៌មានជាវីដេអូ
- ព័ត៌មានជាវីដេអូ
- បទយកការណ៍ខ្លី
- ព័ត៌មានប្រចាំសប្តាហ៍
- ព័ត៌មានប្រចាំសប្តាហ៍
- បទយកការណ៍ខ្លី
គម្រោងស្តារនិងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចបានជិត ១៨ភាគរយ
គម្រោងស្តារនិងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ៤ ចំការហ្លួង ស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចការសាងសង់បានជិត ១៨ភាគរយហើយ។ នេះបើតាមការបញ្ជាក់របស់លោកស្រី មិថុនា ភូថង នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ លោកស្រីអភិបាលខេត្តបានឱ្យដឹងថា «...
អានបន្ថែមរដ្ឋប្រកាសបង្កើតភូមិថ្មីចំនួន៣០ ដោយបំបែកចេញពីភូមិចាស់ក្នុងខេត្តកំពង់ចាម
ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសស្តីពីការបង្កើតភូមិថ្មីចំនួន ៣០ បន្ថែមទៀតនៅក្នុងខេត្តកំពង់ចាម ដោយបំបែកចេញពីភូមិមួយចំនួន នៅក្នុងក្រុងកំពង់ចាម និងស្រុកចំនួន៥ គឺស្រុកកោះសូទិន ស្រុកកងមាស ស្រុកបាធាយ ស្រុកស្ទឹងត្រង់ និងស្រុកកំពង់សៀម។ សេចក្តីប្រកាសនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ប៉ុន្តែទើបតែចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ...
អានបន្ថែមអគារសោតទស្សន៍ថ្មីរបស់ក្រសួងព័ត៌មាន សម្រេចការសាងសង់បាន ៩៩% ហើយ
គម្រោងសាងសង់អគារសោតទស្សន៍ថ្មី កម្ពស់១៤ជាន់ របស់ក្រសួងពត៌មានសម្រេចបាន ៩៩% ហើយ។ នេះបើតាមដំណើរចុះពិនិត្យមើលវឌ្ឍនភាពការងារសាងសង់របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ គម្រោងសាងសង់នេះ នៅសល់តែសាលប្រជុំធំមួយទៀតប៉ុណ្ណោះ គឺនៅជាន់ទី១២។ អគារថ្មីនេះ មានទីតាំងស្ថិតក្នុងបរិវេណក្រសួងព័ត៌មានផ្ទាល់តាមបណ្តោយផ្លូវមុន្នីវង្ស អគារថ្មីនេះ មានកម្ពស់ ១៤ជាន់ បណ្តោយ ៦៥ ...
អានបន្ថែមក្រុមហ៊ុនរដ្ឋចិនចង់បង្កើតសួនឧស្សាហកម្មផលិតឧបករណ៍អេឡេចត្រូនិច គ្រឿងបន្លាស់រថយន្ត នៅកម្ពុជា
ក្រុមហ៊ុន China City Industrial Group Co. Ltd. មានបំណងចង់វិនិយោគបង្កើតសួនឧស្សាហកម្ម តំបន់វិនិយោគ ពហុបំណង ដើម្បីផលិតឧបករណ៍អេឡេចត្រូនិច គ្រឿងបន្លាស់រថយន្តនៅកម្ពុជា។ នេះបើតាមជំនួបជាមួយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងពត៌មាន កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងជំនួបនេះ លោក Li Ji Ling នាយក្រុមហ៊ុន Baoxing Long ប្រចាំកម្ពុជា ជាតំណាងក្រុមហ៊ុន China City Industrial Group Co., Ltd. បានឱ្យដឹងថា ...
អានបន្ថែមតើតំបន់ការពារធម្មជាតិចែកជាប៉ុន្មានតំបន់? តើពលរដ្ឋអាចកាន់កាប់ដីក្នុងតំបន់នេះបានដែរទេ?
ប្រទេសកម្ពុជា ពោរពេញដោយធនធានធម្មជាតិយ៉ាងសំបូរបែបទាំងលើគោក ក្នុងទឹក និងក្រោមដី។ ធនធានធម្មជាតិទាំងនេះ ត្រូវបានការពារដោយច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដែលបានក្លាយជាតំបន់ការពារធម្មជាតិ។ សារណៈជនទាំងអស់ គួរមានការយល់ដឹង និងចូលរួមការពារ ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ទាំងនេះ គួរយល់ពីអ្វីខ្លះ ដែលច្បាប់បានកំណត់ ចៀសវាងការប្រើប្រាស់ខុស ឬមានការរំលោភបំពានលើតំបន់នោះ។ បើតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ...
អានបន្ថែមរដ្ឋប្រកាសដាក់ខេត្តស្វាយរៀង ជាខេត្តអស់មីនទី៨
រដ្ឋបានប្រកាសដាក់ខេត្តស្វាយរៀង ជាខេត្តទី៨ ដែលអស់មីន។ នេះបើតាមប្រកាសកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ស្ថិតក្រោមការគាំទ្ររបស់គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីននៅខេត្តស្វាយរៀង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានធ្វើការបោសសម្អាតមីនក្នុងទំហំផ្ទៃដីសរុបចំនួន ១២គីឡូម៉ែត្រក្រឡា ស្មើនឹង ១៣៩ ចម្ការមីន។ ក្នុងនោះ ស៊ីម៉ាក់បានរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ១០២៣គ្រាប់ និងសំណល់ជាតិ...
