- នាទីស្វែងយល់
- នាទីស្វែងយល់
- ព័ត៌មានសំណង់
- ព័ត៌មានអចលនទ្រព្យ
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានសំណង់
- ព័ត៌មានសមាគម
- Uncategorized @km
- ព័ត៌មានជាវីដេអូ
- ព័ត៌មានសមាគម
- ព័ត៌មានប្រចាំសប្តាហ៍
- ព័ត៌មានអន្តរជាតិ
- បទយកការណ៍ខ្លី
- ការផ្តោតអារម្មណ៍របស់សមាគម
- នាទីស្វែងយល់
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានសំណង់
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានសមាគម
- ព័ត៌មានជាវីដេអូ
- ព័ត៌មានជាវីដេអូ
- បទយកការណ៍ខ្លី
- ព័ត៌មានប្រចាំសប្តាហ៍
- ព័ត៌មានប្រចាំសប្តាហ៍
- បទយកការណ៍ខ្លី
បុព្វលាភធានារ៉ាប់រងលើទ្រព្យសម្បតិ្ត មានកំណើន២០ភាគរយ ក្នុងឆ្នាំ២០២២
ធានារ៉ាប់រងលើទ្រព្យសម្បតិ្ត មានបុព្វលាភ ប្រមាណ ៤៥លានដុល្លារ គិតត្រឹមឆ្នាំ២០២២ កើនឡើងប្រមាណ ២០ភាគរយ ធៀបនឹងឆ្នាំ២០២១។ ធានារ៉ាប់រងទូទៅ មានប្រភេទធានារ៉ាប់រងតាមប្រភេទផលិតផលដូចជា ធានារ៉ាប់រងប្រភេទយានយន្ត ទ្រព្យសម្បត្តិ ការដឹកជញ្ជូនទំនិញ វិស្វកម្ម គ្រោះថ្នាក់បុគ្គល សុខភាព និងផ្សេងៗ។ យោងតាមទិន្នន័យទីផ្សារធានារ៉ាប់រងរបស់និយ័តករធានារ៉ាប់រងកម្ពុជា ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បុព្វលាភធានារ៉ាប់រងទូទៅ...
អានបន្ថែមកម្ពុជាចេញប្រភេទទិដ្ឋាការឆ្លងកាត់រយៈពេលខ្លីដល់ភ្ញៀវទេសចរដែលចូលមកទស្សនាកម្ពុជាតាមនាវា
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអនុញ្ញាតឱ្យមានការស្នើសុំប្រភេទទិដ្ឋាការឆ្លងកាត់ ក្នុងរយៈពេលខ្លី (ប្រភេទ D) សម្រាប់ភ្ញៀវទេសចរ ដែលចូលមកទស្សនាប្រទេសកម្ពុជាតាមនាវាទេសចរណ៍បានរយៈពេល ៥ថ្ងៃ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅទី២៨ ខែកុម្ភៈឆ្នាំ២០២៣ បានឱ្យដឹងថា ទេសចរអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់កម្ពុជាតាមរយៈនាវាទេសចរណ៍ ហើយចូលមកទស្សនាកិច្ចកម្ពុជាក្នុងរយៈពេលខ្លី ត្រូវបានអនុញ្ញាតឱ្យស្នើសុំប្រភេទទិដ្ឋាក...
អានបន្ថែមរដ្ឋនឹងលើកលែងពន្ធ៥ឆ្នាំដល់គ្រឹះស្ថានសិក្សារទូទាំងប្រទេស តែមិនមែនពន្ធអចលនទ្រព្យទេ!
រាជរដ្ឋាភិបាល បានសម្រេចផ្តល់ការអនុគ្រោះដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស នូវការបង់បន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវា ការប្រាក់ និងភាគលាភ រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ដំណាច់ឆ្នាំ២០២៨។ នេះបើតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ទោះបីជាយ៉ាងនេះក៏ដោយ គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវត...
