រដ្ឋបានអនុម័តគម្រោងថ្មីមួយ តម្លៃជិត ៦លានដុល្លារ នៅរាជធានីភ្នំពេញ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ៥.៦លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ១កន្លែង នៅរាជធានីភ្នំពេញ។ ក្រុមហ៊ុន MI QI (CAMBODIA) GARMENT CO., LTD បានស្នើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរ...

អាន​បន្ថែម

កម្ពុជានឹងអនុញ្ញាតិឱ្យពលរដ្ឋថៃរស់នៅខេត្តជាប់ព្រំដែន ចូលទស្សនាអង្គរដោយគ្មានលិខិតឆ្លងដែន

រដ្ឋាភិបាលកម្ពុជា គ្រោងឱ្យពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់ព្រំដែនមកលេងសៀមរាប-អង្គរ ដោយមិនចាំបាច់មានលិខិតឆ្លងដែន ខណៈបច្ចុប្បន្នគណៈកម្មការអន្តរក្រសួងកំពុងពិចារណាលើរឿងនេះ។ នេះបើតាមកិច្ចប្រជុំពេញអង្គរបស់គណៈកម្មការអន្តរក្រសួង គ.អ.ច.ទ. នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គ.អ.ច.ទ.។ ឯកឧត្ដម ថោង ខុន បានលើកឡើងអំពី សំណើស្នើទៅរាជរដ្ឋាភិបាល ដើម្បីអនុញ្ញ...

អាន​បន្ថែម

Zillennium Group សហការនិង SERC &TR ដើម្បីបង្កើនទំនុកចិត្តដល់អ្នកវិនិយោគអចនលទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន Zillennium Group ជាបណ្តុំទីផ្សារអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា បានសម្រេចកិច្ចសហការជាមួយ និយ័តករមូលបត្រកម្ពុជា (SERC) និងនិយ័តករបរធនបាលកិច្ច (TR) ដើម្បីបញ្ជ្រាបការយល់ដឹងពីសក្តានុពលនៃវិស័យមូលបត្រ វិស័យបរធនបាលកិច្ចទៅដល់សារធារណជនឱ្យបានកាន់តែទូលំទូលាយ និងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគទាំងក្នុងនិងក្រៅស្រុក។ ពិធីចុះអនុស្សារណៈយោគយល់គ្នានេះត្រូវបានរៀបចំធ្វើឡើង នៅថ្ងៃទី ១៦ កញ្ញា ឆ្នាំ២០២២ នៅឯសណ្ឋាគ...

អាន​បន្ថែម

Bentley ប្រកាសជ័យលាភីជាប់ឈ្មោះទៅប្រកួតផ្ដាច់ព្រ័ត្រពានសំណង់ឆ្នើម២០២២ នៅក្រុងឡុងដ៍

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសំណង់បែបឌីជីថល កាលពីថ្ងៃទី ១៩ កញ្ញា បានប្រកាសឈ្មោះបេក្ខភាពជ័យលាភីទាំង ៣៦ ដែលជាប់ចូលទៅប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់នៃកម្មវិធីហេដ្ឋារចនាសម្ព័ន្ធឆ្នើមប្រចាំឆ្នាំ ២០២២ ឬ 2022 Going Digital Awards in Infrastructure។ បេក្ខភាពទាំង ៣៦ នឹងត្រូវធ្វើបទបង្ហាញពីគម្រោងសំណង់របស់ខ្លួនជាលើកចុងក្រោយ នៅថ្ងៃទី ៨ ខែវិច្ឆិក...

អាន​បន្ថែម

ការដ្ឋានច្រកព្រំដែនខ្មែរ-ថៃស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ សម្រេចជាង៥៨%

គម្រោងសាងសង់ច្រកទ្វារអន្តរជាតិខ្មែរ-ថៃស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ សម្រេចបានប្រមាណជាង ៥៨% ហើយ គិតត្រឹមខែកញ្ញា ឆ្នាំ២០២២នេះ។ នេះបើយោងតាម ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងនៅថ្ងៃទី ១៩ ខែកញ្ញា នេះ។ កិច្ចប្រជុំនេះ បានពិភាក្សាស្តីពីវឌ្ឍនភាពគម្រោង បញ្ហាប្រឈមមួយចំនួនទាក់ទងនឹងការនាំចូលសម្ភារៈវត្ថុធាតុដើម ...

អាន​បន្ថែម

គម្រោងជួសជុលផ្លូវជាតិលេខ២ សម្រេចបាន ៧០%ហើយ

គម្រោងជួសជុលផ្លូវជាតិលេខ២ ប្រវែង ៤៣២០ម៉ែត្រ ភ្ជាប់ពីចំនុចស្ពានអាកាសក្បាលថ្នល់ដល់រង្វង់មូល ព្រះនរាយណ៍ សម្រេចបាន៧០%ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ទទក នៅថ្ងៃទី១៩ កញ្ញា ២០២២។ ផ្លូវមួយខ្សែនេះ មានប្រវែង  ៤៣២០ម៉ែត្រ ទទឹងផ្លូវ ១៨ម៉ែត្រ  ត្រូវបានជួសជុលឡើងវិញ ដោយក្រាលកៅស៊ូកម្រាស់ ៦ហ៊ុន ចាប់ពីស្ពានអាកាសក្បាលថ្នល់ដល់រង្វង់មូល ព្រះនរាយ។ ខាងមន្ត្រីជំនាញ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅលើដងផ្ល...

