រដ្ឋមន្ត្រីបរិស្ថាន៖ ប្រជាជនកម្ពុជាទាំងអស់ គឺជារបងការពារ និងអភិរក្សតំបន់ការពារធម្មជាតិរបស់យើង

ប្រជាជនកម្ពុជាទាំងអស់ គឺជារបងការពារ និងអភិរក្សតំបន់ការពារធម្មជាតិរបស់យើង ហើយរបងនោះ កាន់តែរឹងមាំ ដោយសារតែកត្តាការយល់ដឹងពីបរិស្ថានកាន់តែទំលំទូលាយជាងមុន បានផ្លាស់ប្តូរទំលាប់ងាកចេញពីការប្រើប្រាស់ធនធានដែលដាក់សំពាធលើបរិស្ថាន»។ នេះជាការលើកឡើង របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១២-១៤ ខែតុលា ឆ្នាំ២០២២។ ឯកឧត្តមបានបន្តថា ធនធានធម្មជាតិជាសម្បត្តិជាមូលដ្ឋានសម្រាប់ទ្រទ្រង់សង្គម សេដ្ឋក...

អាន​បន្ថែម

ការបញ្ចាំ និងបញ្ចាំផ្ដាច់ខុសគ្នាដូចម្ដេច? សូមមើលកិច្ចសន្យា ប្រយ័ត្នបាត់ទ្រព្យមិនដឹងខ្លួន!

តើអ្នកដឹងទេថា ពេលអ្នកធ្វើការបញ្ចាំ ម្ចាស់បំណុលមិនអាចលក់ទ្រព្យបញ្ចាំដោយឯកតោភាគីបានទេ ក្នុងករណីអ្នកខកខានសង់ប្រាក់ ពោលគឺត្រូវប្ដឹងឡើងតុលាការទើបអាចលក់បាន។ ប៉ុន្តែ បើជាការបញ្ចាំផ្ដាច់វិញ ម្ចាស់បំណុលមានសិទ្ធិលក់។ តើត្រូវសង្កេតនឹងប្រយ័ត្នដូចម្ដេច? ជាក់ស្ដែង ការបញ្ចាំ និងការប្រាតិភោគដោយអនុប្បទាន (បញ្ចាំផ្ដាច់) គឺស្រដៀងគ្នា ពោលគឺការយកទ្រព្យទៅដាក់តំកល់ ដើម្បីខ្ចីប្រាក់។ ប៉ុន្តែ ការបញ្ចាំ និងប្រាតិភោគដ...

អាន​បន្ថែម

រដ្ឋអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនវិនិយោគលើកោះតាព្រហ្មក្នុងទំហំផ្ទៃដី ១១៦ហិកតា

ទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យក្រុមហ៊ុនតាព្រហ្ម អ៊ិនវេសមិន ឯ.ក ធ្វើការអភិវឌ្ឍទីតាំងកោះតាព្រហ្ម ទំហំប្រមាណ ១១៦ហិកតា ស្ថិតនៅក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាមលិខិតលេខ ៨២១ សជណ.មយ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។ ក្រុមហ៊ុននេះ នឹងអភិវឌ្ឍកោះតាព្រហ្ម ឱ្យទៅជាតំបន់សេដ្ឋកិច្ចចម្រុះ តំបន់លំនៅឋាន និងប្រែក្លាយទៅជាទីក្រុងរណបមួយផងដែរ។ ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ជាតំ...

