សម្តេចតេជោជំរុញឱ្យរដ្ឋបាលរាជធានី ខេត្ត ប្រើអំពូល LED ផលិតនៅកម្ពុជាបំភ្លឺផ្លូវសាធារណៈ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឱ្យអភិបាលរាជធានី-ខេត្ត ប្រើប្រាស់អំពូលភ្លើងវ័យឆ្លាត (LED) ដែលផលិតនៅកម្ពុជា ដាក់បំភ្លឺតាមដងផ្លូវសាធារណៈ និងទីប្រជុំជន ដើម្បីកាត់បន្ថយថ្លៃអគ្គិសនី និងរួមចំណែកដល់សេដ្ឋកិច្ចបៃតង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំយ៉ាងដូច្នេះក្នុងពិធីខួបទី១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀរបស់ជប៉ុន នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។

សម្តេចតេជោ បានឱ្យដឹងថានៅតាមដងផ្លូវមួយដ៏វែង ប្រសិនបើពុំមានរថយន្ដឆ្លងកាត់នោះទេ អំពូលវៃឆ្លាតនេះ នឹងកាត់បន្ថយពន្លឺ នឹងធ្វើឱ្យចំណេញដល់អគ្គិសនី។

សម្តេចតេជោបានជំរុញ អភិបាលរាជធានី-ខេត្ត គួរបញ្ជាទិញអំពូលភ្លើងវ័យឆ្លាត (LED) ដែលផលិតនៅកម្ពុជា ដោយក្រុមហ៊ុនមីនេបៀរបស់ជប៉ុន យកទៅប្រើប្រាស់។

ក្រៅពីនេះ សម្ដេចតេជោ ក៏បានបន្ថែមថា រហូតមកដល់ពេលនេះ កម្ពុជាមានប្រភពថាមពលស្អាតច្រើនជាងគេ ក្នុងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ដែលកម្ពុជាមានរហូតទៅដល់ជាង ៦០ភាគរយនៃថាមពលស្អាតដែលកើតចេញពីវារីអគ្គិសនី និងពីពន្លឺព្រះអាទិត្យ។

ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាល នឹងបន្តពង្រីកនូវផ្ទាំងថាពមលកកើតឡើងវិញពីពន្លឺព្រះអាទិត្យ នៅខេត្តពោធិ៍សាត់ ដែលមានកម្លាំងថាមពល ៩០មេហ្គាវ៉ាត់។

ជាចុងក្រោយនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងថា ឯកឧត្តមកែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ក៏បាននាំក្រុមហ៊ុនមីនេបៀ ទៅពិនិត្យលទ្ធភាពដើម្បីបង្កើតរោង ចក្រអគ្គិសនី នៅខេត្ត ពោធិ៍សាត់ ដើរដោយថាមពលពន្លឺព្រះអាទិត្យ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials K […]

កម្ពុជា បារាំង សិក្សាគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្នុងតម្លៃ ៩០ម៉ឺនយូរ៉ូ

កម្ពុជា-បារាំង បានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធ […]

កម្ពុជា-ចិន  ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលថ្ងៃទី២៦ ខែតុលា […]