ត្រឹមខែមីនា-២០២៣ កម្ពុជារំដោះផ្ទៃដីមានមីនបាន ១០ខេត្ត-ក្រុង  សល់តែ ១៥ខេត្ត ទៀតប៉ុណ្ណោះ

គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ រដ្ឋាភិបាលកម្ពុជារំដោះផ្ទៃដីមានមីនបានចំនួន ១០ខេត្ត-ក្រុងហើយ ខណៈខេត្តកណ្តាលត្រូវបានប្រកាសជាខេត្តអស់មីនទី១០ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ដូច្នេះកម្ពុជាបច្ចុប្បន្ននៅសល់តែ ១៥ខេត្តទៀតប៉ុណ្ណោះ ដែលនៅមានការគម្រាមគំហែងដោយសារគ្រាប់មីន។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅថ្ងៃទ...

អាន​បន្ថែម

អាល្លឺម៉ង់ជួយកម្ពុជារៀបចំយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីប្រែក្លាយខណ្ឌច្បារអំពៅជាតំបន់លំនៅឋានបៃតង

អាល្លឺម៉ង់ ជួយរៀបចំយុទ្ធសាស្ត្រជាដំណាក់កាលដំបូង ៦ចំណុចសំខាន់ៗ ដើម្បីប្រែក្លាយខណ្ឌច្បារអំពៅជាតំបន់លំនៅឋានបៃតងគំរូក្នុងទីក្រុងភ្នំពេញ។ នេះបើតាមសិក្ខាសាលាស្តីពី «គម្រោងលំនៅដ្ឋានដែលមានចីរភាពសម្រាប់ប្រជាជន (Build4People)» ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ គម្រោង Build4People ស្ថិតក្នុងក្របខណ្ឌដៃគូសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ...

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយជាង ២០ម៉ឺនដុល្លារ សម្រាប់សង់ស្ពាន និងពង្រឹងផលិតកម្មមាន់ស្រែ

រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយជាថវិកាសរុប ២០៩.១៩៧ដុល្លារអាមេរិក សម្រាប់គម្រោងសង់ស្ពាន និងផលិតកម្មមាន់ស្រែ។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរវាងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ ជំនួយនេះ ស្ថិតក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ​។ ក្នុងនោះ ជំនួយជាង ១០ម៉ឺនដុល្លារអាមេរិ...

អាន​បន្ថែម

ត្រឹមខែកុម្ភ: ឆ្នាំ២០២៣ CGCC ផ្តល់កម្ចីជាង ១០០លានដុល្លារ ដល់ជាង ១​ម៉ឺនអាជីវកម្ម

គិតត្រឹមចុងខែកុម្ភ: ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាឥណទានជូនដល់ ១១៥៥ ក្រុមហ៊ុន/អាជីវកម្ម ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ១០៤,៩ លានដុល្លារអាមេរិក។ នេះបើតាម CGCC បានឱ្យដឹងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ ទំហំឥណទាននេះ មានការកើនឡើងចំនួន ១៥,៩លានដុល្លារអាមេរិក បើធៀបនឹងត្រឹមឆ្នាំ២០២២ មានតែ ៨៩លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ (អានបន្ថែម) ក្នុងនោះ ក្រុមហ៊ុន/អាជីវកម្មធុនធំមានច...

អាន​បន្ថែម

រដ្ឋកំពុងពា្រងច្បាប់ជំរុញការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីប្រកួតប្រជែងជាមួយកំពង់ផែអន្តរជាតិ

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរៀបចំពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ដើម្បីប្រកួតប្រជែងជាមួយកំពង់ផែនានាក្នុងតំបន់ និងអន្តរជាតិ។ នេះបើតាមកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។ សេចក្តីព្រាងច្បាប់នេះ គឺតាក់តែងឡើង ដើម្បីធានាដល់ការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងការគ្រប់គ្រងកំពង់ផែ កាន់តែប្រសើរឡើង ព្រមទាំងអាចផ្ដល់សេវាដល់កា...

អាន​បន្ថែម

រដ្ឋជំរុញបង្កើតប៉ូលសេដ្ឋកិច្ចទី៤ ដោយស្នើចិនជួយសង់ផ្លូវប្រាំខ្សែតាមបណ្តាខេត្តភាគពាយ័ព្យ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញនូវក្តីរំពឹងថា ប្រទេសចិននឹងបន្តផ្ដល់ជំនួយក្នុងការសាងសង់ស្ដារ និងលើកកម្ពស់ផ្លូវសំខាន់ៗចំនួន ៥ខ្សែ នៅតាមបណ្តាខេត្តនាទិសពាយ័ព្យ និងទិសខាងលិច ដើម្បីពន្លឿនដំណើរការបង្កើតប៉ូលសេដ្ឋកិច្ចទី៤។ យោងតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីចុះពិនិត្យការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នៅថ្ងៃទី១៤ ខែមីនានេះ បានបញ្ជាក់ថា ប៉ូលសេដ្ឋកិច្ចទី៤ ដែលគ្រោងនឹង...