អានបន្ថែមស្ថានីយស្តុកទំនិញកុងតឺន័រក្រោមជំនួយឥតសំណងរបស់ជប៉ុនត្រូវបានដាក់សម្ពោធឱ្យដំណើរការ
ស្ថានីយស្តុកទំនិញកុងតឺន័រ (CFS) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ (SPSEZ) ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីប្រទេសជប៉ុន បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។ គម្រោងនេះត្រូវបានសាងសង់ឡើង ក្នុងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម (ឆ្នាំ២០១៨) រាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ថវិកាចំនួន ៤,៦លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជា។ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ...
អានបន្ថែមអន្តរក្រសួងគ្រោងជីកស្តារព្រែកភ្ជាប់កំពង់ផែទេសចរណ៍កំពត ដើម្បីឱ្យនាវាធំៗអាចចូលចតបាន
ទោះបីកំពង់ផែទេសចរណ៍កំពតបានបញ្ចប់ការសាងសង់រួចរាល់ហើយក្តី ប៉ុន្តែគម្រោងនេះនៅមិនទាន់អាចដាក់ដំណើរការបានទេ ដោយសារតែបញ្ហាជម្រៅទឹក។ បច្ចុប្បន្ន អន្តរក្រសួងកំពុងធ្វើការចរចាស្វែងរកកញ្ចប់ថវិកា ក្នុងការវិនិយោគជិកស្តារព្រែកភ្ជាប់កំពង់ផែ ដើម្បីឱ្យនាវាធំៗអាចចូលចតបាន។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍នៅថ្ងៃទី១៥ ខែកុម្ភៈថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ...
អានបន្ថែមអគារសិក្សាថ្មី២ខ្នងនៅសាលាតិចណូ ត្រូវបានបើកសម្ពោធជាផ្លូវការហើយ
អគារសិក្សា២ខ្នងនៅសាលាតិចណូ ដែលបានសាងសង់ក្រោមកម្ចីរបស់ ADB ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីនេះត្រូវបានអញ្ជើញចូលរួមជាអធិបតីភាពដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។ អគារសិក្សាថ្មីនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទាំងពីរខ្នងនេះ មានឈ្មោះថា «អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង និងអគារមហាវិទ្យាល័យវិស្វកម្មសំណង់»។ អគារទាំងពីរនេះ ត្រូវបានសាងសង់ឡើង ក្រ...
អានបន្ថែមកម្ពុជាមិនខ្ចីលុយគេសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត តម្លៃ ៤ពាន់លានដុល្លារនោះទេ
គម្រោងអភិវឌ្ឍន៍ផ្លូវដែកល្បឿនលឿនភ្នំពេញ- ប៉ោយប៉ែតដែលគ្រោងចំណាយថវិកាសាងសង់ប្រមាណ ៤ពាន់លានដុល្លារអាមេរិក កំពុងស្វែងរកដៃគូវិនិយោគមកបណ្ដាក់ទុនជាលក្ខណៈ BOT ដោយរដ្ឋាភិបាលនឹងមិនខ្ចីប្រាក់ពីបរទេសមកសង់នោះទេ។ នេះបើយោងតាមឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារ អមជាមួយតំណាងក្រុមហ៊ុនសាងសង់ ចុះត្រួតពិនិត្យ វឌ្ឍនភាពនៃការសាងផ្លូវក្រវាត់ក្រុងខ្សែទី៣ នៅថ្ងៃទី២៨ ខែ...
អានបន្ថែមរដ្ឋអនុញ្ញាតឱ្យក្រុមហ៊ុនឯកជន១សិក្សាផ្លូវល្បឿនលឿនភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែត
ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យក្រុមហ៊ុនជនមួយសិក្សាសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែត។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យការដ្ឋានផ្លូវក្រវាត់ក្រុងទី៣ និងគម្រោងផ្សេងៗទៀត នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តមបានលើកឡើងថា «ទោះយើងពង្រីកផ្លូវជាតិលេខ៥ ពី ២គន្លង ទៅ ៤គន្លងរួចហើយក្តី តែក៏នៅមានក្រុមហ៊ុនឯកជន...
