៦ខែ ឆ្នាំ២០២៦៖ កម្ពុជារកចំណូលជាង ១៨លានដុល្លារពីការលក់សំបុត្រជូនភ្ញៀវទេសចរចូលទស្សនាអង្គរ
ការលក់សំបុត្របានកើនឡើងដល់ ១៨ លានដុល្លារ ចំពេលមានការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ ខណៈដែលសហគ្រាសអង្គរដែលគាំទ្រដោយរដ្ឋ នៅតែរក្សាមូលនិធិដ៏សំខាន់សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា
ក្នុងរយៈពេល៦ខែ ពោលចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ កម្ពុជាទទួលបានចំណូលប្រមាណជាង ១៨លានដុល្លារអាម៉េរិក ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមនីយដ្ឋានអង្គរ។នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ផ្សាយចេញកាលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។
គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ៦ខែដើមឆ្នាំ២០២៦នេះ ចំណូលដែលទទួលបាន ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ១៨.៤៧២.៤៦៩ដុល្លារ ថយចុះ២៩.៨១% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៥។ ចំណែកចំនួនភ្ញៀវទេសចរបរទេស មានចំនួន ៣៨៧.៧៧២នាក់ ថយចុះ៣១.៦៩%។
សូមជម្រាបដែរថា ក្រៅពីការលក់សំបុត្រឱ្យភ្ញៀវចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរក៏ទទួលបានចំណូលពីប្រភពចំនួន ៤ ផ្សេងទៀតរួមមាន តំបន់ប្រាសាទកោះកែរ មានទឹកប្រាក់ ១១៦.៣២៥ ដុល្លារ ប្រាសាទបេងមាលា ៨៣.៤៣០ ដុល្លារ តំបន់ភ្នំក្បាលស្ពាន ៣.៥៨៥ ដុល្លារ និងតំបន់កំពង់ផែចុងឃ្នៀស ៤២៦.៦៦៥ ដុល្លារ។
ជាមួយគ្នានេះ គ្រឹះស្ថានអង្គរ បានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់រយៈពេល៦ខែ ឆ្នាំ២០២៦ មានចំនួន ៧៧៥.៥៤៤ដុល្លារ៕ (អានបន្ថែម)
- Video Advertisement -