អាន​បន្ថែម

កម្ពុជារំពឹងទាក់ទាញទេសចរចិនតាមរយៈរថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍

ប្រទេសកម្ពុជារំពឹងទាក់ទាញរំហូរទេសចរចិនមកទស្សនាកំសាន្តកម្ពុជាកាន់តែច្រើនបន្ថែមទៀត តាមរយៈរថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍ ស្របពេលដែលមានកំណើនចំនួនទេសចរធ្វើដំណើរតាមរយៈផ្លូវ នេះកាន់តែច្រើន ហើយមានតម្លៃសមរម្យ បូកផ្សំនឹងការសម្របសម្រួលគោលនយោបាយការធ្វើដំណើរឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរផងដែរ។ ក្នុងឱកាសដឹកនាំប្រតិភូក្រសួងទេសចរណ៍ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានមានល...

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាជំរុញ និងផ្តល់អាទិភាពខ្ពស់ដល់ការវិនិយោគវិស័យថាមពលកកើតឡើងវិញ

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការវិនិយោគថាមពលកកើតឡើងវិញ ដូចជា វារីអគ្គិសនី ថាមពលសូឡា និងថាមពលខ្យល់ នៅតែជាជម្រើសល្អមួយ ក្នុងចំណោមជម្រើសនានាដើម្បីទាញយកថាមពលអគ្គិសនី ។ ថ្លែងក្នុងពិធីពិនិត្យការដ្ឋានសាងសង់គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ទី១ នៅព្រឹកថ្ងៃទី១៤ ខែមីនា នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា​ អគ្គិសនី មិនត្រឹមតែជាតម្រូវការចាំបាច់ នៃការប្រើ...

អាន​បន្ថែម

ប៉ូលសេដ្ឋកិច្ចថ្មីនេះ នឹងជួយពង្រឹងដៃគូពាណិជ្ជកម្មកម្ពុជា-ថៃតាមព្រំដែន ឱ្យមានសន្ទុះរិតតែខ្លាំង

កម្ពុជា បានបង្ហាញឱ្យថៃបានដឹងនូវគម្រោងរៀបចំបង្កើតប៉ូលសេដ្ឋកិច្ចទី៤ ដែលស្ថិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាប់នឹងខេត្តចំនួន ៤ របស់កម្ពុជា។ នេះបើជំនួបរវាងឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបប្រាប់ភាគីថៃឱ្យដឹងថា ការរៀបច...

អាន​បន្ថែម

២០២២ រដ្ឋប្រើកម្ចីអស់ ១,៣៤ ពាន់លានដុល្លារ ក្នុងនោះ ៦៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២២ ក្នុងក្របខណ្ឌបំណុលសាធារណៈ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមកចំនួន ១,៣៤ ពាន់លានដុល្លារអាមេរិក ប្រើប្រាស់ជាក់ស្តែងលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ៦៤% និងវិស័យផ្សេងទៀត (មិនមែនហេដ្ឋារចនាសម្ព័ន្ធ) ៣៦%។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ។ ក្នុងឆ្នាំ២០២៣នេះ សាច់ប្រាក់កម្ចីដែលបានដកប្រើប្រាស់សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធរួមមាន វិ...

អាន​បន្ថែម

បុរី ប៉េង ហួត នៅតែផ្ដល់ជូនប្រូម៉ូសិនចំណេញដល់អតិថិជនដើម្បីបានផ្ទះក្នុងក្ដីស្រមៃ

ក្នុងខែមីនា ឆ្នាំ២០២៣នេះ បុរី ប៉េង ហួត មានផ្ដល់ជូនការទិញផ្ទះជាមួយគោលការណ៍បង់ប្រាក់ដ៏ងាយស្រួល រួមជាមួយការចំណេញរហូតដល់ ៨% ភ្លាមៗ។ បន្ថែមពីនេះ អតិថិជនក៏អាចបង់រំលស់ជាមួយធនាគារដៃគូដោយអត្រាការប្រាក់ចាប់ពី ៤.៦៩% ឡើងទៅតែប៉ុណ្ណោះ។ សម្រាប់អតិថិជនដែលកំពុងស្វែងរកផ្ទះដ៏ប្រណីត គុណភាពសំណង់រឹងមាំ ថែមទាំងការរស់នៅក្នុងមជ្ឈដ្ឋាននៃសហគមន៍បែបទំនើបចម្រុះ ផ្សារភ្ជាប់ជាមួយធម្មជាតិបៃតង់ស្រស់គ្រប់ទីកន្លែង ផ្លូវជិះកង់និងរ...

អាន​បន្ថែម

រោងចក្រធំមួយរបស់ចិន សម្រេចរើទីតាំងពីមីយ៉ាន់ម៉ា មកនៅកម្ពុជា ដោយសារ…

រោងចក្រផលិតស្បែកជើងមួយរបស់ចិន បានសម្រេចរើទីតាំងពីមីយ៉ាន់ម៉ា មកវិនិយោគការផលិតនៅកម្ពុជាវិញ។ នេះបើតាមជំនួបរវាង ក្រសួងការងារ និង ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ កាលីថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០២៣។ លោក ហ៊ូ ឆាវហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ បានឱ្យដឹង ខណៈបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ទើបជំរុញរោងចក្រផលិតស្បែកជើងមួយរបស់ចិន ដែលមានមូលដ្ឋាននៅទីនោះ បានស...

អាន​បន្ថែម