អានបន្ថែមរយៈពេល៤ខែ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រកចំណូលបានជិត១១លានដុល្លារ
រយៈពេល៤ខែ ចាប់ពីថ្ងៃគិតកម្រៃលើការធ្វើចរាចរណ៍ពីថ្ងៃទី១ វិច្ឆិកា មកដល់ថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៣ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុរកចំណូលបានជិត ១១លានដុល្លារ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នាថ្ងៃទី២៧ កុម្ភៈបានបញ្ជាក់ថា ក្រសួង នៅតែបន្តយកចិត្តទុកដាក់ ក្នុងកិច្ចសហការជាមួយក្រុមហ៊ុនប្រតិបត្តិករ ដើម្បីលើកកម្ពស់ការផ្តល់សេវាប្...
អានបន្ថែមផ្លូវក្រវ៉ាត់ក្រុងទី៣ សម្រេចបាន៩០% នឹងបញ្ចប់ទាំងស្រុងក្នុងខែឧសភា ២០២៣នេះ
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដំណាក់កាលទី១ ពាក់កណ្តាលរង្វង់ ចាប់ពីចំណុចផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ១ សម្រេចបានប្រមាណជិត ៩០% ហើយ គិតត្រឹមថ្ងៃទី២៥ កុម្ភ: ឆ្នាំ២០២៣ នេះ។ នេះបើតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុនចាន់ ផុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារពាក់ព័ន្ធទាំងអស់នៅថ្ងៃទី ២៨ កុម្ភៈ ២០២៣។ ឯកឧត្តមបានបញ្ជាក់ថា ផ្លូវនេះនឹងត្រូវបញ្ចប់ការសាង...
អានបន្ថែមរដ្ឋាភិបាលកម្ពុជាគ្រោងប្រែក្លាយផ្លូវដែកទូរទាំងប្រទេសឱ្យទៅជាផ្លូវដែកល្បឿនលឿនទាំងអស់
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មានបំណងចង់ប្រែក្លាយផ្លូវរថភ្លើងទាំងអស់នៅប្រទេសកម្ពុជា ទៅជាផ្លូវរថភ្លើងល្បឿនលឿននាពេលអនាគត។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ បានលើកឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅថ្ងៃទី២៧ ខែកុម្ភៈ ២០២៣។ ទទ្ទឹមនិងការលើកឡើងពីបំណងចង់ប្រែក្លាយផ្លូវដែកទាំងអស់ក្នុងប្រទេសទៅជាផ្លូវដែកល្បឿនលឿន សម្តេចតេជោ ក៏បានបង្ហាញពីក...
អានបន្ថែមរដ្ឋប្រែក្លាយទន្លេស្ងួតក្នុងស្រុកអូររាំងឪ ជាតំបន់ទេសចរណ៍ធម្មជាតិគំរូអព្យាក្រឹតកាបូន
ក្រសួងបរិស្ថាន បាននឹងកំពុងរៀបចំទន្លេស្ងួតក្នុងស្រុកអូររាំងឪ ឱ្យក្លាយជាតំបន់រម្មណីដ្ឋានធម្មជាតិអព្យាក្រឹតកាបូន គំរូមួយនៅកម្ពុជា។ នេះបើតាមការតាមក្រសួងបរិស្ថាន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ទន្លេស្ងួត ស្ថិតក្នុងតំបន់ប្រាសាទព្រះធាតុបាស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលកំពុងត្រូវបានរៀបចំជារមណីដ្ឋានប្រវត្តិសាស្រ្តធម្មជាតិ ដោយក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអូររាំងឪ ដែលដ...
អានបន្ថែម