ត្រីមាសទី១-២០២៣ កម្ពុជា​​នាំចូលដែកនិងដែកថែបជិត ៩៣លានដុល្លារ កើន១១ភាគរយ

កម្ពុជាបាននាំចូលដែក និងដែកថែប​មានទឹកប្រាក់សរុបជិត ៩៣លានដុល្លារ ក្នុងរយៈពេលត្រីមាសទី១ឆ្នាំនេះ កើនឡើង ១១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

ផលិតផលដែក និងដែកថែប ស្ថិតក្នុងស្ថិតិទំនិញពាណិជ្ជកម្មនាំចូលតាមជំពូកទំនិញទាំង២០មុខ ដែលខ្ពស់បំផុត ក្នុងរយៈពេលបីខែ ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។​

របាយការណ៍ដដែលបញ្ជាក់ថា ទំហំនៃការនាំចូលដែក និងដែកថែប តំណាង ១,៦ភាគរយ​ នៃទំហំនាំចូលសរុប៥,៨ ពាន់លានដុល្លារ ។​

ក្នុងខែមីនា ការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ប្រមាណ ៣៤,២ លានដុល្លារ កើនឡើងជិត១,៥ភាគរយ។

កំណើននៃតម្លៃនាំចូលដែក និងដែកថែបនេះ ស្របពេលដែលវិស័យសំណង់កំពុងងើបឡើងវិញ។​

ក្នុងឆ្នាំ២០២២ ចំនួនគម្រោងដែលទទួលបានការអនុញ្ញាតសាងសង់សរុបមាន ៤.២៧៥គម្រោង និងមានតម្លៃគម្រោងសរុប ២.៩៦៨ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ស្តីពីនិន្នាសង្គម-សេដ្ឋកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

CICEE បណ្តាញតភ្ជាប់ធុរជនមកពី២៣ប្រទេសជាមួយនឹងការចូលទស្សនាដល់ទៅ ៣,២៨៧ លានដង

មកស្គាល់សៀវភៅណែនាំឌីជីថលពីរភាសានៃពិព័រណ៍ CICEE ឆ្នាំ២០២ […]

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

ក្រុមហ៊ុនកូរ៉េចំនួន១៥ ចង់ពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា

គណៈប្រតិភូវិនិយោគិនកូរ៉េដែលមកពីក្រុមហ៊ុនចំនួន១៥ បង្ហាញច […]

ក្រុមហ៊ុនធំៗរបស់អាមេរិក ចង់ពង្រីកការវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងភ្នំពេញ […]

ក្រុមហ៊ុន GGEAR Group នាំយកឧបករណ៍ចម្អិនអាហារអគ្គិសនីទំនើបម៉ាក MODENA រចនាបថអ៊ីតាលី មកកាន់ទីផ្សារកម្ពុជាជាផ្លូវការ

រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ – ក្រុមហ៊ុន […]

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]