កំពតមានតំបន់ការពារទេសភាព ៤កន្លែង លើផ្ទៃដីទំហំ ២១៧ហិកតា

ខេត្តកំពត មានតំបន់ការពារទេសភាពចំនួន ០៤កន្លែង លើផ្ទៃដីសរុបទំហំ ២១៧ ហិកតា ស្ថិតក្នុងភូមិចំនួន០៣ (ភូមិច្រេស ភូមិកោះចំការ និងភូមិកោះត្នោត ឃុំចំនួន០២ (ឃុំបឹងសាលាខាងត្បូង និងឃុំព្រែកក្រឹស) ស្រុកកំពង់ត្រាច ខេត្តកំពត។ នេះបើតាមការឱ្យដឹងរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។

ទន្ទឹមនឹងនេះ រដ្ឋក៏ទើបតែបានដាក់ឱ្យប្រើប្រាស់ប៉មសម្រាប់ទស្សនាសត្វស្លាបកម្ពស់ ១៦ម៉ែត្រ ថ្មីមួយ​ ស្ថិតក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ជាតំបន់ការពារមួយក្នុងចំណោមតំបន់ការពារទាំង០៤ ខាងលើ។

ប៉មនេះ បានសាងសង់ឡើងដោយប្រើប្រាស់ថវិកាពីការលក់ឥណទានកាបូន ដែលបម្រើឱ្យវិស័យទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី និងការសិក្សាស្រាវជ្រាវពីប្រភេទសត្វស្លាបនានានៅក្នុងតំបន់ការពារទេសភាពបឹងអន្លង់ព្រីងនេះ។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ​ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា ក្រសួងបរិស្ថាន បាននិងកំពុងសាងសង់ប៉មសម្រាប់មើលសត្វចំនួន​ ១០កន្លែងទៀត ស្ថិតក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រៃវែង តាកែវ កំពត កែប និងកំពង់ចាម។

ក្នុងនោះប៉មចំនួន០៧ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរនិងបានដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ហើយ និងប៉មចំនួន ០៣ កន្លែងទៀត បានជ្រើសរើសទីតាំងរួចរាល់ ហើយបាននិងកំពុងសាងសង់ជាបន្តបន្ទាប់។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ តំបន់ការពារទេសភាពអន្លង់ព្រីង មានសត្វក្រៀលចំនួន ១០៣ក្បាល (ជំទង់ ០៩ក្បាល) មានការកើនឡើងចំនួន ៦ ក្បាល បើធៀបទៅនឹងឆ្នាំ២០២២ ដែលមានសត្វក្រៀលចំនួន​ ៩៧ក្បាល (ជំទង់១១ក្បាល)។

សត្វក្រៀល ជាប្រភេទសត្វកម្រ ដែលជិតផុតពូជនៅលើពិភពលោក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនិងក្រុមហ៊ុនឯកជន ចុះ MoU រួមគ្នាលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា

ក្រសួងបរិស្ថាន និងក្រុមហ៊ុន វ័នរ៉ូដ អ៊ិនដាសស្រ្ទីល ចុះហ […]

គម្រោង​វារី​អគ្គិសនី​ស្ទឹងពោធិ៍សាត់១ សម្រេច​បាន​ជំហាន​ថ្មី និង​គ្រោងដាក់​ឱ្យ​ដំណើរការ​​នៅ​ចុង​ឆ្នាំ​២០២៦

គម្រោងសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអានុភាព ៨ […]

ក្រុមហ៊ុនធំ២ នឹងរួមគ្នាជំរុញដំណោះស្រាយថាមពលស្អាតនៅទូទាំងប្រទេសកម្ពុជា និងអាស៊ាន

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុន Greenlyzer បានសម្ […]

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]