អានបន្ថែមហេដ្ឋារចនាសម្ព័ន្ធធំៗ២ នៅតំបន់អភិវឌ្ឍរុនតាឯក និងពាក់ស្នែង សម្រេចបាន១០០%
គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗចំនួនពីរ នៅតំបន់រុនតាឯក និងពាក់ស្នែងសម្រេចបាន ១០០ភាគរយ ក្នុងនោះរួមមានគម្រោងកសាងផ្លូវ ១៦៥គីឡូម៉ែត្រ និងគម្រោងដាក់បណ្តាញមេបញ្ជូនទឹក។ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រាលក្រួសក្រហមចំនួន ២៨ខ្សែ ដែលមានប្រវែងសរុបចំនួន ១៦៥ គីឡូម៉ែត្រ នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក ស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែង ស្រុកអង្គរធំ ត្រូវបានស្ថាបនារួចរាល់ទាំងស្...
អានបន្ថែមកម្ពុជា និងADB រួមគ្នាជំរុញដាក់ដំណើរការតុលាការពាណិជ្ជកម្ម ដើម្បីទាក់ទាញអ្នកវិនិយោគ
ក្រសួងយុត្តិធម៌ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគាំទ្រការពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ និងកិច្ចដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា។ ថ្លែងក្នុងពិធីកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ការរៀបចំដាក់ឱ្យដំណើរការតុលាការពាណិជ្ជកម្មមួយដែលមានតម្លាភាព គុណភាព និងភាពត្រឹមត្រូវ សំដៅលើកកម្ពស់ជំនឿទុកចិត្តពីសាធារ...
អានបន្ថែមបច្ចេកវិទ្យាថ្មីកំពុងផ្លាស់ប្តូរឧស្សាហកម្មក្នុងវិស័យសំណង់ ស្ថាបត្យកម្ម និងវិស្វកម្មសាកល
ដោយ Brenden Roche, Product Expert, Facilities Engineering, Bentley Systems ឧស្សាហកម្មក្នុងសេវាកម្មវិស័យ ស្ថាបត្យកម្ម វិស្វកម្ម និងសំណង់ (Architect, Engineering and Construction – AEC) មិនមែនជារឿងចម្លែកក្នុងការផ្លាស់ប្តូរ និងមាននិន្នាការវិវត្តន៍នោះទេ។ គួរកត់សម្គាល់ថា ជំងឺរាតត្បាតសកលបានបង្ខំឱ្យឧស្សាហកម្មជាច្រើនទៀតផ្លាស់ប្តូរទិសដៅ ហើយ AEC ក៏ដូចគ្នាផងដែរ។ អ្នកផ្តល់សេវាក្នុងវិស័យនេះកំពុងផ្លាស់ប្តូរអ...
អានបន្ថែមគម្រោងសង់អាងប្រព្រឹត្តិកម្មទឹកស្អាតក្រោមជំនួយជប៉ុននៅសៀមរាប គ្រោងបញ្ចប់នៅខែមេសា២០២៣
គម្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកស្អាត នៅក្នុងខេត្តសៀមរាប ក្រោមជំនួយចំនួន ៥៨ លានដុល្លារអាមេរិករបស់ប្រទេសជប៉ុន គ្រោងនឹងបញ្ចប់ការសាងសង់ នៅក្នុងខែមេសាឆ្នាំ ២០២៣ ខាងមុខនេះហើយ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ គម្រោងនេះមានទីតាំងស្ថិតនៅភូមិ បុស្សអង្កាញ់ សង្ក...
អានបន្ថែមខេត្តព្រះសីហនុមានគម្រោងវិនិយោគជាង១០០០គម្រោង ខណៈបានបញ្ចប់ជិត ៦០០គម្រោង
ខេត្តព្រះសីហនុ មានគម្រោងវិនិយោគសរុបចំនួន ១.១៨៦គម្រោង ក្នុងនោះបានបញ្ចប់ ៥៩៥គម្រោងហើយ។ នេះបើតាមសន្និសីទសារព័ត៌មាន ស្ដីពី "ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក" របស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះផងដែរ រាជរដ្ឋាភិបាល បានផ្ដល់ការវិនិយោគ ទៅលើកោះ និងឆ្នេរ ដល់ក្រុមហ៊ុនចំនួន ២៧ ដែលមានទុនវិនិយោគសរុប ៨.៩០០.៥៧០.២៥១ដុល្លារអាមេរិក។ បច្ចុប្បន្ន ខេត្តនេះសំណង់អគារសរុប ចំនួ...
អានបន្ថែមឌូបៃគ្រោងសង់ផ្លូវហាយវេឆ្លាតវៃ និងទំនើបជាងគេលើលោក សម្រាប់អ្នកជិះកង់និងថ្មើរជើង
ទីក្រុង ឌូបៃគ្រោងសាងសង់ផ្លូវ ហាយវេសម្រាប់អ្នកជិះកង់ និងថ្មើជើងឆ្លាតវៃបំផុតក្នុងលោក មានប្រវែង ៩៣គីឡូម៉ែត្រ នាពេលឆាប់ៗខាងមុខនេះ។ ក្រុមហ៊ុនស្ថាបត្យកម្ម URB ដែលជាក្រុមហ៊ុនស្ថាបនិកគម្រោង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងផ្លូវហាវេយថ្មីនេះឈ្មោះថា THE LOOP សាងសង់ក្នុងគោលបំណងចង់ជំរុញប្រជាជនរស់នៅក្នុងទីក្រុងជាង ៣ លាននាក់ ឱ្យប្រើផ្លូវហាយវេថ្មីដែលមានភាពឆ្លាតវៃបំផុតនេះ សម្រាប់ដើរ ជិះកង់ និងរត់ហា...
អានបន្ថែម