កម្ពុជា បារាំង សិក្សាគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្នុងតម្លៃ ៩០ម៉ឺនយូរ៉ូ

កម្ពុជា-បារាំង បានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្រោមការចំណាយប្រមាណ៩០ម៉ឺនយូរ៉ូ។

ពិធីប្រគល់-ទទួល បានធ្វើឡើងកាលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្រោមវត្តមាន លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម វង្សី វិសុទ្ធ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។

នាឱកាសនោះ លោកជំទាវ ភឿង សកុណា បានចាត់ទុកគម្រោងនេះជាសក្ខីភាពបញ្ជាក់ពីភាពស៊ីជម្រៅនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងកម្ពុជា និងបារាំង ដែលបានកសាងឡើងលើមូលដ្ឋាននៃប្រវត្តិសាស្ត្រដ៏យូរអង្វែង និងការប្ដេជ្ញាចិត្តរួមក្នុងការថែរក្សា និងលើកតម្កើងបេតិកភណ្ឌវប្បធម៌។

ជាមួយគ្នានេះ ឯកឧត្ដម វង្សី វិស្សុត លើកឡើងដែរថា ការបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងនេះ នឹងផ្តល់នូវមូលដ្ឋានសិក្សាដ៏មានតម្លៃសម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍសារមន្ទីរជាតិ។ ឯកឧត្តមមហិច្ឆតារបស់រដ្ឋាភិបាលកម្ពុជា គឺអភិវឌ្ឍសារមន្ទីរជាតិឱ្យក្លាយជាស្ថាប័នទំនើបមួយ ដោយធានាបាននូវសុវត្ថិភាព ចីរភាព និងអាចបំពេញមុខងាររបស់ខ្លួនស្របតាមស្តង់ដាវិជ្ជាជីវៈក្នុងសម័យកាលទំនើប ដើម្បីអាចមានសមត្ថភាពទទួលភ្ញៀវជាតិ និងអន្តរជាតិបានកាន់តែច្រើន។

គួររំឭកផងដែរថា គម្រោងនេះបានចាប់ផ្តើមរូបរាងឡើងក្រោយមានមតិណែនាំ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោនាចុងអណត្តិទី៦ និងបន្ទាប់ពីជំនួបកំពូលរបស់ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តមប្រធានាធិបតីបារាំង។ នៅក្នុងបរិបទនេះហើយដែលការសិក្សាសមិទ្ធិលទ្ធភាព «គម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិ» ដែលកិច្ចសហការផ្ទាល់រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងស្ថានទូតបារាំងនៅភ្នំពេញ ជាមួយនឹងថវិកា៩០ម៉ឺនយូរ៉ូ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនចិនគ្រោងដំណើរការសារមន្ទីរ 3D បង្ហាញពីមរតកវប្បធម៌អង្គរ នៅដើមឆ្នាំ២០២៧

ក្រុមហ៊ុនកម្សាន្តធំមួយរបស់ចិន Legendary Entertainment a […]

៦ខែ ឆ្នាំ២០២៦៖ កម្ពុជារកចំណូលជាង ១៨លានដុល្លារពីការលក់សំបុត្រជូនភ្ញៀវទេសចរចូលទស្សនាអង្គរ

ការលក់សំបុត្របានកើនឡើងដល់ ១៨ លានដុល្លារ ចំពេលមានការធ្លា […]

រដ្ឋរៀបចំផែនការប្រើប្រាស់ដីក្នុងតំបន់រមណីយដ្ឋានអង្គរនិងដីតំបន់ជុំវិញបឹងទន្លេសាប

រាជរដ្ឋាភិបាលបានពិនិត្យ និងពិភាក្សាលើការកំណត់លក្ខខណ្ឌនៃ […]