អាន​បន្ថែម

ក្រុមហ៊ុនឯកជន ២ ចុះMoU នាំចូលមនុស្សយន្តមកកម្ពុជា សម្រាប់បម្រើឱ្យវិស័យ…

ក្រុមហ៊ុនក្នុងស្រុក AZ Group បានចុះ​MoU ជាមួយក្រុមហ៊ុនថៃ  TKK Corporation ដើម្បីនាំចូលមនុស្សយន្ត ឬ Robot ដែលអាចដើរដោយស្វ័យប្រវត្តិសម្រាប់មកបម្រើក្នុងវិស័យផ្សេងៗ ដែលវិស័យសំណង់ និងអចលនទ្រព្យក៏ស្ថិតក្នុងគោលដៅរបស់ក្រុមហ៊ុនទាំង ២ នេះ ដែរ។ MoU ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ១៤ តុលា​ កន្លងមក រវាងតំណាងក្រុមហ៊ុន AZ Group និង ក្រុមហ៊ុន TKK Corp។ ឧកញ៉ា លឹម ប៊ុនសួរ ប្រធានក្រុមហ៊ុន AZ Group បាន​ឱ្យដឹងថា ...

អាន​បន្ថែម

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នាំដ៏ល្អមួយសម្រាប់ការវិនិយោគលើអលចនទ្រព្យ សម្រាប់អ្នកដែលមានទុនខ្ពស់ ហើយរំពឹងផលចំណេញក្នុងរយៈពេលវែង ព្រោះតម្លៃអចលនទ្រព្យក្នុងឆ្នាំ ២០២៣ ក៏នៅមិនទាន់ស្ទុះឡើងខ្លាំងនោះ ខណៈទីផ្សារជារួមអាចនឹងមិនទាន់ងើបឡើងវិញខ្លាំងទេ។ នាយករងក្រុមហ៊ុនCBRE Cambodia អ្នកស្រី គឹម គិនកេសាបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ វិនិយោគិនដែលមានលទ្ធភាព គួរសំលឹងមើលការវិនិយោគ ក្នុងវិស័យដី...

អាន​បន្ថែម

ក្រសួងប្តេជ្ញាបញ្ចប់គម្រោងសិក្សាប្រព័ន្ធផ្លូវនាវា និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដើមឆ្នាំ២០២៣

ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការប្តេជ្ញាថា នឹងជំរុញគម្រោងសិក្សាផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ឱ្យចប់ នៅដើមឆ្នាំ២០២៣ខាងមុខនេះ។ នេះបើតាមការអះអាងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគម្រោងនេះ ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងជំនាញការរបស់ក្រុមហ៊ុន CCCC Water Transport Consultant កាល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ នាឱកាសនោះ ឯកឧត្តម ស...

អាន​បន្ថែម

វៀតណាមស្នើកម្ពុជាសិក្សាពីលទ្ធភាពសង់ផ្លូវដែកតភ្ជាប់រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ

រដ្ឋាភិបាលវៀតណាម បានស្នើមកភាគីកម្ពុជាឱ្យ សិក្សាពីលទ្ធភាពសាងសង់ផ្លូវដែកត្រង់តភ្ជាប់រាជ​ធានីភ្នំពេញ និងទីក្រុងហូជីមិញ។ នេះបើតាមជំនួបរវាង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង ឯកឧត្តម ង្វៀន ហ៊ុយថាំង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព​សាធារណ​រដ្ឋសង្គមនិយមវៀតណាមកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។ ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងរឹតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការលើការតភ្ជាប់​វិស័យហេដ្ឋា​រចនា​សម្ព័ន្...

អាន​បន្ថែម

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់បាន៤០ភាគរយ គិតត្រឹមខែតុលានេះ

គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន ៤០ ភាគរយ គិតត្រឹមខែតុលានេះ ដោយគម្រោងសាងសង់ នៅបន្តសាងសង់តាមការគ្រោងទុក ដែលគ្រោងសម្រេចនៅឆ្នាំ២០២៤។ ក្រុមហ៊ុន Cambodia Airports Investment Corporation (CAIC) បានបង្ហាញពីវឌ្ឍនភាពសាងសង់គម្រោងរបស់ខ្លួន នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គលធានារបស់ អាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី១៤​ ខែតុលា។​ (អានបន្ថែម) ក្រុមហ៊ុន CIAC លើកឡើងថា ក្រ...

