ចិនជួយកម្ពុជា សាងសង់ផ្លូវប្រវែងជាង ៣ពាន់គីឡូម៉ែត្រ ចាយថវិកាជិត ២ពាន់លានដុល្លារ

រដ្ឋាភិបាលចិន បានជួយកម្ពុជា សាងសង់ផ្លូវចំនួន ៣០ខ្សែ ប្រវែងជាង ៣ពាន់គីឡូម៉ែត្រ ដោយចំណាយជិត ២ពាន់លានដុល្លារ គិតត្រឹមខែធ្នូនេះ ខណៈផ្លូវមួយចំនួនទៀត កំពុងស្ថិតក្រោមការសាងសង់​។

ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ នៅថ្ងៃទី២៦​ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា​មកដល់ពេលនេះ មិត្តចិនក៏កំពុងសាងសង់ផ្លូវចំនួនបីខ្សែទៀត ដែលត្រូវចំណាយថវិកាប្រមាណ៥០០លានដុល្លារ និងស្ពានធំៗចំនួន៩ ដែលបានសាងសង់រួច និងកំពុងសាងសង់ ។

សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់លើការចូលរួមរបស់ចិន ក្នុងការកសាងផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត មានប្រឡាយទឹក និងប្រព័ន្ធធារាសាស្រ្តជាដើម។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “ជោគវាសនារួម ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន បានបង្កើតនូវការជឿទុកចិត្តគ្នា ហើយដែលមិត្តចិន ក្រៅពីផ្តល់នូវជំនួយឥតសំណង ក៏នៅបានផ្តល់ឥណទានសម្បទានសម្រាប់ការអភិវឌ្ឍកម្ពុជា”។​

នៅថ្ងៃទី២ ខែមករាខាងមុខ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងបើកការដ្ឋានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងគម្រោងសាងសង់ និងពង្រីកគុណភាពផ្លូវជាពីស្គង់ ទៅទីរួមខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែមករា ដែលសាងសង់ក្រោមកម្ចីឥណទានសម្បទានរបស់ចិន។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]