អាន​បន្ថែម

សិង្ហបុរីគ្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថាមពលបៃតងនៅកម្ពុជា

ប្រទេសសិង្ហបុរី និងកម្ពុជា ប្ដេជ្ញានឹងរួមគ្នាវិនិយោគ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថាមពលបៃតងបន្ថែមទៀត នៅកម្ពុជា។ នេះបើយោងតាម សេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី១៦ ខែកញ្ញា កន្លងមក។ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា ឯកឧត្តមស៊ុយ សែម បានសម្តែងការស្វាគមន៍ចំពោះការវិនិយោគលើវិស័យថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាថាមពលស្អាតពីប្រទេសសិង្ហបុរី។ លោកបានបន្ថែមថា៖ «កម...

អាន​បន្ថែម

សម្ដេច ប្រើធម៌ក្ដៅលើអាជីវកម្មកាស៊ីណូ និងព្រមានដកមន្រ្ដីណាដែលមិនអនុវត្តច្បាប់

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញវិធានការណ៍ក្ដៅបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងឧក្រិដ្ឋកម្មពាក់ព័ន្ធនានាឱ្យបានទាន់ពេលវេលា ដោយសង្កត់ធ្ងន់ថាកម្ពុជាមិនបណ្ដោយឱ្យ «អំពើអនាធិបតេយ្យ» កើតឡើងនោះទេ។ បើតាមរយៈសារជាសំឡេងនាថ្ងៃទី ១៧ ខែកញ្ញា សម្ដេច បានបញ្ជាដាច់ណាត់ឱ្យអាជ្ញាធរខេត្ត និងតំបន់ ចុះបង្រ្កាបឱ្យបានតឹងរឹង ខណៈព្រមានដកតំណែងអភិបាលរាជធានី ខេត្ត ស្រុក ខណ្ឌ ឬមន្ត្រីនគរបាលណាដែលរកឃើញថាមិនទទួលខុសត្រូវ។ «ខ្ញ...

អាន​បន្ថែម

រដ្ឋគ្រោងចំណាយជាង ២៤០លានដុល្លារ សាងសង់អាកាសយានដ្ឋានថ្មីចំនួន៣

រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាជាង ២៤០លានដុល្លារ សម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានថ្មីចំនួន៣ ដែលជាអាកាសយានដ្ឋានបម្រើការហោះហើរក្នុងស្រុក។ យោងតាមរបាយការណ៍របស់រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល គម្រោងកសាងអាកាសយានដ្ឋានថ្មីចំនួន ៣ នេះ ស្ថិតក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ ឆ្នាំ២០១៩-២០២៤។ របាយការណ៍ដដែលបង្ហាញថា រដ្ឋគ្រោងចំណាយថវិកាប៉ាន់ស្មាន ចំនួន ៨០លានដុល្លារ លើការសាងសង់អាកាសយានដ្ឋានកោះកុង (ថ្មី...

អាន​បន្ថែម

វិទ្យាស្ថាន GGGI កំពុងសិក្សាលទ្ធភាពបង្កើតគម្រោងរថយន្តក្រុងអគ្គិសនី ក្នុងក្រុងសៀមរាប

វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI)ប្រចាំនៅកម្ពុជា  បានបង្ហាញពីបំណងចង់បង្កើតគម្រោងរថយន្តក្រុងអគ្គិសនី ក្នុងក្រុងសៀមរាបនាពេលខាងមុខ ខណៈបច្ចុប្បន្នវិទ្យាស្ថាននេះ កំពុងសិក្សាលទ្ធភាពគម្រោងជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធ។ នេះបើតាមជំនួបពិភាក្សាការងារ រវាងលោក  លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ជាមួយ កញ្ញា ស៊ូ មីគីម នាយិកាវិទ្យាស្ថានបៃតងសាកល GGGI ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី ១៤ ខែកញ្ញា...

អាន​បន្ថែម

រដ្ឋបានប្រែក្លាយលូទឹកស្អុយខេត្តសៀមរាបជារមរណីយដ្ឋានថ្មី “កោងកាងសាងស្នេហ៍”

រដ្ឋាភិបាលកម្ពជាបានបង្កើតសមិទ្ធិផលថ្មីមួយទៀតក្នុងទឹកដីអង្គរអច្ឆរិយៈ គឺគម្រោងកោងកាងសាងស្នេហ៍ ដែលថ្មីៗនេះឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យពីវឌ្ឍនភាពរបស់គម្រោង នៅថ្ងៃទី១៥ កញ្ញា ២០២២ នេះផងដែរ។ គម្រោងកោងកាងសាងស្នេហ៍ ត្រូវបានប្រែក្លាយចេញពីលូទឹកកខ្វក់ ដែលមានក្លិនមិនល្អ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់បរិស្ថានផងនោះ ឱ្យទៅជាផ្លូវដែលលម្អដោយអាងទឹក...

អាន​បន្ថែម

ឡាវគ្រោងភ្ជាប់ផ្លូវដែកមកកម្ពុជា ដើម្បីបង្រួញរយៈពេលដឹកជញ្ជូនរវាង កម្ពុជា- ឡាវ- ចិន

ប្រទេសឡាវកាលពីថ្មីៗ បានប្រកាសពីផែនការចង់តភ្ជាប់ផ្លូវដែកជាមួយកម្ពុជា ទិសដៅដើម្បីពង្រីកពាណិជ្ជកម្ម និងប្រព័ន្ធដឹកជញ្ជូនទ្វេភាគី ក៏ដូចជាបង្កើតជាខ្សែសង្វាក់ដឹកជញ្ជូនពេញលេញមួយរវាងកម្ពុជា ឡាវ និងចិន។ ផែនការនេះ ត្រូវបានឡើងដោយភាគីឡាវក្នុងការធ្វើទស្សនកិច្ចរបស់ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន នៅកំពង់ផែស្ងួត Vientiane Logistice Park ក្នុងប្រទេស នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ កន្លងមកនេះ។ ក្នុងកិច្ចប្រ...

អាន​បន្ថែម