អាន​បន្ថែម

ក្រុមហ៊ុន OCIC និងCAIC ចុះហត្ថលេខាជាមួយធនាគារធំៗ៥ លើគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ

ក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC), Cambodia Airport Investment Co., Ltd. (CAIC) និង​ ធនាគារធំៗ ចំនួន៥​ នៅកម្ពុជា​ រួមមាន ធនាគារ Cathay United Bank (CUBC), First Commercial Bank (FCB), Mega International Commercial Bank (Mega ICBC), Taiwan Cooperative Bank (TCB) និង Union Commercial Bank (UCB​ ជាបុត្រសម្ព័ន្ឋ នៃធនាគារ Taiwan E. Sun Commercial Bank) សម្រាប់ការវិនិយោគ បានចុះហ...

អាន​បន្ថែម

មន្ទីរពិសោធន៍តេជោសែន សាធារណការ កម្ពុជា-កូរ៉េ ដាក់សម្ពោធជាផ្លូវការ

មន្ទីរពិសោធន៍តេជោសែន សាធារណការ កម្ពុជា-កូរ៉េ​  ត្រូវបានដាក់សម្ពោធដាក់ដំណើរការជាផ្លូវការ ហើយ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ កន្លងមកនេះ។ ពិធីសម្ពោធមន្ទីរពិសោធន៍នេះ ត្រូវបានចូលរួមជាអធិបតីភាពដោយ ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តី្រកសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម Park Heung-kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ កូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា។ គោលបំណងសំខាន់នៃការបង្កើតមន្ទីរពិសោធន៍នេះ...

អាន​បន្ថែម

ក្រសួង៖ អណ្ដូងប្រេង និងឧបករណ៍ដែលKrisEnergy បោះបង់ អាចបូមប្រេងបាន ១០ម៉ឺនបាវែលទៀត

ប្រេងឆៅជាង ២៨ ម៉ឺនបារែល ដែលជាដំណក់ប្រេងដំបូងជាប្រវត្តិសាស្រ្តរបស់កម្ពូជា បានវិលត្រឡប់មកស្រុកវិញហើយ ក្រោយត្រូវបានកប៉ាល់លួចដឹកចេញពីប្រទេសដោយគ្មានការដឹងលឺពីរដ្ឋាភិបាលកាលពីឆ្នាំមុន។ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ម៉េង ស័ក្តធារ៉ា បានឱ្យដឹងកាលពីថ្ងៃទី ១២ តុលា ថា ប្រេងនេះ ត្រូវបានលក់ចេញក្នុងតម្លៃជាង ២៥ លានដុល្លារ កាលពីខែកញ្ញា កន្លងទៅ ដែលចាត់ទុកថាជាចំណូលប្រវត្តសាស្ត្រមួយរបស់កម្ពុជា។ «បន្ទាប់ពីកា...

អាន​បន្ថែម

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ដួចប៉ុណ្ណោះក្នុងឆ្នាំ ២០២៣ ពោលគឺនៅមិនទាន់កើនដល់កម្រិតមុនវិបត្តិកូវីដឡើយ។ នេះបើយោងតាមការព្យាករណ៍របស់ នាយករងរបស់ក្រុមហ៊ុន CBRE Cambodia អ្នកស្រី គីម គិនកេសា។ អ្នកស្រីព្យាករទៀតថា តម្លៃលក់ ជួលអចលទ្រព្យ អាចបន្តមានលំនឹងប្រហាក់ប្រហែលនឹងតម្លៃក្នុងឆ្នាំ២០២២ដែរ ប៉ុន្ដែប្រតិបត្តិការទិញ លក់ ជួលអចលនទ្រព្យវិញ អាចនឹងមានកំណើនល្អ នៅឆ្នាំក្រោយ។ «ដោយឡែក កំ...

អាន​បន្ថែម